ឈឺខ្នង ឈឺចង្កេះ ក្លាយជាអាការៈរោគប្រចាំសតវត្សរ៍។ ការឈឺចង្កេះនេះ អាចព្យាបាល ដោយធ្វើលំហាត់ និងថ្នាំប្រឆាំងនឹងការរលាកអាចជួយបន្ធូរបន្ថយការឈឺចុកចាប់បាន ឬក្នុងករណីខ្លះ គ្រូពេទ្យត្រូវការប្រើវិធីព្យាបាលដោយវិធីវះកាត់។ ប៉ុន្តែជាកិច្ចការពារនិងដើម្បីកុំឱ្យបញ្ហាឈឺចង្កេះឈឺខ្នងក្លាយជាជំងឺរ៉ាំរ៉ៃនិងធ្ងន់ធ្ងរ មធ្យោបាយដ៏ប្រពៃគឺការធ្វើចលនា។ តើត្រូវធ្វើចលនាដូចម្តេចខ្លះ?
ឈឺចង្កេះ ឬឈឺខ្នងជាអាការៈរោគដែលមនុស្សទូទៅជួបប្រទះញឹកញយណាស់។ នៅប្រទេសបារាំង ក្នុងចំណោមមនុស្ស៥នាក់ មានបួននាក់ហើយជួបបញ្ហាឈឺចង្កេះ-ឈឺខ្នង។ តែជាសំណាងល្អ ក្នុងករណីភាគច្រើន ការឈឺចង្កេះមិនមែនជាជំងឺធ្ងន់ធ្ងន់ទេ។ មូលហេតុចម្បងដែលនាំឈឺចង្កេះឈឺខ្នងនោះ គឺមកពីសាច់ដុំខ្វះកម្លាំងនិងមិនសូវមានចលនានៅត្រង់ចង្កេះ។ ករណីឈឺបែបនេះ គេអាចព្យាបាលជា ដោយត្រូវបញ្ចេញសកម្មភាព និងបំប៉នសាច់ដុំ តាមរយៈលំហាត់ប្រាណ ដើម្បីពង្រឹងសាច់ដុំនិងបន្ទន់តំបន់ចង្កេះឱ្យមានចលនារលូនជាងមុន។
ភ្នាក់ងារសុខាភិបាលបារាំង បានថែមទាំងណែនាំនិងចេញពាក្យស្លោកថា ធ្វើចលនាជាវិធីព្យាបាលដ៏ប្រពៃនៃការឈឺចង្កេះ។ ជាការបញ្ចេញសកម្មភាពដោយសន្សឹមៗ បន្តិចម្តងៗ និងច្រើនឡើងៗជាលំដាប់ ក្នុងបំណងបញ្ចៀសកុំឱ្យអាការៈឈឺខ្នងឈឺចង្កេះក្លាយជាអាការៈ រ៉ាំរ៉ៃទាន់។ ពាក្យថាធ្វើសកម្មភាព ធ្វើចលនា មិនមែនសំដៅលើការបញ្ចេញសកម្មភាពបែបកីឡា ហើយក៏គ្មានដែរលំហាត់កាយសម្ព័ន្ធពិសេសសម្រាប់ព្យាបាលការឈឺចង្កេះនោះ។ គ្រប់កាយវិការ និងចលនាប្រចាំថ្ងៃ ដែលធ្វើដោយមិនបង្ខំ សុទ្ធតែផ្តល់ផលល្អ។ ផ្ទុយទៅវិញ ការសំងំសុខ ស្ពឹកស្រពន់ រកតែភាពស្រណុក មិនបញ្ចេញចលនា និងសកម្មភាពកាយសម្បទា ជាសត្រូវដ៏ចម្បងនៃការឈឺចង្កេះខ្នង ព្រោះអាចនឹងជំរុញមានអាការៈជាប់ខ្នងជាប់ចង្កេះបាន។ ដេកស្ងៀម មិនហ៊ានកម្រើក មិនហ៊ានធ្វើសកម្មភាព មិនហ៊ានដើរ ថមខ្លួនជ្រុលពេកអាចនឹងបង្អូសពេលវេលានៃការជាសះស្បើយទៅវិញទេ។ នេះបើតាមពន្យល់របស់អាជ្ញាធរសុខាភិបាលបារាំងនៅក្នុងទំព័រវេបសាយAmeli.fr។
