ពេលយប់

RFA
ពេលយប់

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

  1. 19 MAR

    តុលាការបារាំងកាត់ទោសមេអង្គរក្សលោក ហ៊ុន សែន រឿងបោកគ្រាប់បែកឆ្នាំ១៩៩៧

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ១. តុលាការបារាំង ចាប់ផ្តើមបើកសវនាការកាត់ទោសមេអង្គរក្សលោក ហ៊ុន សែន ពាក់ព័ន្ធរឿងបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ២. ពលរដ្ឋមួយចំនួនចាត់ទុកការបិទវិទ្យុអាស៊ីសេរី ដូចបើកដៃឱ្យរបបផ្តាច់ការធ្វើព្យុះធ្វើភ្លៀងពេញពិភពលោក ៣. សកម្មជនបក្សប្រឆាំង និងបរិស្ថាន បារម្ភពីសុវត្ថិភាពក្រោយបញ្ចេញមតិលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ៤. នៅក្នុងខួប៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ខ្មែរក្រហម លោក ជី វីតា មានសេចក្តីរាយការណ៍អំពីអាពាហ៍ពិពាហ៍ចាប់បង្ខំក្រោមរបបខ្មែរក្រហម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h
  2. 18 MAR

    កំពង់ផែកងទ័ពជើងទឹករាម នឹងត្រូវសម្ពោធនៅដើមខែមេសា

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ១. កំពង់ផែកងទ័ពជើងទឹករាម នឹងត្រូវសម្ពោធនៅដើមខែមេសា ហើយនាវាជប៉ុននឹងចូលចតមុនគេ ២. រដ្ឋាភិបាលកាណាដា ក្រើនរំឭកដល់ពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នពីសុវត្ថិភាព ពេលធ្វើដំណើរចូលប្រទេសកម្ពុជា ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាជុំវិញប្រធានបទថាតើមានអ្វីនៅពីក្រោយការចាប់ និងការគំរាមចាប់ខ្លួនពលរដ្ឋដែលប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូទែរតេ ដែលកំពុងជាប់ឃុំនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h
  3. 17 MAR

    សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ១. ជំទប់បក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ចាម ត្រូវអាជ្ញាធរចាប់ខ្លួនដោយគ្មានបញ្ជាក់ពីមូលហេតុ ២. គណបក្សកម្លាំងជាតិ ដាក់លិខិតទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីជំរុញឱ្យមានដំណោះស្រាយនយោបាយ ៣. មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ឬ គ្រោះធម្មជាតិ ៤. បេសកកម្មផ្សាយព័ត៌មានពិតរបស់វិទ្យុអាស៊ីសេរី កំពុងប្រឈមនឹងបញ្ហាជំនួយថវិកា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h
  4. 16 MAR

    វិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់នឹងការសម្រេចមិនផ្តល់ជំនួយថវិការបស់រដ្ឋបាលលោក ត្រាំ

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ១. វិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់នឹងការសម្រេចមិនផ្តល់ជំនួយថវិការបស់រដ្ឋបាលលោក ត្រាំ ២. អ្នកឃ្លាំមើល បារម្ភពីបញ្ហាទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិក ខណៈកម្ពុជាស្ថិតក្នុងបញ្ជីពិចារណាហាមឃាត់ការផ្តល់ទិដ្ឋាការចូលទឹកដីអាមេរិក ៣. មន្ត្រីបក្សភ្លើងទៀន៣នាក់ នឹងមានសេរីភាពនៅសប្តាហ៍ក្រោយ បន្ទាប់ពីជាប់ឃុំគ្រប់២ឆ្នាំ ៤. សកម្មជនបរិស្ថានថា បញ្ហាបំពុលទឹកនៅតែកើតមាន ប្រសិនបើរដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h
  5. 11 MAR

