បទយកការណ៍

បុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរឧទ្ទិសកុសលផល​បុណ្យដល់វីរៈកងទ័ពពលី​​ក្នុងជម្លោះព្រំដែន

ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែលគោរព និងជឿជាក់លើការឧទ្ទិសបុណ្យកុសលជូនសាច់ញាតិដែលបានចាកឋានទៅ។ ប៉ុន្តែពិធីកាន់បិណ្ឌឆ្នាំនេះហាក់ខុសពីរាល់ដង ក៏ព្រោះតែកម្ពុជាកំពុង​​​ស្ថិតក្នុងស្ថានភាពមាន​​ជម្លោះព្រំដែនជាមួយថៃ។ ក្នុងស្ថានភាពនេះ ​ប្រជាពលរដ្ឋមួយចំនួនឆ្លៀតធ្វើ​​​​ចង្ហាន់ ​រាប់បាត្រ​​ប្រគេន​ព្រះសង្ឃ ដើម្បីឧទ្ទិស និងនឹករឭកដល់វីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតអំឡុងការផ្ទុះអាវុធជាមួយកងទ័ពថៃ។