ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

  1. 1天前

    តើផែន​​ការរំសាយអាវុធក្រុមហាម៉ាសទាំងស្រុង អាចសម្រេច​ទៅរួចដែរឬទេ?

    ២សប្តាហ៍​ហើយ ដែល​កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន។ ថ្វីបើ​គេសង្កេតឃើញថា ដំណាក់កាលទី​១នៃ​​បទឈប់បាញ់នេះ ហាក់បានដំណើរការទៅតាមអ្វីដែលគ្រោងទុក​ តែអ្វីដែល​គេកំពុងតែព្រួយបារម្ភ គឺដំណាក់កាលបន្ទាប់ ទាក់ទិននឹងការរំសាយអាវុធទាំងស្រុងរបស់​ក្រុមហាម៉ាស ព្រមទាំង​ការរៀបចំ​គ្រប់គ្រងតំបន់ហ្កាហ្សា​ ទៅថ្ងៃអនាគត។ គិតត្រឹមពេលនេះ ក្រុម​ហាម៉ាសបាន​បន្តបដិសេធមិន​រំសាយ​អាវុធជាដាច់ខាត​។ អ្នកជំនាញ និងសូម្បីតែលោក​អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ដែរ ថា​ផែនការ​រំសាយ​អាវុធរបស់​ក្រុមហាម៉ាស​​ទាំងស្រុង វាគឺជារឿងមួយលំបាកស្មុគស្មាញណាស់។ កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា ក្រោម​ការ​ជ្រោមជ្រែងចាត់ចែងដោយ​លោកដូណាល់ ត្រាំ បានចូលជា​ធរមានបាន​២សប្តាហ៍ហើយ​។ មិនមានបញ្ហាចោទធំដុំទេ នៅក្នុងការអនុវត្ត​ដំណាក់កាលទី១​នៃកិច្ចព្រមព្រៀងនេះ ដោយ​ក្រុម​ហាម៉ាស បានដោះលែងចំណាប់ខ្មាំង​នៅរស់​​ទាំងអស់​២០​នាក់ និងបាន​ប្រគល់សាកសពចំណាប់ខ្មាំងបានចំនួន​១៥សព​ហើយ​ គិតត្រឹមថ្ងៃទី​២៣តុលា​។ តែអ្វីដែលគេកំពុងព្រួយបារម្ភបំផុត​នោះ គឺដំណាក់កាលទី​២នៃ​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធនឹងការ​រំសាយ​អាវុធទាំង​ស្រុង​របស់​​ក្រុម​ហាម៉ាស។ វាគឺជាលក្ខខណ្ឌដ៏ចាំបាច់បំផុត ដើម្បីធានាសន្តិភាព​ទៅថ្ងៃអនាគត​​។ រហូតមកទល់ពេលនេះ ក្រុមហាម៉ាស​​បានបដិសេធថា គេនឹងមិនទម្លាក់អាវុធ​ចោលជាដាច់ខាត​។ ការតស៊ូដោយ​កម្លាំងអាវុធ វាគឺជាសរសៃឈាម ជាឫសកែវរបស់​ក្រុមអ៊ីស្លាមជ្រុលនិយមនេះ តាំងតែពីពេលចាប់កំណើតដំបូង​។ ប្រមូលអាវុធ និង​កម្ទេចរចនាសម្ព័ន្ធយោធារបស់​ក្រុមហាម៉ាស​ លោក David Rigoulet-Roze អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​​វិភាគ​​យុទ្ធសាស្ត្របារាំង បានពន្យល់ថា​ ​នៅ​ក្នុង​ផែនការសន្តិភាពរបស់​លោកដូណាល់ ត្រាំ គឺ​គេបានបែងចែងដាច់ស្រលះពីគ្នា រវាង​ “ការ​ប្រមូលអាវុធ” ​ពីដៃក្រុមអាម៉ាស និង “​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា” របស់ក្រុមហាម៉ាស។ ការ​ប្រមូលអាវុធ គឺមានន័យថា​​ក្រុមហាម៉ាស​​មានកាតព្វកិច្ច​ប្រគល់គ្រឿងសព្វាវុធទាំងអស់ ដោយ​មានការ​​ឃ្លាំមើលពីអន្តរជាតិ​។ រី​ឯ​ការ​កម្ទេច​រចនាសម្ព័ន្ធយោធា​​​វិញ​ គឺសំដៅទៅដល់ការ​កម្ទេចចោលទាំងស្រុង នូវហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស ដែល​មានដូចជាបណ្តាញផ្លូវ​​រូងក្រោមដី ទីតាំងស្តុក​អាវុធ និង​​ទីតាំងផលិត​អាវុធ​ជាដើម។ ផែនការសន្តិភាពបាន​កំណត់ផងដែរ ថា​មិនយកទោសពៃទេ​ ចំពោះសមាជិកក្រុមហាម៉ាស ដែលស្ម័គ្រចិត្តរួមរស់ដោយសន្តិភាព ឬក៏ចង់​ភៀសខ្លួនទៅរស់នៅបរទេស​​​។ តែទន្ទឹមគ្នានេះ ​កិច្ចព្រមព្រៀងនេះមានខ្លឹមសារ​មិនច្បាស់លាស់ទេ​ ទាក់ទិននឹង “អ្នក​សង្កេតការណ៍​ឯករាជ្យ” ដែលមាន​តួនាទី​​​តាមដានការប្រមូលអាវុធ។ គិតមកទល់ពេលនេះ គ្មានការបញ្ជាក់ណាមួយ ថាក្រុមអ្នកសង្កេតការណ៍​ឯករាជ្យនោះ ជានរណា មកពីណាទេ។​ ​អ្នកវិភាគខ្លះ បានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍​ឯករាជ្យ អាច​ជា​តំណាង​របស់ភាគីអេហ្ស៊ីប ព្រោះថាអេហ្ស៊ីបមានទំនាក់ទំនងល្អជាមួយ​អ៊ីស្រាអែល ហើយក៏ស្គាល់តំបន់​ហ្កាហ្សាច្បាស់​​។ តួកគីក៏អាចមានចំណែកចូលរួមដែរ នៅក្នុងការដាក់សំពាធ​ទៅលើ​ក្រុមហាម៉ាសឲ្យ​ប្រគល់អាវុធ​។ ក្រុមហាម៉ាស​សល់កម្លាំងសមាជិក​​និងអាវុធច្រើន​​ គួរកត់សំគាល់ថា ២ឆ្នាំក្រោយ​សង្គ្រាមនេះ​​ ក្រុមហាម៉ាស​នៅតែមានកម្លាំងដដែលទេ​នៅហ្កាហ្សា​ បើទោះបី​​សមត្ថភាព​ ប្រយុទ្ធបាន​ធ្លាក់ចុះខ្លាំង​​ក៏ដោយ។ ជាក់ស្តែង គ្រាន់តែ​​បទឈប់បាញ់ចូលជាធរមាន ភ្លាម​​ៗ​ ក្រុមហាម៉ាសបានចាប់មនុស្ស​ច្រើននាក់​មក​បាញ់សម្លាប់ចោលនៅតំបន់ហ្កាហ្សា ដោយចោទថាជាជនក្បត់​ឃុបឃិតជាមួយអ៊ីស្រាអែល។ មុនថ្ងៃ​៧តុលា​២០២៣ ក្រុមហាម៉ាសមានសមាជិកសកម្ម ចន្លោះពី២៥០០០ ទៅ​៣០០០០នាក់។ តួលេខខ្លះ​ អះអាងថា២ឆ្នាំមកនេះ ក្រុមហាម៉ាសបានស្លាប់​សមាជិក អស់​ខ្ទង់​ពី៨០០០ទៅ ១២០០០នាក់​។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមហាម៉ាសនៅមាន​សល់ គ្រឿងសព្វា​វុធចម្រុះច្រើនប្រភេទ មានទាំង​​​គ្រាប់រ៉ូកែត និងដ្រូន​កែច្នៃ​ ​​​។ អង្គការ Small Arms Survey មានទីតាំង​នៅស្វ៊ីស ធ្លាប់បាន​អះអាងនៅឆ្នាំ​២០១៨​ថា ក្រុមហាម៉ាសមានសមត្ថភាពជាយូរឆ្នាំមកហើយ ក្នុងការ​​កែច្នៃសម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ផលិ​តជា​គ្រាប់រ៉ូកែត​និងអាវុធមួយ​ចំនួន។ មុនអ៊ីស្រាអែលបិទខ្ទប់តំបន់​ហ្កាហ្សា​​ទាំងស្រុង ក្រុមហាម៉ាសធ្លាប់បាន​នាំ​យកគ្រឿងផ្សំ​ផលិត​អាវុធ ចូលមកក្នុងតំបន់ហ្កាហ្សា ដោយដឹកចូលតាមសមុទ្រ ន

    6 分钟
  2. 10月17日

    ទីតាំងឆបោក​អនឡាញនៅភូមាបន្តដុះដូចផ្សិត​ ទោះបីមានប្រតិបត្តិការបំបែក​និង​​ចាប់ខ្លួន​មេខ្

    អាជ្ញាធរភូមានិង​ចិន បាន​ចាប់ផ្តើម​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំងឆបោក​អនឡាញនៅភូមា តាំងតែ​ពី​ខែ​​កក្កដាឆ្នាំ​២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិន​​ប្រមាណ​៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេខ្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ​ គឺថា​ទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយ​ព្រំដែន​ជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត​។ ផ្អែកតាមការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​​ព័ត៌មាន​បារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បាន​ប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់​ឲ្យដោយ​​ក្រុមហ៊ុន Starlink របស់លោក ​Elon Musk ថែមទៀតផង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ Myawaddy ភាគអាគ្នេយ៍​ប្រទេសភូមា ជាប់ព្រំដែន​ខេត្តតាកប្រទេសថៃ បានក្លាយជា​​ជង្រុកនៃ​​​ទីតាំងឆបោកអនឡាន​ យ៉ាង​ធំសម្បើម។​ ដោយរងសំពាធពីរដ្ឋាភិបាលចិន អាជ្ញាធរភូមាសហការជាមួយអាជ្ញាធរថៃ បានចុះបង្ក្រាបបិទទីតាំងទាំងនេះ កាលពី​ដើមឆ្នាំ​២០២៥។ ប្រតិបត្តិការធំបំផុតនៅខែកុម្ភៈ បាន​រំដោះបាន​មនុស្ស​ចំនួន​៧០០០នាក់ ភាគច្រើនគឺជាជនជាតិចិន។ យោងតាម​អង្គការសហប្រជាជាតិ មនុស្ស​ទាំងនោះអ្នកខ្លះមកដោយ​ស្ម័គ្រចិត្ត តែ​ភាគច្រើនគឺសុទ្ធតែជាជនរងគ្រោះ ដែល​ក្រុមអន្ធពាលបានល្បួងយកមក ហើយចាប់បង្ខាំង​ទុកក្នុងមណ្ឌល​ ឲ្យ​ធ្វើសកម្មភាពឆបោក​តាមបណ្តាញសង្គម​ប្រៀបបីដូចជាទាសករ​។ ជនរងគ្រោះខ្លះ បាន​អះអាងប្រាប់អ្នកកាសែតថា​ ពួកគេបានរងនូវការធ្វើទារុណកម្ម វាយដំ បង្អត់អាហារ គ្មានថ្នាំព្យាបាលជាដើម។ល។​ សង់អគារថ្មី​​កាន់តែច្រើន​ ក៏ប៉ុន្តែ ប្រតិបត្តិការ​ចុះបង្ក្រាបដ៏ធំនេះ បានរំលងផុត​បានតែប៉ុន្មានសប្តាហ៍ គេសង្កេត​ឃើញថា ទីតាំងឆបោកអនឡាញនៅតំបន់ Myawaddy បានចាប់ផ្តើមសកម្ម​ឡើងវិញយ៉ាង​រំភើយ​។ មិនត្រឹមតែសកម្មទេ គឺកាន់តែរីកធំថែមទៀត។​ យោង​​តាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយ​ផ្អែក​លើរូបភាព​ផ្កាយរណប​របស់ Planet Labs PBC គឺចន្លោះពីខែ​មីនា ដល់ខែ​កញ្ញា គេសង្កេតឃើញថា​មានអគារថ្មី​​ៗរាប់សិបអគារ ត្រូវបាន​គេសាងសង់បន្ថែមទៀត​ ជាក់ស្តែង​ដូច​ជានៅតំបន់ KK​ Park ដែលគេស្គាល់ថា គឺជាទីតាំងឆបោកអនឡាញដ៏ធំមួយ នៅទីក្រុង​ Myawaddy។ ហើយ​ផ្អែកតាមរូបភាពថតដោយដ្រូនរបស់អ្នកកាសែត AFP នៅខែកញ្ញាកន្លងទៅ គឺគេឃើញយ៉ាងច្បាស់ នូវសកម្មភាព​​ការដ្ឋានសាងសង់​អគារ ជាមួយ​និងផ្លូវថ្នល់ខ្វាត់ខ្វែង​ ច្រកចូលកាន់តែធំជាង​មុន និងបុគ្គលិកសន្តិសុខយាមកាន់តែច្រើន​។ ជាងនេះទៀត គេបានសង្កេតឃើញ នូវ​​ចំណុចឆ្លងកាត់ចំនួន​៥ទីតាំង​ថ្មី​ផ្សេងទៀត នៅមាត់​​ទន្លេ Moei ដែលខណ្ឌចែក​ទឹកដី​ថៃនិងភូមា។ យោងតាមការវិភាគ ចំណុចឆ្លងកាត់ទាំងនេះ គឺជាទី​ដឹកជញ្ជូនសម្ភារៈផ្សេងៗ ឆ្លងពីថៃ​ដើម្បីផ្គត់ផ្គង់​​ទីតាំង​​ឆបោក​អនឡាញ​នៅ​ខាង​ភូមា​។ បន្ថែមពីនេះ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានប្រមូលព័ត៌មានបាន​ បញ្ជាក់ថា ក្នុងចំណោម​ទីតាំងឆបោកអនឡាញទាំង​២៦​ទីតាំងក្បែរតំបន់ Myawaddy ដែល​ក្រុមការងារស៊ើបអង្កេតអូស្ត្រាលី ASPI បានស្រង់ទិន្នន័យបាន គឺមានច្រើនទីតាំង ដែល​កំពុងត្រូវបានគេសាងសង់ ជួលជុល​​ឬពង្រីក​ឲ្យ​កាន់តែធំ​។ ក្នុងចំណោមទីតាំងទាំងនេះ គឺមាន​ទីតាំងមួយល្បីឈ្មោះជាងគេ ស្ថិតនៅ​តំបន់​ Shwe Kokko ៣០គីឡូម៉ែត្រ​ខាងជើង​ទីក្រុង Myawaddy​​។ កាលពីខែ​កញ្ញាកន្លងទៅ អាជ្ញាធរអាមេរិក​បាន​ដាក់ទណ្ឌកម្មទៅលើ​មនុស្ស​៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងទីតាំង​ឆបោកអនឡាញ Shwe Kokko នេះ ព្រមទាំងមេក្រុមអន្ធពាលជនជាតិ​ចិនម្នាក់ ឈ្មោះ She Zhijiang ដែល​ម្ចាស់គម្រោងសាងសង់ Yatai New City នៅក្នុងតំបន់​នេះ​។ សេវាអ៊ីនធ័រនិត របស់ក្រុមហ៊ុន Starlink យោងតាមរូបភាពផ្កាយរណបដដែល គេសង្កេតឃើញថា នៅលើដំបូល​ទីតាំងឆបោកអនឡាញទាំងអស់​​នោះ គឺសុទ្ធតែបំពាក់​ដោយ​បង្គោលអង់តែនរបស់ក្រុមហ៊ុន Starlink ។ ពោលគឺ ក្រុមហ៊ុន​Starlink របស់​លោក Elon Musk បានក្លាយជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធ័រនិត ដ៏សំខាន់ជាងគេ១ក្នុងចំណោម​២​នៅភូមា បើគិតចាប់ពីខែឧសភាមក។ កាលពីខែ​កក្កដា សភាខុនហ្ក្រេសអាមេរិក បានបើកការស៊ើបអង្កេត ទាក់ទិននឹងការចូលរួមចំណែករបស់​ក្រុមហ៊ុន Starlink នៅក្នុងការផ្គត់ផ្គង់សេវាអ៊ីនធ័រនែត ឲ្យ​ទីតាំង​ឆបោកអនឡាញនៅភូមា។ យោងតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក សកម្មភាពឆបោក​ដែលមានប្រភពចេញពីប្រទេសនៅ​​អាស៊ីអាគ្នេយ៍ បាន​​ធ្វើ​ឲ្យ​ប្រជាជនអាមេរិក​រងគ្រោះ គិតជាទឹកប្រាក់​ប្រមាណ​​១ម៉ឺនលានដុល្លារ កាលពីឆ្នាំ​២០២៤។ ជាទំហំទឹកប្រាក់ ដែល​បាន​កើនឡើងដល់ទៅ​​៦៦% បើប្រៀបធៀបទៅឆ្នាំ​២០២៣។ ចាប់ខ្លួនជនជាតិចិនបាន​​៥៧០០០​នាក់​ គួរបញ្ជាក់ដែរថា ភាគច្រើននៃអ្នកដែលត្រូវគេចាប់ប

    6 分钟
  3. 10月7日

    វិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរនៅបារាំង អាចមានដំណោះស្រាយ​ដោយ​របៀបណា?

    បារាំងបានធ្លាក់ផុង​ក្នុងវិបត្តិ​នយោបាយ គួរ​ឲ្យ​ព្រួយបារម្ភបំផុត បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ សេបាស្យៀង ឡឺក័រ​នុយ បានប្រកាសលាចុះតំណែង​ កាលពីថ្ងៃចន្ទទី​៦តុលា​ ប្រមាណ​តែ​១៤ម៉ោង​ក្រោយ​ប្រកាសសមាសភាពរដ្ឋាភិបាល​ថ្មី​។ ការលាចុះពីតំណែង ព្រោះតែ​មានបក្សនយោបាយ​មិនពេញចិត្ត​នឹង​សមាសភាពរដ្ឋាភិបាល និងបានប្រកាសគំរាម​ដាក់ញត្តិ​សភា ដើម្បី​​បោះឆ្នោតដកសេចក្តី​ទុកចិត្ត​។ សម្រាប់ពេល​នេះ បារាំង