ហេតុ​អ្វី​បាន​គេ​ចាត់​ទុក​​​​​គ្រាប់ស្វាយចន្ទីជា​សម្ព័ន្ធមិត្ត​សុខភាព?

នាទីសុខភាពនិងអនាម័យ

មិន​ត្រឹម​តែមានរសជាតិឆ្ងាញ់​ជាប់​មាត់​ទេ គ្រាប់​ស្វាយចន្ទី​ថែម​ទាំងជា​អាហារគួរ​ជាទី​ចាប់​អារម្មណ៍ទៀត បើគិត​តាម​បែប​អាហារូបត្ថម្ភ។ តើ​​គ្រាប់​ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ណា​ដល់​សុខភាព? តើ​គេ​អាចទទួល​ទាន​គ្រាប់​ស្វាយចន្ទី​ជា​រៀង​រាល់​ថ្ងៃ​ និង​ក្នុងបរិមាណ​ប៉ុនណា​ដែរ?

ស្វាយចន្ទី មានដាំ​​ដុះ​ច្រើន​នៅ​តំបន់​ត្រូពិក  តែ​ច្រើន​បំផុត​នៅ​អាស៊ី​និងនៅ​អាហ្វ្រិក។ បច្ចុប្បន្ននេះ ប្រេស៊ីល​ជា​ប្រទេស​ជើងឯក​ពិភពលោក​ខាង​ផលិត​គ្រាប់​ស្វាយចន្ទី បន្ទាប់​មកគឺ​ឥណ្ឌា​ រួ​ច​វៀតណាម។

មានរូបរាង​ដូច​តម្រង​នោម មាន​រសជាតិ​ខ្ទិះ និង​ផ្អែម​ជាង​គ្រាប់សណ្តែក​ដីបន្តិច គេ​អាច​បរិភោគ​គ្រាប់ស្វាយចន្ទី ឆ្អិន ដោយ​លីង ដោយ​កិន​ធ្វើ​ជាប័រ​សម្រាប់​បៀក ឬ​ដោយ​យក​ទៅស្ល​ធ្វើម្ហូប​ការី ឆាជាមួយ​បន្លែ ឆា​ជាមួយបាយ​ ឬ​សម្រាប់​យក​ទៅ​ធ្វើ​ជានំ។

ជា​ប្រភេទ​ផ្លែឈើ​មាន​សំបក​រឹង  ដូច​អាមិន ឬ ផ្លែ​ខួរក្បាល​ដែរ គ្រាប់​ស្វាយចន្ទីជា​​សម្ព័ន្ធមិត្ត​​របស់សុខភាព ព្រោះ​ក្នុង​គ្រាប់​ចន្ទី មាន​ផ្ទុកទៅ​ដោយ​ ពពួកម៉ាក្រូ និង​មីក្រូ​អាហារូបត្ថម្ភ​ច្រើនមុខ​ណាស់។ ដូច្នេះ ការទទួល​ទាន​គ្រាប់​ស្វាយចន្ទី សមរម្យ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ខ្លាំងដល់សុខភាព។ មនុស្ស​ភាគ​ច្រើន​នឹងទទួល​បាននូវ​​គុណ​ប្រយោជន៍​ជា​អតិបរិមា សម្រាប់​ភាព​រឹង​មាំ​នៃ​សរីរាង្គកាយដោយ​ជ្រើសរើសបរិភោគ​គ្រាប់​ស្វាយ​ចន្ទី។  សម្រាប់​អ្នក​ខ្វល់​ខ្វាយ​គិត​គូរ​ដល់ផាសុកភាព និង​លំនឹងសុខភាព អ្នក​គួរ​តែ​បញ្ចូល​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​បញ្ជី​ឈ្មោះ​របប​អាហារ​ត្រូវ​បរិភោគ។​​​

តើគ្រាប់ស្វាយចន្ទីមានផ្ទុកជីវជាតិអ្វីខ្លះ?

គ្រាប់​ស្វាយ​ចន្ទី​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ប្រមាណ​ជិត​៥០% ក្នុងនោះ​ពាក់​កណ្តាលជាអាស៊ីត​ខ្លាញ់​មូណូអាំងសាទួរ៉េ  ដែល​មាន​ឈ្មោះ​ថា អូមេហ្កា៩។ អាស៊ីតខ្លាញ់​ប្រភេទ​នេះល្អខ្លាំង​ណាស់​សម្រាប់​សុខភាព។ ​គ្រាប់ចន្ទី​ក៏​សម្បូរជាតិ​ប្រូតេអ៊ីត ក្នុង​កំរិត​ប្រមាណ (១៥%)។  ជា​សរុប គ្រាប់​ស្វាយចន្ទី៣០ក្រាម ផ្តល់​ថាមពល១៦០កាឡូរី តែ​ដោយសារ​មាន​ជាតិ​ប្រូតេអ៊ីន និង​អាស៊ីតខ្លាញ់​ច្រើន បរិមាណ នេះ​អាច​ធ្វើ​ឱ្យ​យើងឆាប់​​ឆ្អែត និង​បាត់​ឃ្លានបានយូរ។  ជាង​នេះទៅទៀត ទទួល​ទាន​គ្រាប់ស្វាយចន្ទីត្រឹម​តែ​​៣០ក្រាម អាចឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ប្រចាំថ្ងៃផ្នែក​កម៉ាញេស្យូម បានដល់​ទៅ​២០%ហើយ។

