ក្រោយពីបាននិយាយរៀបរាប់ពីបដិវត្តន៍និងរបបខ្មែរក្រហមអស់ជាច្រើនសប្តាហ៍ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើទំព័រដ៏ខ្មៅរងងិតមួយនេះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ ក្រោយពីបានដួលរលំនៅថ្ងៃ៧មករា១៩៧៩ហើយ ហេតុអ្វីបានជាអង្គការចាត់តាំងរបស់ខ្មែរក្រហម ទាំងយោធានិងទាំងនយោបាយ បន្តមានដង្ហើមតទៅទៀត តរហូតដល់ឆ្នាំ១៩៩៩?
តើកម្ពុជាប្រជាធិបតេយ្យពិតជាបានអនុវត្តនយោបាយប្រល័យពូជសាសន៍មែនឬទេ? តើហេតុអ្វីបានជារបប ប៉ុល ពត សាហាវព្រៃផ្សៃដល់ម្លឹង និងបណ្តាលឱ្យស្លាប់មនុស្សច្រើនដល់ម្លឹង ក្នុងរយៈពេលមួយយ៉ាងខ្លី? សូមអញ្ជើញស្តាប់ចម្លើយបែបសង្ខេបនិងបែបសំយោគ ជាថ្មីឡើងវិញរបស់ ហ្សង់-ហ្វ្រង់ស័រ តាន់។
Information
- Show
- Channel
- FrequencyUpdated Weekly
- PublishedApril 29, 2019 at 11:01 AM UTC
- Length15 min
- RatingClean