មហាអំណាចសេដ្ឋកិច្ច​ទី​២របស់អឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតែលតោល គ្មានរដ្ឋាភិបាល​ ស្របពេល​ដែលបរិបទសេដ្ឋកិច្ច​ និង​​សង្គ្រាមនៅ​អ៊ុយក្រែន​​ផង កំពុងតែរួមរឹតយ៉ាងខ្លាំង។​ ភាពរង្គោះរង្គើរនយោបាយ​បារាំង ត្រូវបានបណ្តាញ​ព័ត៌មាន​ទូទាំងពិភពលោក យកទៅផ្សព្វផ្សាយ​ ធ្វើឲ្យ​បារាំងបាត់​បង់កិត្តិយស ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច​មួយដ៏ធំនឹងគេ និងជា​ប្រទេស​ធ្លាប់​មានវប្បធម៌​ប្រជាធិបតេយ្យ សាធារណរដ្ឋ​យ៉ាងរឹងមាំ​។ វិបត្តិជ្រៅទៅៗនេះ គឺ​បន្ទាប់ពីលោកម៉ាក្រុង​ បានរំលាយសភានៅខែមិថុនា​ឆ្នាំ​២០២៤ ក្រោយពេលដែរ​​ បក្សរបស់​លោកបាន​ចាញ់ឆ្នោត​ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប។ មួយឆ្នាំចុងក្រោយនេះ បារាំងបានដូរ​នាយករដ្ឋមន្ត្រី​៣នាក់​​បន្តបន្ទាប់គ្នា ដោយហេតុថារដ្ឋាភិបាល​គ្មានសំឡេងភាគច្រើនក្នុងសភា ហើយ​សភាទៀតសោត ត្រូវពុះចែក​ជាច្រើនក្រុមនយោបាយ ឆ្វេងនិយមជ្រុល ស្តាំនិយមជ្រុល កណ្តាលនិយមជាដើម ដែលធ្វើ​ឲ្យ​ការ​ពិភាក្សានានា ត្រូវពើបប្រទះតែនឹងការឈ្លោះប្រកែក​ តតាំងប្រឆាំងតវ៉ា ​ការពារតែ​គោលការណ៍រៀងៗខ្លួន។ រដ្ឋាភិបាល​មានអាយុ១រាត្រី​​ លោកនាយករដ្ឋមន្ត្រី​សេបាស្យៀង ឡឺក័រនុយ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី​៩កញ្ញា បន្ទាប់ពីលោក​ហ្វ្រង់ស្វ័រ បៃរូ ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត​។ ជិត១ខែ ដែល​លោក​សេបាស្យៀង ឡឺក័រនុយ បានព្យាយាមចរចា​ ប្រជុំជាមួយគ្រប់ក្រុម​នយោបាយ និងសង្គមស៊ីវីល ដើម្បីរកច្រកផ្លូវរៀបចំរដ្ឋាភិបាល​មួយ ដែលគ្រប់គ្នាទទួលយកបាន​។ តែទីបំផុត គ្រាន់តែប្រកាស​សមាសភាពរដ្ឋាភិបាល​នៅយប់ថ្ងៃអាទិត្យ​ទី​៥តុលា រឿងរ៉ាវក៏បានផ្ទុះឡើងភ្លាមៗដែរ​។ គឺ​លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Bruno Retailleau និង​​ជា​​ប្រធាន​បក្សស្តាំនិយម “Les Républicains” បានប្រកាស​ដកខ្លួន​ចេញ​ពី​រដ្ឋា​ភិបាលចម្រុះ ដើម្បីសម្តែងការជំទាស់ទៅនឹងការតែងតាំងលោក Bruno Le Maire អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​​។ លោក Bruno Retailleau ក៏ដូចជាមនុស្សចំនួនទៀតក្នុងបក្ស បានចោទថា​ស្ថានភាពហិរញ្ញវត្ថុស្រុកទេស បំណុល​រដ្ឋ​កើន​ឡើង​ខ្លាំង​សព្វថ្ងៃនេះ គឺមក​​ពីការដឹកនាំរបស់​លោក Bruno Le Maire នេះឯង។ ព្រឹកថ្ងៃចន្ទទី​៦កញ្ញា ប្រជាជនបារាំង​បើកភ្នែក​ស្រឡាំងកាំងគ្រប់គ្នា ពេល​​​លោក​ សេបាស្យៀង ឡឺក័រនុយ បានប្រកាសលាចុះពីតំណែងនាយករដ្ឋមន្ត្រី។ លោកសេបាស្យៀង ឡឺក័រនុយ បាន​អះអាងហេតុផលថា លោកមិនអាចដឹកនាំប្រទេសក្នុងកាលៈទេសៈឈ្លោះប្រកែកគ្នាបែបនេះបានទេ។ លោក​បានលើកឡើងថា ដោយហេតុថាគ្មានបក្សណាមួយ​មានសំឡេងភាគច្រើនក្នុងសភា ដូច្នេះដើម្បីឲ្យ​ប្រទេសអាចដើរទៅមុខបាន គឺទាល់តែគ្រប់គ្នាដាក់ចិត្ត​ចរចាគ្នា ធ្វើការជាមួយគ្នា រកការស្រុះស្រួល មិនត្រូវរឹងរូសគិតតែពីការពារ​គោលជំហរតែរៀងៗខ្លួននោះទេ​។ ប្រកាសរំលាយសភា? ក្រោយ​ការប្រកាសលាចុះពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី សេបាស្យៀង ឡឺក័រនុយ ព្រឹកថ្ងៃចន្ទដដែល លោកប្រធានាធិបតីម៉ាក្រុង បាន​សម្រេច​ដាក់បេសកកម្ម​ឲ្យ​លោក​ សេបាស្យៀង ឡឺក័រនុយ ដឹកនាំការចរចា​ ​រយៈពេល​៤៨ម៉ោងទៀត ដើម្បីព្យាយាមស្វែងរកច្រកចេញពីភាពទ័លច្រកនេះ​។ ប្រសិនបើនៅតែគ្មានដំណោះស្រាយ​ទេ នោះលោកប្រធានាធិបតី​ម៉ាក្រុង នឹង​ទទួលខុសត្រូវដោយ​ខ្លួនលោក​។ មានន័យថា លោក​ម៉ាក្រុង អាចនឹងប្រកាសរំលាយ​សភាជាលើកទី​២ ដើម្បីឲ្យ​ប្រជាជនបារាំងបោះឆ្នោតជ្រើសរើសសមាជិក​សភា ជាថ្មីម្តងទៀត​។ បើនិយាយពីផ្លូវច្បាប់ គឺលោក​ប្រធានាធិបតីម៉ាក្រុង អាចមានសិទ្ធិប្រកាសរំលាយ​សភាម្តងទៀត​បាន​ហើយ ព្រោះថាច្បាប់កំណត់ថា ប្រធានាធិបតីអាច​ប្រកាសរំលាយសភាមួយឆ្នាំម្តង​។ តែអ្វីដែលគ្រោះថ្នាក់សម្រាប់​លោកម៉ាក្រុង គឺថា បើបោះឆ្នោតសភាម្តងទៀត គឺ​បក្សរបស់​លោក​​ប្រាកដជាបាត់​បង់អាសនៈសភា ដោយ​ចៀសមិនរួចទេ ព្រោះថា​មតិមហាជនបារាំងជាទូទៅ កាន់តែធុញទ្រាន់នឹងការដឹកនាំរបស់​លោកម៉ាក្រុង ក៏ដូចជាចលនានយោបាយ​ស្ទើឆ្វេងស្ទើស្តាំ​របស់​លោក។ ផ្ទុយ

    7 分钟
  4. 10月3日

    ហេតុ​អ្វី​៣៥​ឆ្នាំ​ក្រោយ​ការ​បង្រួបបង្រួម អាល្លឺម៉ង់​នៅ​តែបន្ត​​បែង​ចែក​លិច​កើត?

