SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. 4小时前

    រដ្ឋាភិបាលបដិសេធការផ្សាយរបស់លោក សម រង្ស៊ី ដែលថា លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធការទិញភាគហ៊ុនក្

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាលក្ខណ៍អក្សរ ដោយបដិសេធចោលទាំងស្រុងនូវការផ្សាយលើគណនីហ្វេសប៊ុក ឈ្មោះ Sam Rainsy ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា ជាព័ត៌មានមិនពិត និងបានចោទប្រកាន់ទាំងបំពានថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយ ឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិសន្តិសុខសង្គមថៃ បដិសេធមិនព្រមលក់ឱ្យ។

    4 分钟
  2. 5小时前

    មេដឹកនាំកំពូលៗកម្ពុជា ទៅប្រទេសចិន និងវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង

    មេដឹកនាំកំពូលកម្ពុជា រួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំផង និងជួបមេដឹកនាំកំពូលរបស់ចិនផង។ ចំណែកលោក ហ៊ុន សែន ដែលជាឪពុករបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីបុណ្យឯករាជ្យជាតិរបស់វៀតណាមផង និងជួបជាមេដឹកនាំកំពូលៗរបស់វៀតណាម។ ដំណើរទៅកាន់ប្រទេសចិន និងដំណើរទៅកាន់វៀតណាមរបស់ឪពុកកូន ដែលជាមេដឹកនាំកំពូលកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងបន្ថែមរវាងកម្ពុជា-ចិន ក៏ដូចជា កម្ពុជា-វៀតណាម។

    8 分钟
  3. 21小时前

    What is forced marriage and what support is available in Australia? - តើអ្វីទៅគឺជាអាពាហ៍ពិពាហ៍ដោយបង្ខំ ហើយតើមានជំនួយគាំទ្រអ្វីខ្លះន

    A forced marriage occurs when one or both individuals do not consent freely, often due to threats, coercion, deception, or if they are under 16 or those with mental incapacities. No matter how long you've been living here, it's vital to know: You have the right to choose who you marry.  In this episode, we'll explore the difference between arranged and forced marriage and where you can turn for help if you or someone you know is affected.  - ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំកើតឡើងនៅពេលដែលបុគ្គលណាម្នាក់ ឬទាំងពីរនាក់ មិនបានយល់ព្រមដោយសេរី ជារឿយៗដោយសារតែការគំរាមកំហែង ការបង្ខិតបង្ខំ ការបោកប្រាស់ ឬប្រសិនបើពួកគេមានអាយុក្រោម ១៦ ឆ្នាំ ឬអ្នកដែលមានអសមត្ថភាពផ្លូវចិត្ត។ មិនថាអ្នករស់នៅទីនេះយូរប៉ុណ្ណានោះទេ វាជារឿងសំខាន់ដែលត្រូវដឹងថា៖ អ្នកមានសិទ្ធិជ្រើសរើសនរណាដែលអ្នកត្រូវរៀបការជាមួយ។ នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីភាពខុសគ្នារវាងការរៀបអាពាហ៍ពិពាហ៍ដែលបានរៀបចំឡើងដោយចាស់ទុំ និងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងកន្លែងដែលអ្នកអាចស្វែងរកជំនួយ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់រងផលប៉ះពាល់។

    15 分钟
4.1
共 5 分
10 个评分

关于

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

更多来自“SBS Audio”的内容

你可能还喜欢