មីឆុង​មិន​ល្អ​សម្រាប់សុខភាព​យ៉ាងណាខ្លះ?

នាទីសុខភាពនិងអនាម័យ

ឆុង​បរិភោគ​បាន​ភ្លាម មិន​ថ្លៃ ហើយ​ឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះ​មិន​សូវល្អ​ទេ។ តើ​មី​កញ្ចប់​នេះ​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ ? តើ​គេ​អាចបរិភោគ​មីកញ្ចប់​នេះ​ដោយ​គ្មានបារម្ភ គិត​ដល់ហានិភ័យ​សម្រាប់​សុខភាពដែរឬទេ?

មិន​ថា​ជា​ផលិតផល​របស់​ចិន វៀតណាម ជប៉ុន កូរ៉េ ឬ​ថៃ​ទេ មីកញ្ចប់​អាច​ជាអាហារ​​សម្រន់ អាហារ​ថ្ងៃ​ត្រង់ ឬល្ងាច​ យ៉ាង​ស្រួល​សម្រាប់​អ្នកមាន​ការងារ​រវល់​ច្រើន ឬ​សម្រាប់​​អ្នក​ខ្សត់​លុយកាក់។ ថែម​តែ​ទឹក​ក្តៅ​ដាំពុះហើយ​រង់ចាំ​​ពីរ​បីនាទីជាការ​ស្រេច !

ប៉ុន្តែ​ក្នុងសម័យ​ដែល​គេចាប់​ផ្តើម​យល់ និង​គិត​គូរដល់​គុណភាពអាហារ ដើម្បី​​​ផ្តល់​លំនឹង​ល្អ​ដល់​​សុខភាព ដោយផ្តល់​តម្លៃ​ដល់​អាហារ​បែប​ធម្មជាតិ ឬ​អាហារ​សរីរាង្គ​១០០%  មីកញ្ចប់​ដែល​មាន​លក់​ពេញ​ពិភពលោក ក្នុង​ទម្រង់​និង​រសជាតិផ្សេងៗ​ច្រើនយ៉ាងនោះ កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃការវាយប្រហារ​របស់​​ក្រុម​​អ្នក​ការពារ​​គុណភាព​និង​សុវត្ថិភាពចំណី​អាហារ​ យ៉ាង​ខ្លាំង​នៅក្នុងប្រទេស​បារាំង។ តាម​ទស្សនៈ​នេះ មីកញ្ចប់​ត្រូវ​បានគេ​​​ចាត់ទុក​ជា​អាហារ​ដ៏​គ្រោះថ្នាក់​ ដោយ​សារ​មូលហេតុ​ច្រើន​យ៉ាង។

នៅ​លើ​កញ្ចប់ បើ​តាម​រូប និង​ការ​រាយ​ឈ្មោះ​បញ្ជីគ្រឿង​ផ្សំ គេ​សង្កេត​ឃើញ​ថា ​មី​មួយ​កញ្ចប់​អាច​បរិភោគ​ជា​អាហារ​បានមួយ​ពេល​ប្រកបដោយ​លំនឹង ព្រោះមានផ្ទុកជាតិ​ក្លុយស៊ីត ដែល​ផ្តល់​ដោយ​សរសៃ​មី និងប្រូតេអ៊ីន ផ្តល់ដោយ​សាច់ ដូច​ជា​មី​​​សាច់ជ្រូក សាច់មាន់ ឬ​សាច់គោ។ ប៉ុន្តែ​បើ​គេ​វិភាគ​ឱ្យ​បាន​ល្អិត​ល្អន់​ និង​មើល​តារាង​អាហារូបត្ថម្ភ​លើ​កញ្ចប់​មីវិញ គឺ​ខុស​គ្នាស្រលះ។ ជា​ឧទាហរណ៍ មីឆុង​មួយ​កំប៉ុង រសជាតិ​សាច់គោ ម៉ាក Teppanyaki របស់​ជប៉ុន មាន​ផ្ទុក​ជាតិ​ក្លុយស៊ីត​តែ​ ១០ក្រាម ប្រូតេអ៊ីន ១,៩ក្រាម សម្រាប់សាច់​មីក្រៀម​១០០ក្រាម។ នៅពេល​ចាក់​ទឹក​ក្តៅ​ចូល​ទៅ មីរីកឆ្អិន អាច​ទទួល​ទាន​បាន ជាតិ​ក្លុយស៊ីតបានឡើង​ដល់​៣៦ក្រាម និង​៧ក្រាម​ប្រូតេអ៊ីន តែប៉ុណ្ណោះ។ ជាការ​ប្រៀបធៀប ញ៉ាំមីឆុង​មួយកញ្ចប់ គឺ​ស្មើ​នឹងបរិភោគ​នំប៉័ងមួយ​ដុំ​​៨០ក្រាម ហើយស្ទើរ​​គ្មាន​ជាតិ​ប្រូតេអ៊ីន​សម្រាប់ចិញ្ចឹម​សរីរាង្គកាយ​សោះ។ ចំណែក​បន្លែ​វិញ កញ្ចប់មី​ខ្លះ​គ្មាន​ជាតិ​បន្លែសោះ មី​ម៉ាកខ្លះ​មានដាក់​​បន្លែការ៉ុតមួយភាគរយ ឬ​ស្លឹកខ្លឹម​០,៤% ដែ​លបើ​គិត​ជា​ក្រាម គឺ ការ៉ុត​៣,៦ក្រាម ស្លឹកខ្ទឹម​១,៤ក្រាម។ កាន់​តែអាក្រក់​ខ្លាំង​ទៅ​ទៀត បន្លែ​ដ៏​តិចតួច​បំផុត​នេះ មានទម្រង់​ជាបន្លែ​សម្ងួតដែល​បាត់​បង់​ស្ទើរ​អស់​វីតាមីន និង​អាហារូបត្ថម្ភ។