    គណបក្សប្រឆាំងជំរុញឱ្យពលរដ្ឋ ប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ១.គណបក្សប្រឆាំង ជំរុញឱ្យពលរដ្ឋរួមកម្លាំងគ្នាប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្របពេល អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ២.សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៤នាក់ និងខ្មែរ ២នាក់ ពាក់ព័ន្ធករណីចាប់ជំរិត ៣.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអង្គារនេះ យើងនឹងពិភាក្សាជុំវិញបញ្ហាឆបោកតាមអនឡាញប្រព្រឹត្តចេញពីទឹកដីកម្ពុជា ថាតើរដ្ឋាភិបាលគួរប្រកាសអាសន្នហើយឬនៅ? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h
  6. 10 MAR

    តុលាការបារាំងគ្រោងបើកសវនាការសំណុំរឿងបោកគ្រាប់បែកឆ្នាំ១៩៩៧នៅថ្ងៃទី១៩ ខែមីនា

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ១. លោក ហ៊ីង ប៊ុនហៀង ថាលោកមិនពាក់ព័ន្ធនឹងសំណុំរឿងបោកគ្រាប់បែកឆ្នាំ១៩៩៧នោះទេ ខណៈតុលាការបារាំងគ្រោងបើកសវនាការរឿងឃាតកម្មនេះនៅថ្ងៃទី១៩ ខែមីនា ២. ពលរដ្ឋនៅខេត្តពោធិ៍សាត់ថា មន្ត្រីខុទ្ទកាល័យលោក ហ៊ុន ម៉ាណែត គំរាមពួកគាត់មិនឱ្យផ្សព្វផ្សាយបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ៣. លោក រ៉ុង ឈុន ថាលោកគ្មានលទ្ធភាពបង់ប្រាក់ពិន័យ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការព្រំដែននោះទេ ៤. សហជីព និងកម្មករថា ពួកគាត់នៅតែប្រឈមនឹងការរើសអើងនៅពេលប្រើប័ណ្ណ ប.ស.ស ដើម្បីពិនិត្យសុខភាព … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h
  7. 9 MAR

    សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត៣០០នាក់នៅទីតាំងអគារឆបោកអនឡាញខេត្តមណ្ឌលគិរី

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥ ១. សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជិត៣០០នាក់ នៅទីតាំងអគារឆបោកអនឡាញខេត្តមណ្ឌលគិរី ២. អ្នករិះគន់ជនជាតិវៀតណាម នៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន កំពុងធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងពន្ធនាគារ ៣. សង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលដាក់ទោសតាមច្បាប់លើមន្ត្រីនគរបាលដែលពុករលួយ ជាជាងត្រឹមតែពិន័យរដ្ឋបាល ៤. ក្រុមយុវជន រិះគន់លោក ហ៊ុន ម៉ានី ថាបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីបន្លប់យុវជនកុំឱ្យចាប់អារម្មណ៍បញ្ហាសង្គម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h
  8. 8 MAR

    ក្រុមស្ត្រីមួយចំនួនអះអាងថា រដ្ឋាភិបាលមិនបានលើកកម្ពស់ការគោរពសិទ្ធិស្ត្រី

    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០២៥ ១. ក្រុមស្ត្រីមួយចំនួនអះអាងថា រដ្ឋាភិបាលមិនបានលើកកម្ពស់ការគោរពសិទ្ធិស្ត្រី ២. គ្រួសារបក្សប្រឆាំងអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងស្ត្រីជាសកម្មជននយោបាយដែលជាប់ឃុំក្រោមហេតុនយោបាយ ៣.អ្នកឃ្លាំមើលថា ការធ្វើរបងរបស់ថៃ តាមព្រំដែនកម្ពុជា អាចនឹងប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ៤.សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្តឹងវៀតណាមមិនឲ្យដាក់បេក្ខភាពជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិក្រោយ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

    1 h

Calificaciones y reseñas

Acerca de

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Más de Radio Free Asia (RFA)

Para escuchar episodios explícitos, inicia sesión.

Mantente al día con este programa

Inicia sesión o regístrate para seguir programas, guardar episodios y enterarte de las últimas novedades.

Elige un país o región

Africa, Oriente Medio e India

Asia-Pacífico

Europa

Latinoamérica y el Caribe

Estados Unidos y Canadá