បន្ទាប់ពីស្តេចសូឡូម៉ូន មានស្តេចជាច្រើននៅអ៊ីស្រាអែលបានបដិសេធព្រះ។ ម្នាក់ក្នុងចំណោមស្តេចអាក្រក់បំផុតគឺ ស្តេចអ័ហាប់។ អ័ហាប់បាននាំប្រជាជនឲ្យថ្វាយបង្គំព្រះបាល ជាព្រះក្លែងក្លាយ ហើយគំរាមសម្លាប់អ្នកណាដែលថ្វាយបង្គំព្រះដ៏ពិត។ ទោះយ៉ាងណា មានប្រជាជន ៧,០០០នាក់នៅតែស្មោះត្រង់ដល់ព្រះ។ ម្នាក់ក្នុងចំណោមពួកគេគឺ ហោរា អេលីយ៉ា។
ព្រះបានចាត់ឲ្យអេលីយ៉ា ទៅប្រាប់អ័ហាប់ថា ព្រះនឹងមិនឲ្យមានភ្លៀងធ្លាក់អស់រយៈពេលច្រើនឆ្នាំ ដើម្បីដាក់ទោសពួកគេ។ ដូច្នេះបានកើតមានគ្រោះទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរ។ ដើម្បីការពារអេលីយ៉ា ព្រះបានចាត់គាត់ទៅលាក់ខ្លួននៅជ្រលងមួយជាទីដែលទ្រង់ប្រទានទឹកពីទឹកជ្រោះ និងអាហារពីសត្វក្អែកដែលបាននាំមកជារៀងរាល់ព្រឹកល្ងាច។
បន្ទាប់ពី៣ឆ្នាំ ព្រះបានបង្គាប់ឲ្យអេលីយ៉ាត្រឡប់ទៅជួបស្តេចអ័ហាប់វិញ ដើម្បីធ្វើការប្រកួតនៅលើភ្នំកាមែលបង្ហាញថា ព្រះណាជាព្រះដ៏ពិត។ ពួកហោរារបស់ព្រះបាលរាប់រយនាក់បានអធិស្ឋាន សុំឲ្យមានភ្លើងចុះពីស្ថានសួគ៌ ប៉ុន្តែមិនមានអ្វីកើតឡើងទេ។ អេលីយ៉ាបាននិយាយចំអកដាក់ពួកគេ ពីព្រោះគាត់ដឹងថា ព្រះបាលមិនមែនជាព្រះដ៏ពិតឡើយ។បន្ទាប់មក អេលីយ៉ាបានសង់ទីអាសនារបស់ព្រះ រួចចាក់ទឹកឱ្យជោគចំនួន១២ពាង រួចអធិស្ឋានទៅព្រះ ភ្លាមៗនោះ ព្រះបានចាត់ភ្លើងពីស្ថានសួគ៌មកដុតទាំងទីអាសនា យញ្ញបូជា និងទឹក។
បណ្តាជនបានភ្ញាក់ផ្អើលយ៉ាងខ្លាំង! ហើយស្រែកថា “ព្រះជាម្ចាស់ជាព្រះពិត! ព្រះជាម្ចាស់ជាព្រះពិត!”
អេលីយ៉ាបានបញ្ជាឲ្យគេចាប់ពួកហោរាព្រះបាល ហើយសម្លាប់ចោលទាំងអស់ បន្ទាប់មក ព្រះបានប្រទានទឹកភ្លៀងដល់រាស្ត្ររបស់ទ្រង់ម្តងទៀត.
Elijah Defeats the Prophets of Baal (1 Kings 16 – 19)
After King Solomon, many kings in Israel turned away from God. One of the worst was King Ahab, who led the people to worship Baal, a false god. Ahab even threatened to kill anyone who worshiped the true God. But 7,000 Israelites remained faithful, including a prophet named Elijah.
God sent Elijah to tell Ahab that no rain would fall in Israel for years as punishment. A great drought came, causing famine. To protect Elijah, God led him to a valley where He provided water from a brook and food from ravens each day.
After three years, God sent Elijah back to Ahab to challenge him to a contest on Mount Carmel to prove who the real God was. Hundreds of Baal’s prophets prayed for fire from heaven, but nothing happened. Elijah mocked them, knowing Baal was not real.
Then Elijah built an altar to God, soaked it with 12 jars of water, and prayed. God sent fire from heaven that burned the altar, the sacrifice, and even the water. The people were amazed and declared, “God is the true God!”
Elijah then had the prophets of Baal arrested and removed. After that, God sent rain back to Israel.
المعلومات
- البرنامج
- تاريخ النشر٢٥ يوليو ٢٠٢٥ في ٢:٠٠ ص UTC
- مدة الحلقة١٠ من الدقائق
- الحلقة٣٣
- التقييمملائم