ប៉ុន្តែសម្រាប់អ្នកជំងឺខ្លះ ការឈឺចង្កេះឈឺខ្នងមានអមដោយអាការឈឺចាក់ចុះទៅជើង ត្រង់ភ្លៅ និងកំភួនជើង ដោយមានអារម្មណ៍ស្ពឹក ស្រពន់ ឬខ្សោយ នៅជើងម្ខាង។ អាការៈនេះគេហៅថាជាជំងឺសរសៃ Sciatique។ មូលហេតុគោលដែលនាំមានបញ្ហាsciatique គឺមកពី ទ្រនាប់ឆ្អឹង ដែលស្ថិតចន្លោះពីឆ្អឹងកងមួយទៅឆ្អឹងកងមួយ ឬដែលយើងមានទម្លាប់ហៅថាឌីស មានបញ្ហា មានភាពមិនប្រក្រតី បាត់ទម្រង់ដើម។
ឌីស ឬទ្រនាប់ឆ្អឹងកង មានតួនាទីជាអ្នកទប់-កល់កុំឱ្យឆ្អឹងកងខ្នងប៉ះកកិតឬបុកទង្គិចគ្នា នៅពេលធ្វើចលនា ឬអុកទង្គិចជាយថាហេតុណាមួយ។ ទ្រនាប់ឆ្អឹងនេះ (Disques intervertébrales) មានរចនាសម្ព័ន្ធស្មុគស្មាញ ផ្សំដោយប្រព័ន្ធសរសៃប្រសាទផង ឆ្អឹងខ្ចីផង និងស្នូលជាខ្លាញ់អន្ធឹលៗផង។ នៅពេលមានការទង្គិចអុកគ្នាខ្លាំង គឺឆ្អឹងកងជាអ្នកខូចខាតមិនមែនទ្រនាប់ឆ្អឹងឌីសនេះទេ។ ទ្រនាប់ឌីស មាននាទីជាអ្នកធានាការធ្វើចលនារបស់ឆ្អឹងខ្នង កុំឱ្យកកិតគ្នា និងមានសកម្មភាពជាអ្នកអប ទប់កុំឱ្យមានករណីអុកទង្គិចខ្លាំង។
ប៉ុន្តែ ដោយមូលហេតុផ្សេងៗ ទ្រនាប់ឌីសបានចាស់រិចរិល ខូចទម្រង់ដើម ឬបាត់បង់សមត្ថភាពរបស់ខ្លួន ឬលៀនឌីសដូចទម្លាប់ហៅរបស់បណ្តាជនខ្មែរភាគច្រើន ទើបធ្វើឱ្យសរសៃsciatiqueរលាក ហើយលេចអាការៈឈឺចុកចាប់ឡើង នៅត្រង់ចង្កេះ និងនៅជើង។ ជាការឈឺចុកចាប់យ៉ាងខ្លាំង ស្ទើរទ្រាំមិនបាននាពេលខ្លះ។ ហេតុដូច្នេះហើយបានគ្រូពេទ្យត្រូវចាប់ផ្តើមព្យាបាល ដោយជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺបាត់ឈឺ។ ជាទូទៅ និងជាដំបូងគេ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យលេបថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងនឹងការរលាក Anti-inflammatoire ឬពពួកCorticoïde ដើម្បីកាត់បន្ថយអាការៈរលាកទ្រនាប់ឆ្អឹង និង
資訊
- 節目
- 頻道
- 頻率每週更新
- 發佈時間2025年6月18日 上午8:34 [UTC]
- 長度9 分鐘
- 年齡分級兒少適宜