តើចិន​ចង់ប្រើ​យុទ្ធសាស្ត្រ​ ឡោមព័ទ្ធ ​បិទខ្ទប់​​​ដង្ហើម​​​ឲ្យ​តៃវ៉ាន់​ដួល​រលំ​ឯងឬ?

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កងទ័ពចិនបាន​ធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំ រយៈពេល​២ថ្ងៃ ដើម្បីហាត់​សម​ឡោម​ព័ទ្ធកោះតៃវ៉ាន់។ នៅថ្ងៃពុធ ក្រសួងការពារជាតិបានប្រកាស​ថា គេបានសម្រេចគ្រប់កម្មវត្ថុទាំងអស់ នៅក្នុងសមយុទ្ធនេះ​​។ ផ្អែកតាម​អ្នកជំនាញ សមយុទ្ធយោធារបស់ចិន​នៅជុំវិញតៃវ៉ាន់ គឺជា​ផ្ញើសារយ៉ាងច្បាស់ៗ ថា​ក្នុងករណី​ដែល​ចិន​បើកប្រតិបត្តិការ​​មែនទែន គឺតៃវ៉ាន់នឹងត្រូវចិនឡោមព័ទ្ធជិត​ឈឹង រហូតទាល់តែថប់ដង្ហើម ព្រមចុះចាញ់​ ដោយ​គ្មាននរណាអាចចូលទៅជួយបានជាដាច់ខាត​។

លោក Shi Yi អ្នកនាំពាក្យ​កងកម្លាំងភូមិភាគបូព៌ា នៃកងទ័ពចិន បាន​បញ្ជាក់​ឲ្យដឹងនៅថ្ងៃពុធទី​២មេសាថា សមយុទ្ធយោធា​របស់កងទ័ពចិន​នៅជុំវិញតៃវ៉ាន់ បានសម្រេចបាន​គ្រប់កម្មវត្ថុទាំងអស់​។ កម្មវត្ថុ​ដែលចិនបាន​បញ្ជាក់យ៉ាងច្បាស់ គឺដើម្បី​​ឡោមព័ទ្ធ បិទខ្ទប់ដង្ហើមរបស់តៃវ៉ាន់ទាំងស្រុង។ នៅក្នុងសមយុទ្ធលើក​មុន​ៗ ចិន​បានប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​សាកល្បងចង់ដឹង ថាតើ​ការឆ្លើយ​តបវាយ​បកវិញរបស់កងទ័ពតៃវ៉ាន់ មានកម្រិតលឿនរហ័សប៉ុណ្ណា​។ តែនៅលើកនេះ គឺ​កងទ័ពចិន​បាន​ធ្វើសមយុទ្ធដោយ ផ្តោតសំខាន់ទៅល់​សមត្ថភាព​វាយ​កម្ទេច​ទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ដូចជាកំពង់ផែ និង​ទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់តៃវ៉ាន់ជាដើម។ បន្ទាប់មកទៀត គឺកងទ័ពចិន បាន​ហាត់សម​នៅក្នុងប្រតិបត្តិ​ការ​ឡោមព័ទ្ធបិទផ្លូវ​ចេញចូលទាំងស្រុង នៅជុំវិញកោះ​តៃវ៉ាន់​។

លោក Dylan Loh សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Nanyang សិង្ហបុរី បាន​លើកឡើងថា ចិនដឹងយ៉ាងច្បាស់ អំពីចំណុចខ្សោយរបស់តៃវ៉ាន់ លើផ្នែក​ថាមពល​។ ពោលគឺ​តៃវ៉ាន់ ត្រូវពឹងផ្អែកទាំងស្រុងលើ​ការនាំចូលប្រេង និង​ហ្កាស ព្រមទាំង​នាំចូលចំណីអាហារជាច្រើន​ប្រភេទ​ថែមទៀត​។ អ្នកជំនាញ​អះអាងថា ក្នុងករណី​ដែល​តៃវ៉ាន់ ត្រូវកងទ័ពចិន​ឡោមព័ទ្ធបិទផ្លូវជិតឈឹងជុំវិញ នោះ​តៃវ៉ាន់នឹងត្រូវ​ជាប់គាំង កម្រើកលែងរួច។

មិនមែនតែអ្នកវិភាគ​ពីខាងក្រៅទេ ដែល​បានលើកឡើងពីយុទ្ធសាស្ត្រនេះរបស់ចិន​។ នៅលើកញ្ចក់ទូរទស្សន៍ CCTV លោកមេបញ្ជាការ Meng Xiangqing សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យការពារជាតិ​ នៃកងទ័ពរំដោះ​ប្រជាមានិតចិន បាន​ពន្យល់ថា តៃវ៉ាន់គ្មានតំបន់ស អាចដកដង្ហើមបានទេ ហើយ​ក៏ពុំមាន​ធនធានធម្មជាតិ គ្រប់គ្រាន់អាចរស់បានដែរ ប្រសិនបើគ្មានការនាំចូលពីខាងក្រៅ​។ ដូច្នេះ នៅពេលណា​ដែលត្រូវខ្ទប់ជាប់ រើលែងរួច សណ្តាប់ធ្នាប់សង្គមនៅតៃវ៉ាន់ នឹងត្រូវដួលរលំឯង ឈានចូលទៅក្នុងភាពអាណាធិបតេយ្យ ព្រោះមនុស្ស​លែងមានមធ្យោបាយ​អ្វីអាចរស់បានតទៅទៀត​។

ផ្អែកតាម​លោក Su Tzu-Yun អ្នកជំនាញនៅវិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវការពារជាតិ​និងសន្តិសុខ នៅ​​តៃប៉ិ គឺ​សមយុទ្ធយោធារបស់ចិននៅលើកនេះ ពិតជាបានផ្លាស់ប្តូរតាក់ទិកយុទ្ធសាស្ត្រពិតមែន​ បើប្រៀបធៀបទៅ​លើកមុន​។ កាលពីមុន កងទ័ពចិនធ្វើសមយុទ្ធហាត់សម​ ដើម្បីរារាំង​ទប់​កុំ​ឲ្យ​កងទ័ពប្រទេសផ្សេងចូលទៅជួយ​តៃវ៉ាន់​បាន​។ តែចំណែក​លើកនេះវិញ គឺសមយុទ្ធរបស់ចិន​ បាន​ផ្តោតកម្មវត្ថុទៅលើ​ការ​គ្រប់គ្រងទាំងស្រុង ក្នុងដែនសមុទ្រជុំវិញកោះតៃវ៉ាន់​។ អ្នកជំនាញរូបនេះ ពន្យល់ថា ចិនបាន​សាកល្បង​តេស្តមើលសមត្ថភាពរបស់ខ្លួន នៅក្នុងការ​បិទខ្ទប់ផ្លូវចេញចូល​តាមសមុទ្ររបស់តៃវ៉ាន់ ធ្វើឲ្យតៃវ៉ាន់មិនអាចទទួលបានទំនិញ​គ្រប់មុខ​ពីខាងក្រៅ​។ មានន័យថា នាវា​ដឹកទំនិញបរទេសទាំងអស់ អាចធ្វើដំណើរបាន ឲ្យតែមិន​ចូល​ទៅ​កំពង់ផែតៃវ៉ាន់​។

គួរបញ្ជាក់ថា សមយុទ្ធយោធាចិននៅថ្ងៃអង្គារទី​១មេសា គឺហាត់សម​វាយ​កម្ទេច លើទីតាំងយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ចំណែកនៅថ្ងៃពុធ គឺកងទ័ពចិនហាត់សម​ទៅលើការព័ទ្ធខ្សែ​ ឡោមបិទខ្ទប់ក្នុងផ្ទៃសមុទ្រ​និងលើអាកាស ជុំវិញតៃវ៉ាន់តែម្តង។ នេះ​បើផ្អែកតាម​ការពន្យល់ របស់លោក Lin Ying Yu សាស្ត្រាចារ្យ​នៅសកលវិទ្យាល័យ Tamkang តៃប៉ិ។ ជាយុទ្ធសាស្ត្រដែល​ស្រដៀងគ្នាទៅនឹង​អ្វីដែល​រុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីវាយ​កម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងគោលបំណងធ្វើ​ឲ្យ​អ៊ុយក្រែនទន់ជង្គង់។

គួរកត់សំគាល់ថា ចិន​បានបង្ហាញ​ការប្តេជ្ញាចិន​កាន់តែច្បាស់ ក្នុង​ការច្បាមយកតៃវ៉ាន់។ មានសំឡេងជាច្រើនក្នុងបក្សកុម្មុយនីស្តចិន ដែល​លើកឡើងមិនត្រូវបង្អង់ទុកយូរទៀតបាន​ទេ ព្រោះបើកាន់តែយូរ តៃវ៉ាន់នៅរសាត់ទៅកាន់តែឆ្ងាយ​ពីកណ្តាប់ដៃចិន​។ លោក Bonny Lin អ្នកវិភាគនៅវិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រនិងអន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន បាន​លើកឡើងថា ប៉េកាំង​ជឿថាខ្លួន​ត្រូវ​ត

Bạn cần đăng nhập để nghe các tập có chứa nội dung thô tục.

Luôn cập nhật thông tin về chương trình này

Đăng nhập hoặc đăng ký để theo dõi các chương trình, lưu các tập và nhận những thông tin cập nhật mới nhất.

Chọn quốc gia hoặc vùng

Châu Phi, Trung Đông và Ấn Độ

Châu Á Thái Bình Dương

Châu Âu

Châu Mỹ Latinh và Caribê

Hoa Kỳ và Canada