ជីវិតអ្នកមានប៉ុន្មានសសរ?

Rean Ruos Podcast

ដើមឈើមួយអាចដុះបានខ្ពស់ អាស្រ័យទៅលើជម្រៅនៃឬសគល់របស់វា។ ជីវិតយើងក៏មិនខុសពីនេះដែរ។ កុំដោយសារតែចង់ឈ្នះមនុស្សជុំវិញ សម្លឹងមើលតែលើ ដោយមិនមើលក្រោម។ ផ្ទះមួយដែលខ្ពស់ហើយមាំមិនជាផ្ទះដែលមានតែសសរមួយទ្រទ្រង់ឡើយ។ ចូរមើលឱ្យទូលំទូលាយទៅលើការលូតលាស់របស់ខ្លួន ជាជាងមើលតែទៅលើចំណូលលុយកាក់តែមួយគត់។

តស់ចូលរួមស្តាប់វគ្គនេះ ដើម្បីយល់ដឹងស៊ីជម្រៅទៅលើការរស់ជីវិតមួយដែលមានភាពពេញលេញ។

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

__________________________

🎓 តស់ "រៀនអាន"

ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا