តើ​មាន​មធ្យោបាយ​បញ្ចៀស​អាការៈ​ពុល​ឡាន​ទេ?

នាទីសុខភាពនិងអនាម័យ

អ្នក​ពុលឡានខ្លាចណាស់​ការ​ធ្វើ​ដំណើរ​​។ ការ​ដើរ​សម្រាក​កំសាន្តវិស្សមកាល​​អាច​ក្លាយ​ជា​ទណ្ឌកម្ម​ ព្រោះ​នៅ​ពេល​ជិះ​ឡាន អ្នក​ពុល អាច​មានអាការៈ​មិនស្រួល​ខ្លួន វិលមុខ ចង់​ក្អួត ចង្អោរ ឬ​បែកញើស​ស្អិត ។ល។ និង។ល។ ហេតុអ្វី​បាន​ជា​គ្រាន់​តែ​ជិះក្នុង​ឡានសោះ​ ក៏​ពុល​ដែរ? តើមានវិធីបង្ការ និង​ប្រយុទ្ធ​ប្រឆាំងការ​​ពុលឡាន​ដែរ​ឬទេ?

គ្រាន់​តែឮ​ថា​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ដោយ​ជិះ​រថយន្ត ជិះយន្តហោះ ឬ​ជិះកប៉ាល់ អ្នកខ្លះ​ព្រួយ​ខ្វល់​ឡើង​ឈឺជា​មុនស្រេច​ទៅ​ហើយ​។ អ្នក​ខ្លះ​ទៀត សុខ​ចិត្ត​នៅ​ផ្ទះ​ មិន​ធ្វើ​ដំណើរ​តែម្តង​ផង ព្រោះ​ពួកគេ​ជំងឺ​ពុល​ឡាន។

ហេតុអ្វី​ពុលឡាន?

កប៉ាល់ជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​ផ្តល់​អាការៈ​ពុល​ខ្លាំង​ និង​ច្រើន​ជាង​គេ។ ករណី​ពុល​​ឡានមាន​ច្រើន​ជាង​ករណី​ពុល រថភ្លើង​និង​យន្តហោះ។ ជា​ទូទៅ​ អាការៈពុលឡាន​ច្រើនលេច​ឡើង​ជា​ញឹកញាប់​ខ្លាំង​លើ​ ​ស្ត្រី​ កុមារ អាយុ​ពី​២ទៅ​១២​ឆ្នាំ ដែល​នឹង​ជា​​បាត់​ទៅ​វិញ​ នៅ​ពេលចម្រើន​​វ័យ​កាន់​តែ​ធំឡើង។ ​មនុស្ស​ចាស់​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ក៏​លែង​សូវ ឬ​កម្រ​មាន​អាការៈ​​ពុល​ឡានណាស់។

អាការៈពុល​មធ្យោបាយ​ធ្វើ​ដំណើរ ឬនិយាយ​ឱ្យ​ខ្លី​ ពុល​ឡាន បណ្តាលមកពី​​ខួរក្បាល​ទទួល​ព័ត៌មាន​ផ្ទុយ​គ្នា ដោយ​ភ្នែកមើល​ឃើញផ្សេង ត្រចៀកស្តាប់ឮផ្សឹង​និង​អារម្មណ៍​ប្រាប់​ផ្សឹង។ ​ភ្នែក​មើល​ឃើញ​ទៅ​មុខ (កំពុង​ធ្វើ​ដំណើរ) តែ​ខ្លួន​នៅអង្គុយស្ងៀម អត់​មាន​រង្គើដើរ​សោះ។ ឧទាហរណ៍ នៅពេលជិះឡាន យើង​អង្គុយក្នុង​ឡាន​ដែល​កំពុង​ធ្វើ​ចលនា​បើកទៅ​មុខ ខ្លួន​ប្រាណ​ទាំង​មូល នៅ​នឹង​ស្ងៀម​ ប៉ុន្តែ​ភ្នែក​មើល​ឃើញ​វត្ថុ​មាន​ចលនា​។

