ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

    HACE 20 H

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

    ១) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា អ្នកហ៊ានបញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅតែត្រូវបានកំណត់ជាមុខសញ្ញាក្នុងការ​បំភិត​បំភ័យ។ ២) ​​​ឧកញ៉ាដ៏ក្លាហានមួយរូប អំពាវនាវដល់លោកហ៊ុន ម៉ាណែត ចាត់​វិធានការជាបន្ទាន់លើ ជនជាតិសង្ហបូរី សញ្ជាតិខ្មែរ ដែលយក កម្ពុជា​ជា​មូលដ្ឋានលាងលុយ។ ៣) ​ជនភៀសខ្លួនខ្មែរ ៦នាក់ដែលថៃចាប់បញ្ជូនមកដាក់ទោសនៅ​កម្ពុជាត្រូវបានឃុំខ្លួនពី «បទក្បត់ជាតិ»។ ៤) ដែនជម្រកសត្វព្រៃព្រៃឡង់កំពុងត្រូវបានឈូសឆាយ​ពុះបំបែក​ជាពីរ​ក្រោម​គម្រោងបណ្តាញអគ្គិសនី កម្ពុជា-ឡាវ។ ៥) អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​ជុំវិញបញ្ហាកោះគុត ដូច រដ្ឋាភិបាលជំនាន់មុន។ ៦)បទឈប់បាញ់រវាងអ៊ីស្រាអែល និងពួកហេសបូឡាលីបង់សម្រប​សម្រួលដោយអាមេរិក និងបារាំង បានចូលជាធរមានហើយ។

    26 min
  2. ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

    21 NOV

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

    ១) ​លោក ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍នៅតែមាន​សន្ទុះ​កើន​ឡើង ទោះមានការផ្សព្វផ្សាយពីភាពអសន្តិសុខនៅកម្ពុជា។ ២) ​​​សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក នី ណាក់ ដាក់​ពន្ធនាគារ២ឆ្នាំ។ ៣) លោក ហ៊ុន សែន គ្រោងបង្កើតច្បាប់ថ្មីមួយដើម្បីដាក់ក្រុម​ប្រឆាំង​ជ្រុលនិយមនៅកម្ពុជាទៅជា «ក្រុមភេរវកម្ម» ជុំវិញការទាមទាររឿង​កោះគុត។ ៤) លោកហ្សេឡេនស្គីជំរុញឱ្យជួយរំដោះដែនដីគ្រីមៀមកវិញ​ដោយ​ដំណោះស្រាយការទូត ខណៈអ៊ុយក្រែនបន្តវាយប្រហារ​ចូលទឹក​ដីរុស្ស៊ីដោយអាវុធបស្ចឹមប្រទេស។

    18 min
  3. ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

    21 NOV

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

    ១) ​ លោក សម រង្ស៊ី ថាលោក ហ៊ុន សែន កំពុងរកលេសសំលាប់ លោក ហ៊ីង ប៊ុនហៀង។ ២) ​​​ លោក ប្រាក់ សុខុន វិលត្រឡប់ មកកាន់ដំណែងដើមវិញ បន្ទាប់ពី​រដ្ឋសភាសម្រេចជាឯកច្ឆ័ន។ ៣) មន្ត្រីគណបក្សប្រជាជនកម្ពុជា ទម្លាយថា ប្រពន្ធដើម និងប្រពន្ធ​ចុង​លោក ហេង សួរ កាក់កបក្នុងមុខរបរនាំពលករទៅបរទេស​ដោយសារ​មានប្តី​ជាខ្នងបង្អែក។ ៤) តំណាងរាស្ត្របក្សប្រឆាំង ថាលោកហ៊ុនសែន ទំនងសន្យា ប្រគល់ទឹកដីខ្មែរ ២ភាគ៣លើកោះគុតឱ្យទៅប្រទេសថៃជាថ្នូរនឹង​ការ​បង្ក្រាប ក្រុមប្រឆាំង។ ៥) ​ រដ្ឋការលោកចូបៃដិនទទួលស្គាល់មេបក្សប្រឆាំងនិរទេស ខ្លួនជា ប្រធានាធិបតីឈ្នះឆ្នោតនៅវេណេហ្សូអេឡា។

    23 min
  4. ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

    19 NOV

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

    ១) ​ ​​លោក ផន ផាន់ណា បានរៀបរាប់អំពីការរងនូវទារុណកម្មផ្លូវចិត្ត និង​រត់គេចពីការតាមចាប់ខ្លួនរបស់ លោក ហ៊ុន សែន ក្នុងទឹកដីថៃ។ ២) ​​​លោក សម រង្ស៊ី ថា ចលនាជាតិតស៊ូនឹងយកគំរូតាមពលរដ្ឋ​បង់ក្លាដេសក្នុងការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជា។ ៣) ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Decibels បានរកឃើញថា ប្រទេស​កម្ពុជា​មានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ៤) អ្នកឃ្លាំមើល និយាយថា អនុប្រធានព្រឹទ្ធសភាបានផ្លាស់មកកាន់​តំណែងចាស់ បន្តិចទៀតប្រធានព្រឹទ្ធសភា ក៏នឹងមកកាន់តំណែង​ចាស់ដែរ។ ៥) ​ បស្ចឹមប្រទេសរំលឹកថ្ងៃទី១ពាន់ នៃសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយ​ក្រែនជាមួយនឹងការពង្រឹងសាគ្គីជាមួយអ៊ុយក្រែន។

    22 min
  5. ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

    18 NOV

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

    ១) ​ ​​មន្ត្រីបក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលបំភ្លឺជុំវិញការប្រកាស​សង្គ្រាម​របស់ថៃជាមួយកម្ពុជាលើកិច្ចសហការដែនសមុទ្រត្រួតស៊ីគ្នា។ ២) ​​​ ប្រធានរដ្ឋសភាវៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជារយៈ​ពេល ៤ថ្ងៃ ក្រោយរដ្ឋសភាកម្ពុជាដកខ្លួនចេញពីគម្រោង CLV។ ៣) មន្ត្រីបក្សក្រៅរដ្ឋាភិបាល ដាក់ពាកបណ្តឹងទៅ សាលាឧទ្ធហរណ៍ សុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ៤) លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាមានបំណង​លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល។ ៥) ​ រដ្ឋការលោកបៃដិននិងសម្ព័ភាព២ទៀតបើកភ្លើងខៀវឱ្យអ៊ុយក្រែន​វាយប្រហារចូលទឹកដីរុស្ស៊ីដោយមីស៊ីលរយៈចម្ងាយឆ្ងាយ។

    22 min

Acerca de

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Más de The Cambodia Daily Khmer

También te podría interesar

Para escuchar episodios explícitos, inicia sesión.

Mantente al día con este programa

Inicia sesión o regístrate para seguir programas, guardar episodios y enterarte de las últimas novedades.

Elige un país o región

Africa, Oriente Medio e India

Asia-Pacífico

Europa

Latinoamérica y el Caribe

Estados Unidos y Canadá