មេដឹកនាំកំពូលកម្ពុជា រួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំផង និងជួបមេដឹកនាំកំពូលរបស់ចិនផង។ ចំណែកលោក ហ៊ុន សែន ដែលជាឪពុករបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីបុណ្យឯករាជ្យជាតិរបស់វៀតណាមផង និងជួបជាមេដឹកនាំកំពូលៗរបស់វៀតណាម។ ដំណើរទៅកាន់ប្រទេសចិន និងដំណើរទៅកាន់វៀតណាមរបស់ឪពុកកូន ដែលជាមេដឹកនាំកំពូលកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងបន្ថែមរវាងកម្ពុជា-ចិន ក៏ដូចជា កម្ពុជា-វៀតណាម។
資訊
- 節目
- 頻道
- 頻率每日更新
- 發佈時間2025年9月2日 下午11:57 [UTC]
- 長度8 分鐘
- 年齡分級兒少適宜