ទំហំក្បាល​ពោះ​នឹង​ក្លាយ​ជា​រង្វាស់​ថ្មី​សម្រាប់សុខភាព?

នាទីសុខភាពនិងអនាម័យ

អ្នកស្រាវជ្រាវ​អាមេរិក​ និង​ចិន បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជំនួស​ការ​វាស់វែង​មាឌ ដោយ​ប្រើ​ សន្ទទស្សន៍​ម៉ាសរាងកាយ​ (ហៅកាត់​ជា​ភាសា​បារាំង IMC ឬBMI ជា​ភាសា​អង់គ្លេស) ដោយ​ការវាស់​ទំហំក្បាល​ពោះ​វិញ។ ហេតុអ្វី? តើសន្ទទស្សន៍​​ទំហំ​ក្បាលពោះ​ Body Roundness Index ជា​អ្វី ? អាច​បញ្ជាក់​អំពី​​ឥទ្ធិពល​ចំពោះ​សុខភាព​យ៉ាង​ណា?

រង្វាស់សម្រាប់កំណត់​ភាពស្គមឬធាត់តាមបទដ្ឋាន គណនាម៉ាសមាឌ​របស់​រាងកាយ (​កម្ពស់ និង​​ទម្ងន់់) ឬ ​សន្ទទស្សន៍ម៉ាសរាងកាយ​ ជា​ភាសាបច្ចេកទេស កំពុង​មានអ្នក​ប្រកួត​ប្រជែង​ហើយ។

ដើម្បី​កំណត់​អំពី​សុខភាព​រាងកាយ​ទាំង​មូល ក្រុមអ្នកស្រាវជ្រា​វអាមេរិក​និង​ចិន បាន​ស្នើ​​​សុំ​យក​ការ​វាស់​វែង​ទំហំក្បាល​ពោះ ជំនួស​ការ​ប្រើ​សន្ទទស្សន៍​ម៉ាសរាងកាយ ព្រោះ​​​រង្វាស់ទំហំ​ពោះ​មាន​ភាព​ប្រាកដ​ប្រជាជាង​ ក្នុង​ការវាយតម្លៃ​ហានិភ័យ​ទាំង​ឡាយ​​​​ទាក់ទង​នឹង​ភាពធាត់​ជ្រុល ​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​មេតាបូលិក។​

តើ​សន្ទទស្សន៍​ម៉ាស​រាងកាយ​ជា​អ្វី?

រហូតមកទល់​ពេល​នេះ អ្នក​ជំនាញ​សុខាភិបាល​តែង​ធ្វើការ​វិនិច្ឆ័យថា​អ្នក​ជំងឺ​មាន​សភាព​​លើស​ទម្ងន់ ធាត់ ឬ​ធាត់​ជ្រុល​ចុកខ្លាញ់​ដោយផ្អែក​លើ​សន្ទទស្សន៍​ម៉ាស​រាង​កាយ​។ ដើម្បី​ដឹង​អំពី​សន្ទទស្សន៍ម៉ាសរាងកាយ ត្រូវ​យក​ទម្ងន់​ចែក​និង​កម្ពស់លើក​ជា​ការ៉េ។ ជា​ឧទាហរណ៍ បើ​អ្នក​មាន​កម្ពស់១,៦០ម៉ែត្រ ទម្ងន់​៦០គីឡូក្រាម ត្រូវ​យក ៦០៖២,៥៦ (១,៦០X១,៦០) នឹង​ឃើញ​លទ្ធផល​២៣,៤។

ការ​វិភាគ​លទ្ធផល BMI 

  • ​ក្រោម​១៨៖ ជា​ករណី​ស្គមជ្រុល
  • ១៨-​២៥៖ ​ជា​ប្រការ​ល្អ
  • ២៥-២៩,៩៖ អ្នក​មាន​សភាព​លើស​ទម្ងន់​
  • ​៣០-៣៤,៩៖ ជា​អាការៈជំងឺធាត់
  • ៣៥-៣៩,៩៖ ធាត់ជ្រុល
  • ចាប់​ពី​៤០ឡើង៖ ​ជា​អាការៈ​ជំងឺ​ធាត់​ជ្រុលចុក​ខ្លាញ់​ធ្ងន់ធ្ងរ។

