ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោ។ ប្រែៈ ខ្ញុំសូមនមស្ការ លើកហត្ថាឱនសិរសី បង្គំគុណទាំងបី ខ្ពស់លើសលប់លោកា សូមបុណ្យកងកុសល ឲ្យបានដល់យើងខ្ញុំណា ពេញពោរស្មើធារា ដូចជលសាធំទូលាយ ។ សូមឲ្យកំចាត់បង់ អពមង្គលទាំងឡាយ ឲ្យចៀសចេញចាកឆ្ងាយ ក្តីអន្តរាយកុំបីមាន ។ ដោយកម្លាំងអានុភាព បុញ្ញលាភជាប្រធាន កងបុញ្ញរាសីមាន សូមបានក្សាន្តកុំមានមោះ ។ ដោយគុណនមស្ការ ត្រៃរតនាប្រសើរខ្ពស់ សូមអានិសង្សនោះ ដាក់ដល់ស្ថាននិព្វានហោង ។
Informations
- Émission
- Publiée8 avril 2016 à 05:57 UTC
- Durée4 min
- ClassificationTous publics