យកឈ្នះជីវិតដោយរៀនមួយជីវិត

Rean Ruos Podcast

ពេលនេះ ខ្ញុំសុំចែករំលែកវេលាមួយដ៏ពិសេសសម្រាប់ខ្ញុំទៅមិត្តរៀនរស់ទាំងអស់គ្នា។ បន្ទាប់ពីចំណាយពេលមួយឆ្នាំជាង ខ្ញុំបានសម្រេចស្នាដៃសៀវភៅដំបូងរបស់ខ្ញុំ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត"។ ខ្ញុំចង់សរសេរសៀវភៅនេះឡើងដោយសារតែនេះជាសៀវភៅដែលរូបខ្ញុំផ្ទាល់ពី ២០ ឆ្នាំមុនត្រូវការបំផុត។ ប្រសិនបើខ្ញុំចេះរៀនរស់តាំងពីតូចមកម៉្លេះ តើល្អយ៉ាងណាទៅ?

ម៉្យាងវិញទៀត នេះក៏ជាបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះ។ យើងចង់រៀនពីជីវិត ប៉ុន្តែមិនដឹងចាប់ផ្តើមត្រង់ណា។ យើងចង់បើកសៀវភៅអាន ប៉ុន្តែអានមិនទៅមុខ។ យើងចង់អនុវត្តជំនាញអ្វីមួយ ប៉ុន្តែមិនដឹងវិធីត្រឹមត្រូវដែលពិតជាអាចផ្តល់លទ្ធផលពិតមែន។ ការរៀនជាសកម្មភាពមួយដែលយើងចំណាយពេលធ្វើរាប់ឆ្នាំនៅសាលា ប៉ុន្តែក៏ជាសកម្មភាពមួយដែលយើងជាច្រើនធ្វើខុសផងដែរ ជាពិសេសការរៀនសម្រាប់ជីវិត។

ជាហេតុ គោលដៅនៃសៀវភៅនេះគឺដើម្បីជួយអ្នកក្នុងដំណើររៀនរស់ផ្ទាល់ខ្លួន ទៅតាមក្តីសុបិននិងសុភមង្គលដែលខ្លួនចង់កសាង។ មិនថាយើងចង់សម្រេចអ្វីក៏ដោយក្នុងជីវិត អ្វីមួយដែលប្រាកដនោះគឺយើងខ្វះខាតសមត្ថភាពមួយចំនួនសម្រាប់មានលទ្ធភាពក្នុងការធ្វើទាំងនោះបាន។ សៀវភៅនេះនឹងជួយអ្នកក្នុងការលូតលាស់តាមរបៀបត្រឹមត្រូវ ដោយហេតុនោះអ្នកនឹងមានឥទ្ធិពលដ៏ខ្លាំងមកលើជីវិតខ្លួន។

សៀវភៅនេះនឹងចេញជាស្ថាពរនៅដើមខែកក្កដា ឆ្នាំ ២០២៤ នេះ ហើយអ្នកក៏អាចកក់ពីថ្ងៃនេះទៅផងដែរ ដើម្បីទទួលបានកាដូពិសេសមកជាមួយសៀវភៅផងដែរ។

🔖 ទិញសៀវភៅនេះទៅតាមគ្រិះស្ថានមេសា៖ https://www.facebook.com/mesabook 

__________________________

📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا