
ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?
ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា?
មុននឹងឆ្លើយសំណួរនេះ យើងគួរងាកក្រោយបន្តិច។ អ្វីៗបានចាប់ផ្តើមដំបូងនៅថ្ងៃទី២៨ ឧសភាដែលទាហានថៃបានលបឆ្មក់ចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី។ គឺផ្តើមចេញពីចំណុចនេះហើយដែលភាពតានតឹងបានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅពេលនេះ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា មុននឹងផ្ទុះសង្រ្គាមថ្ងៃនេះ កម្ពុជា និងថៃ ពិសេសកម្ពុជាខ្លួនឯងបានព្យាយាមរកដំណោះស្រាយតាមគ្រប់មធ្យោបាយទាំងអស់ ពិសេសការចរចាជាលក្ខណៈទ្វេភាគីគ្រប់កម្រិត មានទាំងកម្រិតការទូត និងយោធា។ ទន្ទឹមគ្នានេះ កម្ពុជា និងថៃក៏មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយចំនួននៅក្នុងដំណោះស្រាយរឿងព្រំដែន។
គិតតាំងពីថ្ងៃទី២៨ ឧសភាមក កិច្ចប្រជុំទ្វេភាគីកម្ពុជា និងថៃ ឬហៅ JBC ត្រូវបានរៀបចំធ្វើឡើងចំនួន ៦លើក តែលើកណាក៏ដូចជាលើកណា គឺគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។ ទន្ទឹមនឹងយន្តការទ្វេភាគីដែលជាការចង់បានរបស់កម្ពុជា និងថៃ កម្ពុជាក៏បានព្រមានលើកយកសំណុំរឿងព្រំដែនជាមួយថៃនេះទៅប្តឹង តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេដែរ។ តែយន្តការមួយនេះហាក់កំពុងនៅទ្រឹងនៅឡើយមកទល់ពេលនេះ។ ចូរកុំភ្លេចថា មានហេតុផលសំខាន់ចំនួន ២ ដែលកម្ពុជាបានសម្រេចប្តឹងទៅ ICJ។ ទី១ គឺមកពីកិច្ចចរចាទ្វេភាគីហាក់ទៅលែងរួច ឬថា គ្មានច្រកចេញ និងទី២ គឺភាគីថៃដែលហាក់គ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាទាល់តែសោះ។
មិនត្រឹមតែគ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយទេ ថៃថែមបានបន្តផ្គើន និងញុះញង់កម្ពុជាទៀតផង តាមរយៈបិទច្រកព្រំដែនគោកទាំងស្រុងជាឯកតោភាគីក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ហើយថ្មីៗនេះ ថៃបានសម្រេចចិត្តជាឯកតោភាគីបិទការទស្សនានៅប្រាសាទតាមាន់ធំ ការរាយបន្លាលួសព័ទ្ធជុំវិញប្រាសាទដោយគ្មានការជូនដំណឹងផ្លូវការដល់ភាគីកម្ពុជា។ តាមពិតទៅ កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំដើម្បីតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយឯកសារច្បាប់អន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា ថៃកំពុងរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា មិនថានៅប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបីនោះទេ។ ផ្ទុយពីកម្ពុជា ថៃមានត្រឹមតែផែនទីដែលគូសដោយឯកតោភាគីប៉ុណ្ណោះ។
សរុបមកវិញ កម្ពុជាខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តសម្បើមណាស់នៅចំពោះមុខការបំពាន និងការញុះញង់របស់ថៃ។ តែការខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តរបស់កម្ពុជាមានកម្រិត។ ជានិច្ចកាល កម្ពុជាតែងប្រកាន់ជំហរចង់ដោះស្រាយតាមផ្លូវចរចា និងការទូត ហើយបើតាមភាគីកម្ពុជា សង្រ្គាមផ្ទុះពេលនេះគឺភាគីថៃជាអ្នកផ្តើមមុនគេ។
អ្វីទៅជាដំណោះស្រាយ ឬថា ជាសេណារីយ៉ូដែលភាគីទាំងពីរត្រូវធ្វើជាបន្ទាន់នៅចំពោះមុខដើម្បីបញ្ចប់សង្រ្គាមពេលនេះ?
គិតត្រឹមម៉ោងនេះ គេនៅមិនទាន់ដឹង និងអាចនិយាយបានទេថា អ្វីទៅជាដំណោះស្រាយ និងសេណារីយ៉ូដែលកម្ពុជា និងថៃត្រូវធ្វើនោះ។ អ្វីដែលគេអាចនិយាយបានពេលនេះគឺថា កម្ពុជា និងថៃត្រូវតែជួបគ្នាជាបន្ទាន់ដើម្បីបញ្ឈប់សង្រ្គាមពេលនេះដែលមិនបានធ្វើឲ្យខាងណាចំណេញទេ ពោលគឺមានតែខាតបង់ទាំងអស់គ្នា ទាំងការស្លាប់មនុស្ស និងការខូចខាតសម្ភារៈ។ តុល្យការបណ្តោះអាសន្នចុងក្រោយនៅល្ងាចថ្ងៃទី២៤ កក្កដាពីក្រសួងសុខាភិបាលថៃបង្ហាញថា មានជនស៊ីវិល ១១នាក់ និងទាហាន ១នាក់បានស្លាប់ ខណៈជនស៊ីវិល និងទាហានថៃជាច្រើននាក់ទៀតរងបួស។
ពីខាងភាគីកម្ពុជាវិញ គេនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីចំនួនអ្នកស្លាប់ និងរងរបួសទេ។ អ្វីដែលគេអាចដឹងពេលនេះ គឺថៃ និងកម្ពុជាបានចោទ និងស្រែកថ្កោលទោសដាក់គ្នាទៅវិញទៅមក។ រដ្ឋាភិបាលថៃបានអំពាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាដោយចោទថា កម្ពុជាជាអ្នកបង្កហេតុ និងជាអ្នកស្រែកឃ្លានសង្គ្រាម។ ស្ថានទូតថៃប្រចាំនៅកម្ពុជាប
Informacje
- Program
- Kanał
- CzęstotliwośćUakt. codziennie
- Opublikowano24 lipca 2025 13:29 UTC
- Czas trwania8 min
- KlasyfikacjaDla wszystkich