SBS Khmer - SBS ខ្មែរ

យោធាថៃព្យាយាមចូលមករាយបន្លាលួស នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមយោធាថៃ បានព្យាយាមចូលមករាយបន្លាលួស ព័ទ្ធយកដី ផ្ទះ និងភូមិរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែក្រុមប្រជាពលរដ្ឋជាច្រើន ទាំងស្រី ទាំងប្រុស និងទាំងកូនក្មេង បានលើកគ្នា ទៅរារាំង មិនឱ្យយោធាថៃ រាយបន្លាលួសបន្ថែម ដើម្បីព័ទ្ធយកដីចំការអំពៅរបស់ពួកគាត់ឡើយ។