ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 6 小時前

    តើកម្ពុជាត្រូវប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទប់ទល់នឹងការបន្តសកម្មភាពរាយបន្លាលួសរបស់ភ

    នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា ឆ្នាំ​២០២៥​ ទាហាន​ថៃ​បាន​ព្យាយាម​ចូល​រាយ​បន្លា​លួស​នៅ​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរបី​ជាន់ ​ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​ទល់​មុខ​ភូមិ​ Nong Chan ស្រុក Khok Sung ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រជា​ពល​រដ្ឋខ្មែរ ​និង​សមត្ថ​កិច្ច​នៅ​ភូមិ​ជោគ​ជ័យ​ធ្វើ​ការ​ទប់​ស្កាត់​យ៉ាង​ខ្លាំង​ ហើយ​ទា​ហាន​ថៃ​ក៏​យក​បន្លា​លួស​នោះ​ត្រឡប់​ទៅ​វិញ​។​ នេះ​បើ​តាម​ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​។​ សកម្ម​ភាព​រាយ​បន្លា​លួស​របស់​ភាគី​ថៃ​មិន​មែន​ជា​លើក​ទី​១ទេ ​ពោល​តាំង​ពី​ក្រោយ​បទ​ឈប់​បាញ់​មក​ ទាហាន​ថៃ​តែង​តែ​ធ្វើ​សកម្ម​ភាព​បែប​នេះ​។​ ដើម្បី​ទប់​ទល់​នឹង​សកម្ម​ភាព​របស់​ទាហាន​ថៃ​ដែលរំលោភ​លើ​ទឹក​ដី​កម្ពុជា​ តើកម្ពុជា​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​អ្វី​ខ្លះ​​ដើម្បី​ទប់​ទល់​?

    13 分鐘
  2. 2 天前

    តើការធ្វើពហិការទំនិញថៃ អាចធ្វើឲ្យថៃបន្ទន់ឥរិយាបថដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា?

    ពលរដ្ឋខ្មែរបានផ្តើមមានចលនាជាតិនិយម និងបានធ្វើពហិការទំនិញថៃ គិតចាប់តាំងមានជម្លោះព្រំដែនកម្ពុជា-ថៃ​ ដែលឈានដល់ការបាញ់ប្រយុទ្ធរវាងកងទ័ពនៃប្រទេសទាំង២ កាលពីចុងខែកក្កដា ដោយសារយោធាថៃជាអ្នកបើកការបាញ់ប្រហារមុន។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានសង្គម យល់ឃើញថា ការធ្វើពហិការទំនិញថៃពីសំណាក់ពលរដ្ឋខ្មែរ គឺជាការដាក់សម្ពាធមួយទៅលើរដ្ឋាភិបាលថៃ ដោយសារថៃជាអ្នកខាតសេដ្ឋកិច្ចធំជាងកម្ពុជា។ តាមអ្នកជំនាញ ការធ្វើពហិការលើទំនិញថៃគឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរ តែការដោះស្រាយបញ្ហាព្រំដែន​កម្ពុជា-ថៃ គឺត្រូវផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ។ តើការធ្វើពហិការទំនិញថៃ អាចធ្វើឲ្យថៃបន្ទន់ឥរិយាបថដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា?

    12 分鐘
  3. 4 天前

    តើកម្ពុជាគួរបន្តព្យាយាមយ៉ាងណា ដើម្បីឱ្យថៃយល់ព្រមដោះលែងទាហានខ្មែរ ១៨នាក់មកវិញ?

    គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃ ដែលថៃបានចាប់ខ្លួន និងបន្តឃុំឃាំងទាហានខ្មែរចំនួន១៨នាក់មិនព្រមដោះលែងឱ្យត្រឡប់មកកម្ពុជាវិញ។ ការបន្តឃុំខ្លួនទាហានខ្មែរដោយមិនព្រមដោះលែងឱ្យមានសេរីភាពវិញបែបនេះ ត្រូវបានភាគីកម្ពុជាចាត់ទុកថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាបានប្រើគ្រប់វិធីសាស្ត្រទាំងអស់ មិនថាការទូត ការចរចា ក៏ប៉ុន្តែភាគីថៃនៅតែមិនអើពើចំពោះសំណើរបស់កម្ពុជា។ ត្រង់ចំណុចនេះ អ្នកវិភាគនយោបាយលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រើយន្តការការទូត ពិសេសប្រើវិធីសាស្ត្រពឹងពាក់ប្រទេសមហាអំណាចឱ្យជួយដាក់គំនាបទៅលើថៃ។

    13 分鐘
  4. 5 天前

    ហេតុអ្វីថៃមិនចង់បន្ថែមអ្នកសង្កេតការណ៍អន្តរជាតិ តាមការស្នើរបស់លោក អាន់វ៉ា?

