បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

  1. 1天前

    ពលករខ្មែរបន្តសម្រុកចាកចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងដោយបារម្ភពីសុវត្ថិភាព

    រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួនពី​៥០០ ទៅ១០០០​នាក់ផ្សេងទៀត នៅតែបន្តសម្រុកចាក​ចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង  ដែលស្ថិតក្នុងស្រុកកំរៀង  ខេត្តបាត់ដំបង។ ការវិលត្រឡប់នេះ ត្រូវបានពលករខ្មែរភាគច្រើនអះអាងថាពួកគេកាន់តែមានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជា-ថៃ និងជាពិសេសពលករខ្មែរក៏មានការខឹងសម្បារចំពោះការប្រមាថមើលងាយរបស់ភាគីថៃ។ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនពលករចំណាកស្រុកខ្មែរសរុប ដែលវិលត្រឡប់ចូលមកកម្ពុជាវិញមានចំនួនប្រមាណ ១លាននាក់។

    8 分钟
  2. 4天前

    ពលរដ្ឋខ្មែរបាត់ដីនិងផ្ទះនៅខេត្តបន្ទាយមានជ័យទទួចភាគីថៃរើលួសបន្លាចេញពីព្រំដែន

    យ៉ាងហោចណាស់ពលរដ្ឋខ្មែររងគ្រោះចំនួន៦គ្រួសារក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងគ្រោះបាត់បង់ដីធ្លីនិងផ្ទះសម្បែង ដោយការរាយលួសបន្លានិងដាក់កង់ឡានពីសំណាក់កងកម្លាំងថៃនៅតាមព្រំដែន។ នៅចំពោះមុខផលវិបាកនេះ ពលរដ្ឋខ្មែរទទួចឲ្យភាគីថៃរុះរើរបងបន្លាលួសចេញជាបន្ទាន់ បន្ទាប់ពីភាគីថៃបានផ្តើមព័ទ្ធយកទីតាំងនេះ តាំងពីថ្ងៃទី១២ខែសីហា ឆ្នាំ២០២៥។ នាពេលសព្វថ្ងៃនេះ ប្រជាពលរដ្ឋរងគ្រោះទាំង៦គ្រួសារត្រូវបង្ខំចិត្តរស់នៅជាបណ្តោះអាសន្នក្នុងតង់ក្រោមកំដៅថ្ងៃនិងមេឃភ្លៀងនៅលើទីតាំងក្បែរៗនោះ។

    9 分钟
  3. 8月13日

    ផ្ទះពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនខ្នងក្នុងខេត្តឧត្តរមានជ័យត្រូវបានបំផ្លាញដោយគ្រាប់បែក

    យ៉ាងហោចណាស់គ្រាប់ផ្លោងចំនួនជាងមួយពាន់គ្រាប់ ត្រូវបានប្រទះឃើញ ជាបន្តបន្ទាប់ នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ។ ជាគ្រាប់ដែលបន្សល់ទុកពីការបាញ់របស់កងទ័ពថៃមកលើទឹកដីកម្ពុជាក្នុងរយៈពេល៥ថ្ងៃកន្លងទៅ គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នាតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានឈានទៅដល់ការប្រើប្រាស់អាវុធទំនើបៗពីសំណាក់យោធាថៃ ក្នុងនោះមានការប្រើគ្រាប់បែកចង្កោម ដែលខុសនឹងច្បាប់អន្តរជាតិ និងការប្រើកាំភ្លើងធំគ្រប់ប្រភេទ។ ទង្វើរបស់យោធាថៃបែបនេះ មិនត្រឹមតែបានបំផ្លិចបំផ្លាញ ទីតាំងប្រវត្តិសាស្ត្រ វប្បធម៌សំខាន់ៗរបស់កម្ពុជានោះទេ ប៉ុន្តែក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្តអារាម និងជាពិសេសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាច្រើនរយខ្នងផងដែរ។

    8 分钟
  4. 8月10日

    ប្រជាពលរដ្ឋភៀសសឹកក្នុងភូមិអូរស្មាច់ចាប់ផ្តើមវិលចូលស្រុកវិញទាំងភាពភ័យខ្លាច

    នៅក្រោយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកកម្ពុជា មួយចំនួនធំ បានផ្តើមវិលត្រឡប់ចូលលំនៅដ្ឋាននិងកន្លែងធ្វើការរបស់ខ្លួនវិញជាហូរហែរ។ ជាក់ស្តែងស្ថិតនៅតាមតំបន់កៀកព្រំដែនខ្មែរ-ថៃ ក្នុងទីតាំងផ្សារថ្ម ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានចំងាយមិនដល់១គីឡូម៉ែត្រផងពីព្រំដែនថៃ ប្រជាពលរដ្ឋខ្មែរបានសម្រេចចិត្តវិលចូលលំនៅដ្ឋាននិងកន្លែងរកស៊ីរបស់ខ្លួនវិញ ទាំងនៅភ័យខ្លាច បន្ទាប់ពីការវាយប្រហារពីកងទ័ពថៃ កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។  ស្តាប់បទយកការណ៍របស់ចាន់ លីដា ពីភូមិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។

    10 分钟
  5. 8月9日

    លោក ជៀន សុផាន បើកបង្រៀនល្ខោនស្បែកធំ ដើម្បីអភិរក្សសិល្បៈល្ខោនបុរាណខ្មែរ

    ល្ខោនស្រមោលស្បែកធំជាទម្រង់សិល្បៈបុរាណខ្មែរមួយ ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក និងសម្តែងជាឈុតឆាកសំខាន់ៗតាមលំនាំរឿងរាមកេរ្តិ៍។ លោក ជៀន សុផាន ជាសិល្បករមានបទពិសោធន៍សម្ដែងល្ខោនស្បែកជាង ២៥ឆ្នាំ បានសម្រេចចិត្ត បើកបង្ហាត់បង្រៀនល្ខោនស្បែកធំក្នុងខេត្តសៀមរាប ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ។ មូលហេតុដែលជំរុញឲ្យសិល្បករទម្រង់ល្ខោនបុរាណរូបនេះបើកសាលាបង្ហាត់ ក៏ព្រោះតែលោកចង់ចូលរួមថែរក្សា និងផ្សព្វផ្សាយល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ។

    10 分钟

关于

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

更多来自“RFI ខេមរភាសា / RFI Khmer”的内容

你可能还喜欢