SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. قبل ٥ ساعات

    ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា៖ អូស្ត្រាលីស្វាគមន៍លទ្ធផលកិច្ចប្រជុំគណៈកម្មាធិកា

    លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្រកាសតាមបណ្តាញសង្គម X ថា អូស្ត្រាលី សូមស្វាគមន៍ ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេស លើកទី១ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

    ٩ من الدقائق
  2. قبل ١١ ساعة

    ចលនាជាតិតស៊ូ ដឹកនាំដោយលោក សម រង្ស៊ី ប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស

    កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំដោយលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយមានស្ថាប័ន ឬក្រសួង ចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទ្ទេសខ្លួនមួយនេះ។ ស្ថាប័ន ឬក្រសួង ទាំង ៧នោះ រួមមាន៖ ១-ស្ថាប័នទំនាក់ទំនងអន្តរជាតិ និងអនុវត្តន៍កិច្ចព្រមព្រៀងក្រុងប៉ារីស ២-ស្ថាប័ន អធិបតេយ្យភាពជាតិ ព្រំដែន និងអន្តោប្រវេសន៍ ៣-ស្ថាប័ន សន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋ ៤-ស្ថាប័ន ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស ៥-ស្ថាប័ន កម្ចាត់អំពើពុករលួយ និងរៀបចំប្រទេសឡើងវិញ តាមគោលការណ៍ សីលធម៌ សច្ចធម៌ និងយុត្តិធម៌ ៦-ស្ថាប័ន សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជួយពលរដ្ឋក្រីក្រ និង៧-ស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

    ٥ من الدقائق
  3. قبل يومين

    បិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទាំងស្រុង ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការ

    អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានដំណើរការអស់ពេលជិត ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥៩ ត្រូវបានបិទដំណើរការទាំងស្រុង នៅម៉ោង ១២កណ្តាលយប់ រំលងអាធ្រាត្រ ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ កម្ពុជា បានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គ.ម ពីភ្នំពេញ ដែលបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២៦០០ ហិកតា។

    ٦ من الدقائق
٤٫١
من ٥
‫١٠ من التقييمات‬

حول

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

المزيد من SBS Audio

قد يعجبك أيضًا