    នៅក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន បានស្នើឱ្យបន្ថែមអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅតាមតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែ និងបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃបានបដិសេធសំណើរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយលើកហេតុផលថា ជម្លោះព្រំដែនកម្ពុជា-ថៃ ជាបញ្ហាទ្វេភាគី ដូច្នេះប្រទេសថៃមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកដោយអ្នកខាងក្រៅឡើយ។ ហេតុអ្វីបានជាថៃមិនចង់បន្ថែមអ្នកសង្កេតការណ៍អន្តរជាតិ តាមការស្នើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម?

    13 分鐘
  5. 6 天前

    តាមរយៈវេទិកាការងារ តើកម្ពុជាអាចផ្តល់ការងារធ្វើដល់ពលករត្រឡប់ពីថៃយ៉ាងដូចម្តេច?

    ក្រសួងការងារនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាការងារសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ កម្មវត្ថុគឺដើម្បីទម្រង់ទិស និងស្វែងរកឱកាសការងារដល់ពលករទាំងអស់នោះ។ អ្នកធ្វើការក្នុងវិស័យការងារយល់ឃើញថា វេទិកាការងារនេះគឺជារឿងមួយល្អប្រសើរ ក៏ព្រោះតែវាអាចជួយសម្រួលដល់ការស្វែងរកការងាររបស់ពលករដែលទើបមកពីប្រទេសថៃ។ ប៉ុន្តែអ្នកជំនាញនៅតែមើលឃើញពីបញ្ហាចោទមួយចំនួនរួមមាន ទីផ្សារការងារ និងចំនួនការងារមិនសមស្របនឹងចំនួនពលករ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាល និងក្រសួងការងាររៀបចំគោលនយោបាយសមស្របច្បាស់លាស់ ដើម្បីធានាការឆ្លើយតបមានប្រសិទ្ធភាពសម្រាប់ឱកាសការងារដល់ពលរដ្ឋ។

    15 分鐘
  6. 8月19日

    តើកម្ពុជាប្រកាន់ជំហរយ៉ាងណាចំពោះការបន្តរាយលួសបន្លារបស់ថៃចូលទឹកដីខ្មែរ?

    បន្ទាប់ពីមានកិច្ចព្រមព្រៀងលើបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ថៃបានចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីនៅតាមព្រំដែន។ តែការចោទប្រកាន់នេះ ត្រូវបានកម្ពុជាច្រានចោល និងបញ្ជាក់ថាជាមីនចាស់ ដែលនៅសល់តាំងពីសម័យសង្គ្រាម។ ចុងក្រោយនេះ កងទ័ពថៃបានបង្កើនការរាយលួសបន្លា និងកង់ឡាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានរំលោភចូលមកក្នុងទឹកដីកម្ពុជាផងដែរ។ អ្នកតាមដានសង្គម និងនយោបាយនានា បានយល់ស្របដូចគ្នាចំពោះភាពអត់ធ្មត់របស់កម្ពុជា ដើម្បីទទួលបានពិន្ទុល្អ ក្នុងការគោរពបទឈប់បាញ់ និងព្យាយាមដោះស្រាយជាក់ស្តែង តាមដែលអាចធ្វើទៅបាន។

    13 分鐘
  7. 8月18日

    តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងពីអ្វីខ្លះ?

    លោក ​Michael Alfaro ​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំ​ណាក់​ពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​លោក​ចុះ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​បាន​រាយការណ៍​ពី​ផល​វិបាក​នៃ​លទ្ធ​ផល​ដែល​កើត​ចេញ​ពី​សង្គ្រាម​៥​ថ្ងៃ​រវាង​កម្ពុជា ​និង​ថៃ​។ ​ប្រធាន​ក្រុម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ប្រ​ចាំ​សេត​វិមាន​បាន​បញ្ជាក់​ថា​ លោក ​Michael Alfaro​ មក​កម្ពុជា​ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់​ ដោយ​រ៉ាប់​រង​ការ​ចំណាយ​ខ្លួន​ឯង​ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​រដ្ឋា​ភិបាល​កម្ពុជា​ទេ​។ តើ​បេសក​កម្ម​របស់​លោក​ Michael Alfaro ទៅ​កាន់​ព្រំ​ដែន​កម្ពុជា​ឆ្លុះ​បញ្ចាំង​យ៉ាង​ដូច​ម្តេច​ខ្លះ​?

    9 分鐘

簡介

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

「RFI ខេមរភាសា / RFI Khmer」的更多內容

你可能也會喜歡