សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេស្គាល់ជាលើកទី១ ប្រវត្តិ និងស្នាដៃសំរឹទ្ធខ្មែរ
នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងមានរយៈពេល២ខែគត់ ដែលព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យខាងលិច និងវត្ថុសិល្បៈធ្វើសំរឹទ្ធជាង២០០របស់កម្ពុជាត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៌នៅសារមន្ទីរជាតិបារាំង ហ្គីមេ។ ពិព័រណ៌ដែលមានឈ្មោះថា ព្រះរាជសំរឹទ្ធសម័យអង្គរ៖ សិល្បៈល្អឯក ជាឱកាសណែនាំឲ្យគេបានស្គាល់ពីប្រវត្តិសំរឹទ្ធខ្មែរ ដែលមានតាំងពីសម័យបុរេប្រវត្តិសាស្រ្ត។ យើងស្តាប់ការពន្យល់របស់លោក Brice Vincent បុរាណវិទូ និងជាគ្រូសន្និសីទរបស់សាលាបារាំងចុងបូព៌ាបទេស ដែលជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញរៀបចំពិព័រណ៌វត្ថុសិល្បៈខ្មែរធ្វើពីសំរឹទ្ធ នៅប្រទេសបារាំង។
Información
- Programa
- Canal
- FrecuenciaCada día
- Publicado28 de junio de 2025, 10:29 a.m. UTC
- Duración10 min
- ClasificaciónApto