បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. 6時間前

    បណ្ឌិត យង់ ពៅ៖ គួរសិក្សា និងមានលក្ខខណ្ឌច្បាស់លាស់ជាមួយថៃក្នុងការបើកច្រកតាមសំណើជប៉ុន

    នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា និងថៃបានបើកកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មការព្រំដែនទូទៅ (GBC) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិថៃស្តីទី លោក Nattaphon Narphanit។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ GBC នេះ។ តែសំណើរបស់ជប៉ុនដែលស្នើឲ្យភាគីកម្ពុជា-ថៃបើកច្រកទំនិញតាមព្រំដែនត្រូវបានលោក បណ្ឌិត យង់ ពៅយល់ថា កម្ពុជាគួរតែមានការសិក្សាលម្អិតមួយ និងត្រូវមានលក្ខខណ្ឌជាមួយថៃឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យថៃបើក-បិទច្រកព្រំដែនជាឯកតោភាគីតាមទំនើងចិត្ត៕

    11分
  2. 2日前

    លោក ហ៊ឹន សុភាព៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AIនៅកម្ពុជាមានការកើនឡើង

    ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺជាខួបទី២៥ នៃទិវាអក្ខរកម្មអន្តរជាតិ ដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ«ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះលោក ហ៊ឹន សុភាព អ្នកជំនាញខាង​បច្ចេកវិទ្យា​ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បានកត់សម្គាល់​ថា កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI នៅក្នុងប្រទេស​កម្ពុជា​មានការកើនឡើង ជាពិសេសក្នុងចំណោមសិស្ស និងនិស្សិត។ ទោះយ៉ាងណា និងបើតាមលោក ហ៊ឹន សុភាព កម្ពុជាត្រូវមានការប្រឹងប្រែងបន្ថែមទៀត ដើម្បីរត់ឲ្យទាន់គេ ខណៈនៅក្នុងតំបន់អាស៊ានកម្ពុជាជាប់​លេខ៧ ដែលជាចំណាត់ថ្នាក់មួយមិនទាន់ល្អនៅឡើយ៕

    12分
  3. 5日前

    លោក ជី សុផាត៖ មានទីតាំងមិនប្រក្រតីជាង៥០០កន្លែងដៅលើផែនទី Google អំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

    មានទីតាំងមិនប្រក្រតីចំនួន ៥៦៨កន្លែងបានដៅលើផែនទី Google ជុំវិញភូមិសាស្ត្រប្រទេសកម្ពុជាក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការរកឃើញរបស់ក្រុមសហគមន៍ Cambodia Local Guides ដែលជួយពិនិត្យមើលភាពមិនប្រក្រតីនៅលើផែនទី Google។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ជី សុផាត ក្រុមការងារ Cambodia Local Guides បានឲ្យដឹងថា ទីតាំងមិនប្រក្រតីជាង ៥០០កន្លែងបានដៅលើផែនទី Google  ដោយប្រើពាក្យអសុរស ជុំវិញ ១៨រាជធានី-ខេត្តនៃប្រទេសកម្ពុជា និងថា វាបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ពិសេសអាចប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ ក្នុងន័យនេះ លោក និងក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតមួយទៅឲ្យក្រុមហ៊ុនផែនទី Google ពិនិត្យ និងដោះស្រាយ។

    10分
  4. 6日前

    លោក ស៊ិន ចាន់សេរីវត្ថា៖ ព្រលានយន្តហោះថ្មីនឹងបើកប្រតិបត្តិការហោះហើរដូចបានគ្រោងទុក

    នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉ោងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ហេតុផលថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើតេស្តសាកល្បងការហោះហើរពេញលេញ មុននឹងព្រលានយន្តហោះខ្នាតធំលំដាប់ 4F របស់កម្ពុជាមួយនេះនឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ កញ្ញា។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ ខែកញ្ញានេះ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងការហោះហើរពេញលេញ ការត្រួតពិនិត្យឧបករណ៍ឃ្លាំមើលដែនអាកាស និង ផ្លូវចុះចត គឺទទួលបានជោគជ័យជាបន្តបន្ទាប់។ តាមលោក ស៊ិន ចាន់សេរីវត្ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាសមិទ្ធិផលដ៏សំខាន់នៃភាពរីកចម្រើនក្នុងវិស័យអាកាសចរណ៍កម្ពុជា។