នេះ​ជា​របៀប​គណនា​សន្ទទស្សន៍​ម៉ាស​រាង​កាយ​ដែល​មាន​ប្រើប្រាស់​ជា​ទូទៅ​ និង​ដែល​អនុម័ត​ដោយ​អង្គការ​សុខភាពពិភពលោក តាំងពី​ឆ្នាំ​១៩៩៧មក ទាំង​សម្រាប់​ស្ត្រី​និង​បុរស គ្រប់​វ័យ​ (១៨ទៅ​៦៥ឆ្នាំ) លើក​លែង​តែ​កុមារ​និង​ស្ត្រីមាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ រូបមន្ត​ នេះ ក៏មិន​បាន​គិត​ដល់​ម៉ាសឆ្អឹង ម៉ាស​​សាច់ដុំនិង​ខ្លាញ់​ក្នុង​សរីរាង្គ​កាយ​ឡើយ។ ​ដូច្នេះ​មនុស្ស​ពីរ​នាក់​មាន​សន្ទទស្សន៍​ម៉ាសរាងកាយ​ស្មើ​គ្នា អាច​មាន​មាឌ-ទម្រង់​​រូប​រាង​ខុស​គ្នា​ស្រលះ។ កីឡាករ​អាជីព អាច​មាន​លទ្ធផល​IMCឬBMIខ្ពស់​ខ្លាំង ព្រោះ​មាន​សាច់ដុំ​ច្រើន​​ តែ​ពួក​គេ​គ្មានជំងឺ​លើស​ទម្ងន់ ឬ​​ធាត់​ជ្រុល​ទេ។ អ៊ីចឹង​ហើយ​បាន​ជាអ្នក​ស្រាវជ្រាវ​ចាប់​ផ្តើម​ពិចារណា​ និង​យល់​ថា​របៀប​គណនា​សន្ទទស្សន៍​ម៉ាស​រាងកាយ​ ​មិន​​គ្រប់គ្រាន់ និង​មាន​កំរិត។ ​ អាជ្ញាធរ​សុខាភិបាល​បារាំង​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ​​ប្រសិន​បើការ​គណនា​សន្ទទស្សន៍​ម៉ាសរាងកាយ​ឃើញ​ថា​​មាន​អាការៈ​ធាត់ ធាត់ជ្រុល ដែលជា​កត្តា​ហានិភ័យ​នាំ​ឱ្យ​មាន​ជំងឺ​សរសៃរ​ឈាម​បេះដូង ជំងឺទឹកនោម​ផ្អែម ជំងឺ​មេតាបូលិក​ហើយ គេ​ត្រូវ​ការវាស់ទំហំក្បាល​ពោះមួយ​ទៀត ព្រោះ​ទំហំ​ក្បាលពោះ​ក៏សំខាន់​ដែរ ដោយ​វា​​អាច​ផ្តល់​ព័ត៌មាន​បន្ថែមទាក់ទង​នឹង​បរិមាណ​ខ្លាញ់​ក្នុង​ពោះ។ សន្ទទស្សន៍​ទំហំ​ពោះ​ជាការ​ផ្តល់​រូបភាពដ៏​សាមញ្ញ​មួយ​ ប្រាប់​ពីចំនួន​ខ្លាញ់​ហួស​បរិមាណ​ កប់​នៅក្នុង​ពោះ។​

រង្វាស់​ទំហំពោះ​ជា​អ្វី?

​​សម្រាប់​​​អ្នកស្រាវជ្រាវ​អាមេរិក​និង​ចិន ​រង្វាស់​ដ៏​ត្រឹម​ត្រូវ​ប្រាកដប្រជា​ ក្នុង​ការ​គណនា​សុខភាព​ផ្លូវកាយ និង​រូបរាង​កាយ​ គឺ​សន្ទទស្សន៍​ក្បាលពោះ Body Roundness Index (BRI) ដែលវាស់​ទំហំ​ក្បាលពោះ​ជាមូលដ្ឋាន មិនមែន​ការ​គិតអំពី​សមមាត្រ​ទម្ងន់និង​កម្ពស់​ទេ។ អ្នក​វិទ្យាសាស្ត្រ​សង្កេត​​ឃើញ​ថា ខ្លាញ់​ពោះ​ដែល​កក​ផ្តុំ​ជា​ពិសេស​នៅ​ត្រង់​ចង្កេះ​ ជា​ចំណុច​សម្គាល់​ហានិភ័យ​កើត​ជំងឺនិង​ហានិភ័យ​សុខភាព​ ដ៏​ប្រាកដ​ប្រជា។

​​ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​អាមេរិក​ចិនដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​Jama Network Open បាន​ផ្ចង់​លើ​សំណុំ​ឯកសារ​សុខភាព​អ្នក​ជំងឺ​ជាង​បីម៉ឺននាក់ នៅ​រវាង​ពី​ឆ្នាំ ១៩៩៩-២០១៨ ដើម្បី​ភ្ជាប់​ចំណង​រវាង​សន្ទទស្សន៍​ក្បាល​ពោះ​និង​ហានិភ័យមរណៈ។ លទ្ធផល​បាន​បង្ហាញ​ថា អ្នក​មានសន្ទទស្សន៍​​ទំហំ​ក្បាលពោះ​ ទាប ច្រើន​តែ​បណ្តាល​​មក​ពី​ខ្វះ​អាហារូបត្ថម្ភ។ ផ្ទុយ​ទៅ​វិញ​អ្នក​មាន​ក្បាលពោះ​ធំ ច្រើន​តែងាយ​មាន​​ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺមេតាបូលិក ន

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes, and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada