SBS Khmer - SBS ខ្មែរ

សហគមន៍ខ្មែរនៅប្រទេសអូស្រ្តាលីប្រមូលផ្តុំគ្នា ស្វែងសុំសន្តិភាពសម្រាប់កម្ពុជា

សហគមន៍ខ្មែរនៅក្នុងទីក្រុងម៉ែលប៊ន បានធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុខអគាររដ្ឋសភានៃរដ្ឋវិចថូរៀ កាលពីរសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីប្រាប់ដល់សហគមន៍អន្តរជាតិឱ្យបានដឹងថា កម្ពុជាត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមបំផ្លិចបំផ្លាញទៀតទេ!