    15分
  5. 9月2日

    តើជំនួបរវាងមេដឹកនាំកម្ពុជា-វៀតណាម អំឡុងពេលជម្លោះកម្ពុជា-ថៃ មានអត្ថន័យយ៉ាងណា?

    លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមខួបអនុស្សាវរីយ៍ទី៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១ និងទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម។ អ្វីដែលជាការកត់សម្គាល់នោះ គឺជំនួបរវាងលោក ហ៊ុន សែន និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ ក្នុងជំនួបនេះមេដឹកនាំកំពូលកម្ពុជា-វៀតណាម នៅតែអះអាងពីការពង្រីកទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច យោធា និងពាណិជ្ជកម្ម។ តើអ្វីទៅជាអត្ថន័យពិសេសនៅក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក តូ ឡឹម លើវិស័យនយោបាយ និងយោធា នៅក្នុងបរិបទ ដែលកម្ពុជាកំពុងប្រឈមមុខជាមួយថៃ?

    10分
  6. 9月1日

    លោក អឿង ចន្ថា៖ កម្ពុជានឹងទទួលរងព្យុះជាង១០ទៀត តែព្យុះខ្លះមិនមានឥទ្ធិពលធំដុំទេ

    ក្រសួងធនធានទឹក និងឧត្តុនិយមឲ្យដឹងថា ព្យុះទី១៤ ឈ្មោះ ណងហ្វា នឹងមានឥទ្ធិពលលើសមុទ្រអានដាម៉ាន ឈូងសមុទ្រថៃ អាងទន្លេមេគង្គលើរបបមូសុងនិរតី និងនៅលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ដល់ថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានថ្លែងថាកម្ពុជានៅទទួលរងឥទ្ធិពលពីព្យុះជាង១០ទៀត ក្នុងចំណោមព្យុះសរុបប្រចាំឆ្នាំ២០២៥ ប្រមាណ ២៥ព្យុះ។ តាមលោក អឿង ចន្ថា ព្យុះខ្លះមិនមានឥទ្ធិពលធំដុំដល់កម្ពុជាទេ និងព្យុះខ្លះទៀតក៏អាចនាំមកនូវទឹកភ្លៀងច្រើន និងបង្កជាទឹកជំនន់ដែរចំពោះតំបន់ខ្លះ។

    8分
  7. 7月30日

    លោក អ៊ិន ចាន់នី៖ ការលុបបំណុលទាំងស្រុងដល់យុទ្ធជនពលី ​ជាការតបស្នងគុណដ៏ធំធេង

    ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមការកំណត់ទឹកប្រាក់ណាមួយ ដល់យុទ្ធជន ដែលបានពលី ពិការ និងរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយថៃនៅតាមព្រំដែនកាលពីពេលថ្មីៗកន្លងទៅ។ ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការសម្រេចលុបចោលបំណុលទាំងស្រុងដល់យុទ្ធជនពលី ដែលជាកូនបំណុលរបស់អេស៊ីលីដា និងអ្នករួមកម្ចី គឺជាការដឹងគុណដ៏ធំធេងដល់យុទ្ធជន ដែលបានតស៊ូច្បាំងនឹងថៃ។ ជាការច្បាំងដ៏ប្តូរផ្តាច់ និងលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ពលរដ្ឋ ព្រមទាំងផ្តល់នូវបរិយាកាសល្អដល់ការធ្វើអាជីវកម្មនៃវិស័យធនាគារផងដែរ។

    13分

番組について

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

RFI ខេមរភាសា / RFI Khmerの他の作品

その他のおすすめ