នៅមាន​សារធាតុ​រ៉ែ​សំខាន់ៗ​ជា​ច្រើន​​ទៀត ដែល​​កប់​ក្នុង​គ្រាប់​ស្វាយចន្ទី ដូច​ជា​រ៉ែ​ដែក រ៉ែម៉ង់ហ្កាណែស្ស ស៊ីឡេនីញ៉ូម ឬ​រ៉ែ​សង្កសី ។ល។ និង​។ល។ សរីរាង្គកាយ​មនុស្ស​ ត្រូវ​ការ​សារធាតុ​រ៉ែ តែ​បន្តិច​បន្តួច​ទេ ប៉ុន្តែ​បើ​ខ្វះគឺ​​មិនបាន​ឡើយ។ សារធាតុ​រ៉ែ មាន​តួនាទី​ចាំបាច់​សម្រាប់​ដំណើរ​វិវឌ្ឍ​​នៃ​រចនា​សម្ព័ន្ធ​​ឆ្អឹង ប្រព័ន្ធប្រសាទ សាច់​ដុំ និង​ថាមពល។ ជា​ប្រភព​ផ្តល់​វីតាមីន E-B-K​ ​ជា​ចុងក្រោយ គ្រាប់​ស្វាយចន្ទី ក៏​ជា​ប្រភេទ​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ជាពិសេស​ជា​ជាតិ​សរសៃ​ងាយ​រលាយ​ទៅ​ទៀត។ ជាតិ​សរសៃ​ងាយរលាយ​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​បាន​ច្រើន​ខ្លាំង​ណាស់​​។

តើ​គ្រាប់​ស្វាយ​ចន្ទី​មាន​គុណប្រយោជន៍​យ៉ាងណា សម្រាប់​សុខភាព?

​តាម​រយៈ​ជីវជាតិ​ដែល​មាន​​ ​គ្រាប់​ស្វាយ​ចន្ទីអាច​ផ្តល់​គុ​ណប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព។ ទីមួយ គ្រាប់​ស្វាយ​ចន្ទី​អាច​ជួយកាត់​បន្ថយ​គ្រោះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺរឹង​​សរសៃឈាម។ ដោយ​មាន​ផ្ទុក​ច្រើន​នូវ​សារធាតុ​folate និង​វីតាមីន E​ គ្រាប់​ស្វាយចន្ទី​អាច​ជួយ​ការ​ពារ​និង​ថែ​រក្សា​​​​សរសៃ​ឈាមមិន​ឱ្យ​មាន​កក​ស្ទះ​​ មិន​ឱ្យ​រួម​តូចបាន។ ការសិក្សា​​កាលពី​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា ការ​បរិភោគ​គ្រាប់​ស្វាយ​ចន្ទីជា​ប្រចាំ ​ជា​រៀង​រាល់​ថ្ងៃ ​ មាន​ចំណែក​ជួយ​រក្សា​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម (កូឡេស្តេរ៉ូល) របស់​មនុស្ស​ទូទៅ និង​របស់​អ្នក​ជំងឺទឹកនោម​ផ្អែមប្រភេទ​ទីពីរ​ ឱ្យមាន​​​លំនឹងល្អ​។ នេះ​ក៏​ព្រោះ​តែ​គ្រាប់​ស្វាយ​ចន្ទី មាន​ផ្ទុក​​​អាស៊ីត​ខ្លាញ់មិន​ឆ្អែត។ អាស៊ីត​ខ្លាញ់​មិនឆ្អែត ​ឬ​អូមេហ្កា៩ ​ត្រូវ​បានគេ​ទទួល​ស្គាល់​ថា​ជា​ខ្លាញ់​ល្អ​​ដែល​​មាន​តួនាទី​ចាត់​ចែងអត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម ដោយ​ជួយ​បង្កើន​អត្រាកូឡេស្តេរ៉ូល

무삭제판 에피소드를 청취하려면 로그인하십시오.

이 프로그램의 최신 정보 받기

프로그램을 팔로우하고, 에피소드를 저장하고, 최신 소식을 받아보려면 로그인하거나 가입하십시오.

국가 또는 지역 선택

아프리카, 중동 및 인도

아시아 태평양

유럽

라틴 아메리카 및 카리브해

미국 및 캐나다