ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. قبل ١١ ساعة

    តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?

    នៅថ្ងៃទី៧ កក្កដា សហរដ្ឋអាមេរិកបានដាក់លិខិតជាផ្លូវការមកកម្ពុជាដោយបានកំណត់ពន្ធនាំចូលទំនិញពីកម្ពុជាទៅអាមេរិកក្នុងអាត្រា៣៦%។ ចំនួនពន្ធនេះបានថយចុះ១៣% បើធៀបនឹងអាត្រាពន្ធចាស់ដែលរដ្ឋបាលអាមេរិកបានកំណត់ចំនួន៤៩%។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជាយល់ឃើញថា អាត្រាពន្ធគយ៣៦%នេះ គឺស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំពឹងផ្អែកលើវិស័យវាយនភណ្ឌកាត់ដេរ។ ក្នុងន័យនេះអ្នកជំនាញ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងបន្តកិច្ចចរចាជាមួយភាគីអាមេរិក មុនអាត្រាពន្ធថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?

    ١١ من الدقائق
  2. قبل يوم واحد

    តើអ្នកនយោបាយខ្មែរកំពុងតែរួមកម្លាំងគ្នាដើម្បីតទល់នឹងសត្រូវរួម?

    នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ ​គណ​បក្ស​កម្លាំង​ជាតិ ដែល​ដឹក​នាំ​ដោយ ​លោក ជា មុនី និង​ចូល​រួម​ ដោយ ​លោក រ៉ុង ឈុន ជា​ទី​ប្រឹក្សា​គណ​បក្ស ​ជំទាស់​នេះ ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ជួរ​មុខ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ជាប់​ព្រំដែន​ថៃ ​ជាទី​ដែល​មាន​ការ​ប្រឈមុខ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ​។​ សកម្ម​ភាព​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ ចាត់​ទុក​ថា​ អ្នក​នយោបាយ​ខ្មែរ​កំពុង​តែ​រួម​កម្លាំង​គ្នា​ដើម្បី​ត​ទល់​នឹង​សត្រូវ​រួម​ ដោយ​ទុក​បញ្ហា​នយោ​បាយ​ផ្ទៃ​ក្នុង​កម្ពុជា​ជា​រឿង​ដោយ​ឡែក​។

    ٩ من الدقائق
  3. قبل يومين

    តើកម្ពុជាអាចនឹងជាន់ដានកង់ប្រវត្តិសាស្ត្រក្នុងការធ្វើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ?

    ស្របពេលដែលដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ កំពុងតែដើរទៅមុខ ការជជែកវែកញែកពីគុណវិបត្តិនៃច្បាប់នេះ ក៏កំពុងតែកើតឡើង។ អ្នកវិភាគនយោបាយខ្លះ យល់ថា កម្ពុជាកំពុងដើរទៅជាន់ដានកង់ប្រវត្តិសាស្ត្រជាថ្មី ដូចកាលពីសម័យសង្គមរាស្ត្រនិយម ដែលអតីតព្រះមហាក្សត្រ ព្រះបរមរោតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់បានប្រកាសឲ្យប្រើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ ក្នុង​ខែតុលា ឆ្នាំ១៩៦៨។ អ្នកតាមដាននយោបាយ យល់ថា​ បើអនុម័តច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរនៅពេលខាងមុខនេះ នឹងធ្វើឲ្យសង្គមខ្មែរឈានទៅរកការបែកបាក់កាន់តែធ្ងន់ធ្ងរ។

    ١٤ من الدقائق
  4. قبل ٤ أيام

    តើអាចទៅរួចទេ ដែលកម្ពុជាបញ្ឈប់ការទិញទំនិញយុទ្ធសាស្ត្រពីថៃជារៀងរហូត?

    កាលពីថ្ងៃទី៣ ខែកក្កដា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានណែនាំឱ្យលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កុំបន្តទិញទំនិញជាយុទ្ធសាស្ត្រដូចជា អគ្គិសនី អ៊ីនធឺនែត ប្រេងឥន្ទនៈ និងឧស្ម័ន ពីថៃជាដាច់ខាត ទោះបីចរចាគ្នាត្រូវរ៉ូវក៏ដោយ។  អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញពីជំហរដ៏រឹងមាំ និងភាពជាម្ចាស់ការរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងសកម្មភាពគំរាមកំហែងពីបរទេស។ តែអ្នកជំនាញព្រួយបារម្ភថា កម្ពុជាអាចរងផលប៉ះពាល់មួយផ្នែក បើមិនខំស្វះស្វែងរកទីផ្សារដទៃទៀតមកជំនួសទំនិញថៃ ឬមិនព្យាយាមប្រឹងប្រែងផលិតទំនិញទាំងនេះដោយខ្លួនឯង។

    ١٢ من الدقائق
  5. قبل ٥ أيام

    កម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

    ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ក្នុងឆ្នាំ២០២៤ បានផ្អៀងមកខាងកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងស្ថានភាពនៃជម្លោះព្រំដែនជាមួយថៃ អ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ចមើលឃើញស្រដៀងគ្នាថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមនឹងកើនឡើងជាលំដាប់ថែមទៀត។ តែដំណាលគ្នានេះដែរ អ្នកតាមដានសង្គម និងអ្នកសេដ្ឋកិច្ចយល់ថា កម្ពុជាចាំបាច់ត្រូវតែពង្រឹងគុណភាពនៃការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលមិនមានហានិភ័យដល់ពលរដ្ឋ និងសង្គម។ តើកម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

    ١٣ من الدقائق
  6. قبل ٦ أيام

    តើទំនាក់ទំនងកម្ពុជា-ថៃ អាចវិលទៅរកប្រក្រតីភាពឡើងវិញទេ ក្រោយប្តូរនាយករដ្ឋមន្ត្រីថៃ?

    តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២៥ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីថៃ គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្ន ក្រោយការបែកធ្លាយសារសំឡេងជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ទោះបីជាថៃផ្លាស់ប្តូរនាយករដ្ឋមន្រ្តី និងមន្ត្រីរដ្ឋាភិបាលថៃមួយចំនួនក្តី តែទំនាក់ទំនងរវាងកម្ពុជា-ថៃ នឹងមិនទាន់អាចត្រឡប់ទៅរកប្រក្រតីភាពភ្លាមៗឡើយ។ បើតាមអ្នកតាមដាននយោបាយ​ រដ្ឋាភិបាលនៃប្រទេសទាំង២គួរធ្វើយ៉ាងណាឲ្យមានការចរចាមួយ ដែលផ្តល់ប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។

    ١٢ من الدقائق
  7. ١ يوليو

    តើស្មារតីជាតិនិយមក្នុងការគាំទ្រផលិតផលខ្មែរ អាចនឹងស្ថិតស្ថេរយូរអង្វែងឬទេ?

    ចាប់តាំងពីមានភាពតានតឹងខាងព្រំដែនរវាងកម្ពុជា និងថៃ ដែលបានផ្តើមឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ ប្រជាជនកម្ពុជាហាក់បង្ហាញនូវស្មារតីជាតិនិយម ដោយងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ អ្នកតាមដានសង្គមនានាមើលឃើញថាជាឱកាសដ៏ល្អ ដែលពលរដ្ឋខ្មែរជ្រើសរើសយកការប្រើប្រាស់ផលិតផលខ្មែរក្នុងស្រុក។ ស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរនេះ ក៏ត្រូវគេមើលឃើញថាធ្វើឡើងបានតែមួយឆាវៗ។ តែបើស្មារតីនេះអាចស្ថិតស្ថេរជារៀងរហូត នោះគឺជាការប្រសើរ។ ប្រសើរដោយនៅក្នុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្កប់ដោយលាប គឺធ្វើឲ្យខ្មែរងាកមកគាំទ្រផលិតផលខ្មែរយ៉ាងពេញទំហឹង និងកាត់បន្ថយ ឬពហិការផលិតផលនាំចូល។

    ١٢ من الدقائق
  8. ٣٠ يونيو

    តើជម្លោះព្រំដែនកម្ពុជា និងថៃកាន់តែក្តៅ ផ្តើមចេញមកពីមូលហេតុអ្វីខ្លះ?

    ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ​ចាប់​ផ្តើម​កើន​កម្តៅ​ខ្លាំង​ឡើង​ នៅ​ក្រោយ​ថ្ងៃទី​២៨ ខែ​ឧសភា​ឆ្នាំ​២០២៥ ​បន្ទាប់ពី​ទាហាន​ថៃ​បាន​ចូល​មក​បាញ់​សម្លាប់​ទាហាន​កម្ពុជា​ម្នាក់​នៅ​តំបន់​មុំបី​ក្នុង​ខេត្ត​ព្រះ​វិហារ​។​ ក្រោយហេតុ​ការណ៍​នេះ​ ភាគី​ជាគូ​ជម្លោះ​ទាំង​សង​ខាង​បាន​បង្កើន​កម្លាំង​ទ័ព​រៀងៗ​ខ្លួន​ទៅ​កាន់​ព្រំដែន​ជួរ​មុខ​។​ ជាបន្ត​បន្ទាប់​មក ​ភាគី​ថៃ​បាន​បិទ​ព្រំដែន​ជា​ឯក​តោភាគី​។​ ជា​ការ​ឆ្លើយ​តប​វិញ​ កម្ពុជា​ក៏បាន​បិទ​ការ​នាំ​ចូល​បន្លែ ផ្លែឈើ ​ប្រេង ​និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​។ ​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ ​កត់​សំគាល់ថា ​ការ​កើន​កម្តៅ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ ​ជា​ផ្នែក​មួយ ​កើត​ចេញ​ពី​ជម្លោះ​គ្រួសារ​របស់​មេ​ដឹក​នាំ​ និង​ដោយសារ​តែ​យោធាថៃ​មិន​ព្រម​ទទួល​ស្គាល់​ផែន​ទី​អន្តរ​ជាតិ​។

    ١٢ من الدقائق

حول

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

المزيد من RFI ខេមរភាសា / RFI Khmer

قد يعجبك أيضًا

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا