២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២។ ថ្ងៃទី២៨មិថុនាស្អែកនេះ គឺជាខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ នាឱកាសខួបគម្រប់៧១ឆ្នាំ គណបក្សកាន់អំណាចនៅកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ត្រូវដើរដល់របត់ថ្មីដ៏សំខាន់មួយ នោះគឺ របត់ថ្មីនៃ «អ្នកបន្តវេន»។ អ្នកបន្តវេន ដែលគណបក្សប្រជាជនកម្ពុជា តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ សម្រេចគាំទ្រជាឯកច្ឆ័ន្ទ លើបេក្ខភាពលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ តើលោក ហ៊ុន ម៉ាណែត មានប្រវត្តិយ៉ាងណា? ស័ក្តិសមនឹងតំណែងជា «អ្នកបន្តវេន» នៃគណបក្សប្រជាជនកម្ពុជាដែរឬទេ? និងថាតើ ការសម្រេចឲ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកបន្តវេននេះ ជះឥទ្ធិពលយ៉ាងណាក្នុងរង្វង់គណបក្សប្រជាជនខ្លួនឯង?
ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលកាន់តំណែងជានាយករដ្ឋមន្ដ្រីកម្ពុជាតាំងពីឆ្នាំ១៩៨៥ និងដែលថែមទាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ដំណើរឆ្ពោះទៅបន្តវេនពីលោកឪពុករបស់លោក ហ៊ុន ម៉ាណែត មែនទែនទៅ ត្រូវក្រាលដោយកម្រាលព្រំក្រហម និងរោយដោយស្រទាប់ផ្កាកូលាបរួចជាស្រេច តាំងពីយូរណាស់មកហើយ។
លោក ហ៊ុន សែន ធ្លាប់បានបង្ហើបជាសាធារណៈជាច្រើនលើកច្រើនសាររួចមកហើយថា លោក ហ៊ុន ម៉ាណែត គឺជាបេក្ខភាពម្នាក់ នៅក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ដ្រី ដែលគណបក្សប្រជាជនកម្ពុជាកំណត់គោលដៅទុក ចំនួន៤នាក់។ ប៉ុន្តែនៅទីបំផុត ភាពស្រពេចស្រពិលរលាយបាត់ស្រមោល។ ការបន្តវេនពីឪពុករបស់លោក ហ៊ុន ម៉ាណែត បានក្លាយជាការពិត។
នៅក្នុងអង្គសន្និបាតគណៈកម្មាធិការការកណ្ដាល លើកទី៤៣ គណបក្សប្រជាជាជនកម្ពុជា បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត។ ជាបេក្ខជនតែម្នាក់គត់នៅក្នុងការបោះឆ្នោតនេះ លោក ហ៊ុន ណែត ក្នុងវ័យ៤៤ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិការកណ្ដាល ដែលមានវត្តមានទាំងអស់ចំនួន ៧៧៥សំឡេង។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន ជាការពិតប្រកែកមិនបាន គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមក្រុមអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ ជាឧត្តមសេនីយ៍ឯកពាក់ផ្កាយបី លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងបានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។ ក្រៅពីមុខជំនាញទាំងពីរនេះ លោក ហ៊ុន សែន ជាឪពុក ទើបបានបង្ហាញជាសាធារណៈអំពីសំបុត្រមួយច្បាប់ ដែលលោក ហ៊ុន ម៉ាណែត ផ្ញើមកពិគ្រោះយោបល់អំពីការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ។
ចំពោះការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនេះទៀតសោត លោក ហ៊ុន ម៉ាណែត សរសេរប្រាប់ឪពុករបស់ខ្លួនថា សូមកុំឱ្យប្រាប់នរណាឱ្យដឹងឱ្យសោះ ព្រោះវាជាការសម្ងាត់របស់ខ្លួន។ ម្យ៉ាង លោក ហ៊ុន ម៉ាណែត សរសេរក្នុងសំបុត្របញ្ជាក់ថា អ្នកដែលមានឥទ្ធិពលនៅក្នុងសង្គម ត្រូវមានគ្រឹះខាងទាហាន សេដ្ឋកិច្ច និងនយោបាយជាចាំបាច់។ មហិច្ឆតាផ្នែកនយោបាយរបស់លោក ហ៊ុន ម៉ាណែត នេះ គ្មាននរណាដឹងទាល់តែសោះ រហូតទាល់តែលិខិតមួយច្បាប់នេះត្រូវលោក ហ៊ុន សែន ជាឪពុក បង្ហាញជាសាធារណៈតាមរយៈបណ្ដាញសង្គម។
ក្រៅពីចំណេះជំនាញទាំងនេះ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានមុខតំណែងគន្លឹះនិងការទទួលខុសត្រូវជាច្រើន នៅក្នុងវិស័យយោធា និងនៅក្នុងជួរគណបក្សប្រជាជន។
នៅក្នុងវិស័យយោធា ក្រៅពីកាន់តំណែងជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក លោកក៏ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្ស។ ចំណែកនៅក្នុងជួរគណបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត គឺជាសមាជិកវ័យក្មេងជាងគេនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា និងចុងក្រោយ នៅចុងឆ្នាំ២០២០ កូនប្រុសច្បងរបស់លោក ហ៊ុន សែន រូបនេះ ត្រូវបានតែងតាំងជាអនុប
Информация
- Подкаст
- Канал
- Опубликовано27 июня 2022 г. в 06:39 UTC
- Длительность7 мин.
- ОграниченияБез ненормативной лексики