ដូច្នេះ​មី​កញ្ចប់​មិនមែន​ជា​អាហារ​ប្រកបដោយ​លំនឹង អាច​ជំនួស​បាយ​ម្ហូប​មួយ​ពេលបាន​ទេ។ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បារាំង បានហៅ​មីឆុង​ថា​ជា​អាហារ​ដែល​ផ្តល់កាឡូរី​ប្រហោង បរិភោគ​ចូលទៅ​ឆ្អែត​ពេញ​ពោះ​តែ​គ្មាន​ផ្តល់ជីវជាតិ​ គ្មាន​វីតាមីន អាហារចិញ្ចឹម​ទេ។ ​ ងាយ​ស្រួល​ធ្វើ​មែន ​ តែមីឆុង​ជាផលិតផលអាហារ​ដែល​គួរ​ជ្រើសរើស​ទទួលទាន​ ដោយប្រុង​ប្រយ័ត្ន​បំផុត​ ព្រោះ​​គ្មាន​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ហើយ​ មានបង្កប់​គុណវិបត្តិ​ជា​​ច្រើន​ផ្សេង​ទៀតណាស់។

គ្រឿង​ផ្សំ​ជា​សារធាតុគីមីគ្រោះថ្នាក់

​​គ្មានវីតាមីន គ្មានជីវជាតិ​ផ្នែកអាហារូបត្ថម្ភ​ទេ ប៉ុន្តែតើ​លោក​អ្នក​មាន​ចាប់​អារម្មណ៍​ទេ ថា​ហេតុអ្វី​បាន​ជា​​​មីកញ្ចប់​មាន​រសជាតិ​ឆ្ងាញ់ ឆ្ងាញ់​ជាប់​មាត់យ៉ាង​​ចម្លែក បាន​ញ៉ាំម្តង​ហើយហាក់​​ចង់​ញ៉ាំ​ទៀត សឹងដូច​ញៀន​​?! នេះ​គឺ​បណ្តាល​មក​ពី​មីកញ្ចប់​ភាគ​ច្រើន មាន​ផ្ទុកសារធាតុ​គីមី​សិប្បនិម្មិត​សម្រាប់​លើក​​ក្លិន​និងដំឡើង​​រសជាតិ ឱ្យ​កាន់​តែ​ឆ្ងាញ់​ខ្លាំង ដោយ​​ទៅ​ភ្ញោចប្រព័ន្ធ​ប្រសាទ​​អារម្មណ៍​ឱ្យ​ចង់​តែ​បរិភោគ។ ដើម្បី​ឱ្យ​មី​កញ្ចប់ មាន​រសជាតិ​ដូចអាហារ​ជប៉ុនពិតៗ អ្នក​ផលិត​បាន​ដាក់​បន្ថែមនូវ ​រសជាតិ ​ក្លិនសិប្បនិម្មិត។ ហើយ​ម៉ាក​ខ្លះ ខំ​អួត​អាង​ថា​គ្មាន​ប្រើ​​​​​​សារធាតុ​គីមី Monosodium de glutamate ប៊ីចេង​ទេ តែ​បែរ​ជា​ប្រើ​សារធាតុ​គីមី​លើក​រសជាតិ​ម្យ៉ាង​ទៀត មិនសូវ​​ល្បី​ឈ្មោះ​ 5’-ribonucléotide disodique ដែល​​​ខ្លាំង​ជាង​ប៊ីចេងធម្មតា (Glutamate)ដល់​ទៅ​៤ទៅ​១០ដង។ បើ​តាម​វេបសាយ​លក់ផលិតផលគីមី សារធាតុ​ផ្សំបន្ថែម​ដាក់​ក្នុងមី​កញ្ចប់​ ​5’-ribonucléotide disodique ត្រូវ​បាន​គេ​ចាត់ទុក​ជា​រសជាតិ​ទី៥​ គឺរសជាតិ​ Umami។ រសជាតិ​ដើម​ដែល​មនុស្ស​លោក​ស្គាល់​កន្លង​មក​គឺ ប្រៃ ផ្អែម ជូរ និង​ចត់ឬល្វីង។

Bạn cần đăng nhập để nghe các tập có chứa nội dung thô tục.

Luôn cập nhật thông tin về chương trình này

Đăng nhập hoặc đăng ký để theo dõi các chương trình, lưu các tập và nhận những thông tin cập nhật mới nhất.

Chọn quốc gia hoặc vùng

Châu Phi, Trung Đông và Ấn Độ

Châu Á Thái Bình Dương

Châu Âu

Châu Mỹ Latinh và Caribê

Hoa Kỳ và Canada