រកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យស្រដៀងភពផែនដីទីពីរនៅក្នុងប្រព័ន្ធផ្កាយតែមួយ
កាលពីថ្ងៃទី១០មករា២០២៣ អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសាបានប្រកាសឲ្យដឹងថា គេបានរកឃើញភពស្រដៀងនឹងភពផែនដីមួយទៀត ស្ថិតនៅក្នុងតំបន់អំណោយផលដល់ជីវិត (Habitable Zone) នៅក្នុងប្រព័ន្ធផ្កាយតែមួយ ដែលគេធ្លាប់បានរកឃើញភពស្រដៀងផែនដីមួយរួចហើយ កាលពីពេលកន្លងទៅ គឺប្រព័ន្ធផ្កាយ ដែលគេឲ្យឈ្មោះថា TOI 700 ស្ថិតនៅចម្ងាយប្រមាណជា ១០០ឆ្នាំពន្លឺពីផែនដី។
កាលពីឆ្នាំ២០២០កន្លងទៅ ការសង្កេតដោយប្រើតេឡេស្កុបអវកាសរបស់ណាសា គឺតេឡេស្កុប TESS (Transiting Exoplanet Survey Satellite) គេបានរកឃើញភពចំនួន ៣ នៅក្នុងប្រព័ន្ធផ្កាយ TOI 700 គឺភព TOI 700b, c និង d ។ ក៏ប៉ុន្តែ ក្រោយមកទៀត នៅក្នុងការសង្កេតបន្ថែមជាលើកទីពីរ ដោយតេឡេស្កុប TESS ដដែលនេះ គេបានរកឃើញភពមួយបន្ថែមទៀត គឺ TOI 700e។
នៅក្នុងចំណោមភពទាំង៣ ដែលគេបានរកឃើញ កាលពីឆ្នាំ២០២០, TOI 700b មានគន្លងនៅខាងក្នុងគេបង្អស់ គឺជាប្រភេទភពសិលា មានម៉ាស់ស្រាលជាងភពផែនដីបន្តិច ហើយធ្វើដំណើរមួយជុំផ្កាយដោយប្រើរយៈពេល ១០ថ្ងៃ។ ក្នុងគន្លងបន្ទាប់មកទៀត គឺ TOI 700c ជាប្រភេទភពឧស្ម័នស្រដៀងនឹងភពណិបទូន មានម៉ាស់ធ្ងន់ជាងផែនដីប្រហែលជា ២ដងកន្លះ ហើយធ្វើដំណើរមួយជុំផ្កាយដោយប្រើរយៈពេល ១៦ថ្ងៃ។ ចំណែកនៅប៉ែកខាងក្រៅគេបង្អស់ គឺភព TOI 700d ដែលធ្វើដំណើរមួយជុំផ្កាយ ដោយប្រើរយៈពេល ៣៧ថ្ងៃ គឺជាភពដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែវាជាប្រភេទភពសិលា មានម៉ាស់ប្រហាក់ប្រហែលនឹងភពផែន ហើយស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលដល់ជីវិត ពោលគឺ ជាតំបន់ដែលមានសីតុណ្ហភាពមិនក្តៅពេក ហើយក៏មិនត្រជាក់ពេក គឺសីតុណ្ហភាពល្មមអាចឲ្យទឹកស្ថិតនៅក្នុងសភាព
Information
- Show
- Channel
- FrequencyUpdated weekly
- Published14 January 2023 at 08:00 UTC
- Length7 min
- RatingClean