ខ្លួន​យើង​មាន​លំនឹង​ សុខស្រួល អាច​ដើរ​ឈរអង្គុយ​បាន ដោយ​សារ​តែមាន​កិច្ចសហការ​គ្នា​ល្អ​រវាង​ប្រព័ន្ធ​វិញ្ញាណ​ គឺ​​ប្រព័ន្ធ​កាយ​វិញ្ញាណ​ សោតវិញ្ញាណ​ និងចក្ខុវិញ្ញាណ ពោលគឺ​ បាតជើង ត្រចៀក ភ្នែក។ ខួរក្បាល​វិភាគជាប្រចាំ​រាល់​​គ្រប់​ទិន្នន័យ​ផ្តល់​ដោយ​វិញ្ញាណ​​ទាំងអស់របស់​សរីរាង្គកាយ រួច​បញ្ជា​ឱ្យ​មានការ​សម្រប​ខ្លួន ទៅ​តាម​ស្ថានការណ៍​នីមួយៗ។ ប៉ុន្តែ ពេល​ជិះឡាន ឬ​ជិះ​ទូក (កប៉ាល់) ភ្នែក​មើល​ឃើញ​ទេសភាព​ដើរ តែ​បាត​ជើង  ខ្លួន​ប្រាណ​និង​ប្រព័ន្ធ​ត្រចៀក​ខាង​ក្នុង មិនសម្គាល់​ឃើញ​មាន​ចលនា​សោះ។ ផ្ទុយ​ទៅ​វិញ នៅក្នុង​យន្តហោះ  ត្រចៀក​ និង​សាច់​ដុំ​ (ប្រព័ន្ធកាយវិញ្ញាណ​)ចាប់​អារម្មណ៍​ដឹងថា​មានចលនា​ញ័រ អង្គុយលើ​របស់​កំពុង​ហោះហើរ តែ​ភ្នែក​មើល​មិន​ឃើញជើង​មេឃ ពុំ​ឃើញ​​មានអ្វី​ប្តូរ​ផ្លាស់ រង្គីរង្គើ​ទៅ​មុខ​សោះ។ ការ​បញ្ជូន​និង​ដឹង​​​ព័តមានខុស​គ្នា បែប​​បញ្ច្រាស​បណ្តោយ​គ្នា​ ​រំខានណាស់​ដល់​ខួរក្បាល និង​ធ្វើ​​ឱ្យ​ខួរក្បាលមិន​អាច​​វិភាគថា​តើ​យើង​កំពុង​មាន​សកម្មភាព​​អ្វី​ឱ្យប្រាកដ ​ទើបធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន រក​កល​ចង់​ក្អួត ចង់ចង្អោរ ឈឺក្បាល ឬនិយាយ​ឱ្យ​ខ្លី​គឺ​មានអាការៈ​ពុល​ល្ងាក់ល្ងើ​។

ដូច្នេះមនុស្ស​ណា​ក៏អាចពុល​ដែរនៅ​ពេលធ្វើ​ដំណើរ ជិះឡាន ជិះ​យន្តហោះ ជិះ​រថភ្លើងឬ​ជិះទូក ឬ​ជិះ​គ្រឿង​ហោះ​ គ្រឿង​វិល​។ គ្រាន់​តែ​​​អ្នកខ្លះមាន​ញាណ​រសើប​ខ្លាំង​ ខ្លះមិន​សូវ។ ឯ​ទារកអាយុ​ក្រោម​២​ឆ្នាំ​ កម្រពុល​ ឬ​សឹង​មិន​ចេះ​ពុល​សោះ ក៏​ព្រោះ​តែ​ខួរក្បាល​នៅ​ខ្ចីពេក មិន​ទាន់​ថត​ផ្តិត​ចាំ​អំពី​ទំនាក់ទំនង​រវាង​ភ្នែក ​ត្រចៀក និងចលនា។

អាការៈ​សញ្ញាពុល​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​ច្រើន​យ៉ាង និងបន្តបន្ទាប់​គ្នា ដោយ​ចាប់​ផ្តើម​ដំបូងតិចៗ រួច​បន្ត​ឡើង​ខ្លាំងជាលំដាបនិង​ធ្ងន់ធ្ងរឡើងៗ ប្រសិនបើ​ចលនាដែលនាំ​ឱ្យ​ពុលមិន​ព្រម​ឈប់។

រោគសញ្ញាពុល​ឡាន​អាចជា​ - អាការៈវិលមុខ មានអារម្មណ៍​ធ្ងន់ក្បាល ល្ងាក់ល្ងើ បាត់​លំនឹង​ ​- មាន​អារម្មណ៍​ចង់​ក្អួត- ក្អួត- ឈឺក្បាល- ឡើង​ស្លេក- បែក​ញើស- អស់​កម្លាំង។

ជាទូទៅ អាការៈពុល​ឡាន​នេះ នឹង​បាត់​ទៅ​វិញ​នៅប្រមាណ​២០នាទី​ក្រោយ ឬ​ទាល់​តែ​ជើង​បាន​ជាន់​ប៉ះដី​ បើ​និយាយ​តាម​ក្រុម​អ្នក​ដើរ​ទូក។ ផ្ទុយទៅ​វិញ បើ​ជា​អាការៈពុលឡានធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវការ​ពេល​ដល់​ទៅ​២៤​ម៉ោង ទើប​ស្រួល​ខ្លួន​ឡើង​វិញ។

តើ​មាន​វិធី​​ព្យាបាល​ និង​បង្ការ​ អាការៈ​ពុល​ឡាន​ដែរឬទេ?

ដើម្បី​ប្រយុទ្ធប្រឆាំងនឹងអាការៈ​ពុលឡាន ថ្នាំ​ពេទ្យ​ក៏​មាន វិធី​បែប​ធម្មជាតិ​ក៏​មាន។ ថ្នាំ​បំបាត់​ការ​ពុល​ឡាន មានច្រើន​ប្រភេទ​ណាស់ ដោយ​អា

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا