អ្នកជំងឺទឹកនោមផ្អែមភេទស្រី នៅប្រទេសចិន អាយុ២៥ឆ្នាំម្នាក់ អាចផលិតអរមូនអាំងស៊ូលីនបានឡើងវិញ បន្ទាប់ពីបានទទួលការព្យាបាលដោយការបន្សាំសរីរាង្គ ជាកោសិកាដែលកាត់ចេញពីជាលិការបស់អ្នកជំងឺខ្លួនឯងផ្ទាល់។ លទ្ធផលនេះ កំពុងផ្តល់ក្តីសង្ឃឹមដល់ពិភពអ្នកស្រាវជ្រាវរកវិធីព្យាបាលជំងឺទឹកនោមផ្អែម ដែលពិភពលោកតែងប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមជារៀងរាល់ឆ្នាំនៅថ្ងៃ ១៤វិច្ឆិកា។
ជាករណីដំបូងបង្អស់នៅលើពិភពលោក ! ស្ត្រីវ័យ២៥ឆ្នាំម្នាក់ មានជំងឺទឹកនោមផ្អែមប្រភេទទីមួយ អាចផលិតអាំងស៊ុយលីនបានដោយខ្លួនឯងឡើងវិញ បន្ទាប់បានទទួលកោសិកាបន្សាំ ដែលបង្កាត់ចេញពីជាលិកាខ្លាញ់របស់អ្នកជំងឺខ្លួនឯងផ្ទាល់។ ពិតជារបកគំឃើញដ៏អស្ចារ្យមែន ប៉ុន្តែគេត្រូវរង់ចាំ៥ឆ្នាំទៀតទើបអាចប្រកាសចាត់ទុកថាអ្នកជំងឺ ពិតជាបានជាសះស្បើយពីជំងឺទឹកនោមផ្អែមបាន។
បទពិសោធន៍ចិន មានដំណើរការយ៉ាងដូចម្តេច?
ក្រុមអ្នកវេជ្ជសាស្ត្រចិននៅសាកលវិទ្យាល័យប៉េកាំង ដែលជាអ្នកដឹកនាំការសិក្សា បន្សាំកោសិកាព្យាបាលជំងឺទឹកនោមផ្អែមនេះ បានទម្លាយលម្អិតអំពីបទពិសោធន៍ និងលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន កាលពីថ្ងៃទី ២៥កញ្ញា២០២៤ ក្នុងទស្សនាវដ្តីCell ថា ធ្លាក់ខ្លួនឈឺទឹកនោមផ្អែមនៅអាយុ១២ឆ្នាំ នាងត្រូវការចាក់ថ្នាំអាំងស៊ូលីនក្នុងបរិមាណច្រើនណាស់ក្នុងមួយថ្ងៃៗ កាលពីពេលមុន ដើម្បីមានលំនឹងជាតិស្ករក្នុងខ្លួន។ ឥលូវ ស្រ្តីអ្នកជំងឺអាចទទួលទានស្ករ និងបញ្ចេញអរមូនអាំងស៊ុយលីន ដោយគ្មានជំនួយវេជ្ជសាស្ត្រអ្វីទាំងអស់ តាំងពីជាងមួយឆ្នាំមកហើយ។ ពោលគឺតាំងពីអ្នកជំងឺបានទទួលការព្យាបាលដោយប្រើបច្ចេកវិទ្យាដ៏ជឿនលឿនថ្មីនោះមក។
បទពិសោធន៍ថ្មីនេះ ប្រព្រឹត្តទៅជាបឋម ដោយការច្រិបយកជាលិកាខ្លាញ់ ចេញពីខ្លួនប្រាណរបស់អ្នកជំងឺផ្ទាល់ មកបង្ហាត់បង្ហាញចិញ្ចឹមក្នុងកែវមន្ទីរពិសោធន៍ ដើម្បីក្លាយជាកោសិកាថ្មី មានសមត្ថភាពភ្ជាប់ជាមួយគ្រប់ជាលិការបស់សីររាង្គកាយ។ កោសិកានេះត្រូវបានបណ្តុះឱ្យចេះផលិតអាំងស៊ុយលីន ដែលជាអរមូនគ្រប់គ្រងអត្រាជាតិស្ករនៅក្នុងឈាម និងដែលអ្នកជំងឺទឹកនោមផ្អែមលែងអាចផលិតបាន។ នៅខែមិថុនាឆ្នាំ២០២៣ ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រចិនបានចាក់កោសិកាបង្ហាត់រួច ចូលទៅក្នុងដាច់ដុំពោះរបស់ស្ត្រីអ្នកជំងឺ ប្រមាណជាងមួយលានកន្លះកោសិកា។ ការចាក់បន្សាំកោសិកាចូលក្នុងខ្លួនអ្នកជំងឺ ប្រើពេលមិនដល់កន្លះ ម៉ោងទេ។ ពីរខែកន្លះក្រោយមក កោសិកាបន្សាំនៅក្នុងខ្លួនស្ត្រីអ្នកជំងឺចាប់ផ្តើមផលិត អាំងស៊ូលីន។ ជាអាំងស៊ូលីន ក្នុងបរិមាណដ៏គ្រប់គ្រាន់សម្រាប់ឱ្យអ្នកជំងឺរស់ដោយមិនចាំបាច់ត្រូវចាក់ថ្នាំអាំងស៊ូលីន ដែលធ្លាប់ជាថ្នាំប្រើប្រចាំថ្ងៃដោយមិនអាចខ្វះបានពីមុន។ មួយឆ្នាំក្រោយមកទៀត កោសិកាបន្សាំនៅតែបន្តផលិតអាំងស៊ុយលីនក្នុងបរិមាណខ្ពស់ដដែល ហើយស្ត្រីអ្នកជំងឺបន្តរស់ដោយមិនត្រូវការចាក់អាំងស៊ុយលីនដែរ។ អត្រាជាតិស្ករក្នុងឈាមរបស់គាត់ មានលំនឹងល្អ ក្នុងកំរិតដល់ទៅ៩៨%នៅពេលថ្ងៃ ដែលជាអត្រាធម្មតារបស់មនុស្សជា។ ស្ត្រីអ្នកជំងឺ លែងឈឺសាច់ដោយសារម្ជុលចាក់អាំងស៊ូលីន និងក៏លែងមានអាការៈស្ករធ្លាក់ចុះរួចធ្វើទុក្ខខ្លាំងដែរ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថាជំងឺទឹកនោមផ្អែមប្រភេទទីមួយ ច្រើនកើតឡើងលើអ្នកជំងឺវ័យក្មេង មួយភាគបីនៅមុនអាយុ១៥ឆ្នាំ និងត្រូវបានគេចាត់ទុកជាជំងឺស៊ាំនឹងខ្លួនឯង។ កោសិកានៃប្រព័ន្ធការពារខ្លួន (គ្រាប់ឈាមស) របស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ បានទៅបំផ្លាញកោសិកាBêtaរបស់លំពែង ដែលជាមានភារៈផលិតអាំងស៊ុយលីន ដោយលែងស្គាល់ថាជាកោសិការបស់សរីរាង្គឯង។ គ្មានអាំងស៊ុយលីន គ្មានការចាត់ចែងជាតិស្ករ ទើបអ្នកជំងឺត្រូវចាក់ថ្នាំអាំងស៊ុយល
المعلومات
- البرنامج
- قناة
- معدل البثيتم التحديث أسبوعيًا
- تاريخ النشر٢٥ جمادى الأولى ١٤٤٦ هـ في ٤:٠٨ م UTC
- مدة الحلقة٨ من الدقائق
- التقييمملائم