កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយមានស្ថាប័ន ឬក្រសួង ចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទ្ទេសខ្លួនមួយនេះ។ ស្ថាប័ន ឬក្រសួង ទាំង ៧នោះ រួមមាន៖ ១-ស្ថាប័នទំនាក់ទំនងអន្តរជាតិ និងអនុវត្តន៍កិច្ចព្រមព្រៀងក្រុងប៉ារីស ២-ស្ថាប័ន អធិបតេយ្យភាពជាតិ ព្រំដែន និងអន្តោប្រវេសន៍ ៣-ស្ថាប័ន សន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋ ៤-ស្ថាប័ន ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស ៥-ស្ថាប័ន កម្ចាត់អំពើពុករលួយ និងរៀបចំប្រទេសឡើងវិញ តាមគោលការណ៍ សីលធម៌ សច្ចធម៌ និងយុត្តិធម៌ ៦-ស្ថាប័ន សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជួយពលរដ្ឋក្រីក្រ និង៧-ស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
信息
- 节目
- 频道
- 频率一日一更
- 发布时间2025年9月12日 UTC 00:07
- 长度5 分钟
- 分级儿童适宜