នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅឆ្នាំ១៩៧៨ ប៉ុល ពត និងក្រុមខ្លួនសម្រេចចិត្តបោសសម្អាតថ្នាក់ដឹកនាំនៃភូមិភាគបូព៌ាដែលពួកខ្លួនចោទថា ក្បត់អង្គការ។ កាលណោះ ទង្វើនេះជំរុញឱ្យកម្មាភិបាលនិងយោធាខ្មែរក្រហមភូមិភាគបូព៌ាច្រើនសិបនាក់ ក្នុងនោះរួមមានជាអាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់ចូលព្រៃ ឆ្លងដែនទៅវៀតណាម រួចហើយ បញ្ចុះបញ្ចូលវៀតណាម ឱ្យជួយពួកគេ ធ្វើសង្គ្រាមរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត។ ព្រឹត្តិការណ៍បោសសម្អាតភូមិភាគបូព៌ានេះ នាំយ៉ាងលឿនរហ័សទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជានិងវៀតណាម។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយរៀបរាប់ពីសង្គ្រាមដែលផ្ទុះឡើងនៅថ្ងៃ២៥ធ្នូ១៩៧៨។ តែពីរសប្តាហ៍ប៉ុណ្ណោះវៀតណាមវាយរំលំរបប ប៉ុល ពត។
Information
- Show
- Channel
- FrequencyUpdated Weekly
- PublishedApril 22, 2019 at 6:00 AM UTC
- Length13 min
- RatingClean