SBS Khmer - SBS ខ្មែរ

មេដឹកនាំកំពូលៗកម្ពុជា ទៅប្រទេសចិន និងវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង

មេដឹកនាំកំពូលកម្ពុជា រួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំផង និងជួបមេដឹកនាំកំពូលរបស់ចិនផង។ ចំណែកលោក ហ៊ុន សែន ដែលជាឪពុករបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីបុណ្យឯករាជ្យជាតិរបស់វៀតណាមផង និងជួបជាមេដឹកនាំកំពូលៗរបស់វៀតណាម។ ដំណើរទៅកាន់ប្រទេសចិន និងដំណើរទៅកាន់វៀតណាមរបស់ឪពុកកូន ដែលជាមេដឹកនាំកំពូលកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងបន្ថែមរវាងកម្ពុជា-ចិន ក៏ដូចជា កម្ពុជា-វៀតណាម។