
បារាំង ចិន ជប៉ុន និងម៉ាឡេស៊ី ថ្លែងការណ៍ ដោយអំពាវនាវឱ្យកម្ពុជា និងថៃឈប់ប្រយុទ្ធជាបន្ទាន់
នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ដោយលើកឡើងថា ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើង នៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើន បានបាត់បង់ជីវិត ហើយប្រទេសបារាំង សូមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសារសព។ បារាំង ចិន ជប៉ុន និងម៉ាឡេស៊ី បានអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃ បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធី យោងទៅតាមច្បាប់អន្តរជាតិ។
المعلومات
- البرنامج
- قناة
- معدل البثيتم التحديث يوميًا
- تاريخ النشر٢٥ يوليو ٢٠٢٥ في ١:٥٠ ص UTC
- مدة الحلقة٤ من الدقائق
- التقييمملائم