    ជញ្ជាំង​បែរឡាំង​រលំ​ អាល្លឺម៉ង់ដែល​បែង​ចែកជា​ពីរ​ប្រទេស(​អាល្លឺម៉ង់​ខាង​កើត​និង​​ខាង​លិច) ​តាំងពី​សង្គ្រាម​លោកមក បាន​បង្រួបបង្រួម​គ្នា​ជា​ប្រទេស​តែ​មួយវិញ​ នៅ​ថ្ងៃ​ទី​៣​តុលា​១៩៩០។ តាំងពី​ពេល​នោះ​មក​ ៣​តុលា​ បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​អាល្លឺម៉ង់។ ប៉ុន្តែ៣៥​ឆ្នាំ​ក្រោយ​ ភាព​ខុសគ្នា​រវាង​អាល្លឺម៉ង់​ខាង​លិច និងអាល្លឺម៉ង់​ខាង​កើត​នៅ​បន្ត​មាន។ ៣៥ឆ្នាំក្រោយការបង្រួបបង្រួមជាប្រទេសតែមួយ អារម្មណ៍ជាពលរដ្ឋ និងជាប្រជាជាតិអាល្លឺម៉ង់តែមួយហាក់មិនជាក់ស្តែងសោះ។ បើតាមការស្ទង់មតិ មានពលរដ្ឋ​អាល្លឺម៉ង់តែប្រមាណ៣៥%ប៉ុណ្ណោះដែលមានអារម្មណ៍ជឿជាក់ថា អាល្លឺម៉ង់ជាប្រទេសតែមួយ និងជាពលរដ្ឋអាល្លឺម៉ង់តែមួយ។ ចំណែក ៦១% ផ្សេងទៀតយល់ថា មានភាពខុសគ្នាខ្លាំងរវាងអាល្លឺម៉ង់ខាងកើតដែលជាអតីតប្រទេសកុម្មុយនិស្ត និងអាល្លឺម៉ង់ខាងលិចដែលជាលោកសេរី។ គម្លាតមានកាន់តែខ្លាំង និងកើនឡើងតាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។អ្នកមានគំនិតអវិជ្ជមានខ្លាំងជាងគេ គឺពលរដ្ឋនៅប៉ែកខាងកើត។ ៣ភាគ៤នៃពលរដ្ឋក្នុងអតីតអាល្លឺម៉ង់ខាងកើតអះអាងថា ៣៥ឆ្នាំ ក្រោយការបង្រួបបង្រួម គឺខាងលិចជាអ្នកឈ្នះ ហើយពួកគេមានអារម្មណ៍ថាជាពលរដ្ឋបន្ទាប់បន្សំ។ ហេតុអ្វីបានជាអាល្លឺម៉ង់លេចគំនិតដូច្នេះ និងដែលតាមពិតទៅ ការបង្រួបបង្រួមប្រទេសជាអ្វីដែលប្រជាពលរដ្ឋភាគច្រើនស្វាគមន៍ចង់បាន ហើយគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីស្ថានភាពប្រសើរឡើងរបស់បុគ្គលនីមួយៗ?។ គម្លាត និងភាពខុសគ្នាផ្នែកសម្ភារៈនិងសេដ្ឋកិច្ចជាហេតុផលមួយដែលនាំឱ្យលេចគំនិតថាខាងកើតអន់ជាងខាងលិច។ ថ្វីបើវិសមភាពត្រូវបានបង្រួមជាលំដាប់ក៏ដោយ ក៏ប្រាក់បៀរវត្សរ៍របស់ពលរដ្ឋ​អាល្លឺម៉ង់ខាងកើតនៅតែទាបជាងអ្នកខាងលិចប្រមាណជាមធ្យម ១៧%។ ចំណែក​ទ្រព្យធននានាក៏មូលផ្តុំច្រើននៅតែប៉ែកខាងលិច ជាងខាងកើតដែរ។ គ្រួសារអាល្លឺម៉ង់ខាងលិចឡើងមានបានកើនទ្រព្យយ៉ាងខ្លាំងនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ក្រៅពីសម្ភារៈ អារម្មណ៍តូចចិត្ត ដូចមិនមែនជាពលរដ្ឋ​អាល្លឺម៉ង់ពេញលេញក៏មានពាក់ព័ន្ធនឹងកត្តាផ្សេងទៀតជាច្រើនដែរ។ កង្វះតំណាង ឬភាពជាមេកើយក្នុងសង្គមជាន់ខ្ពស់ក្នុងផ្នែកដឹកនាំនៅតាមក្រុមហ៊ុនសហគ្រាស សកលវិទ្យាល័យ តុលាការ ឬប្រព័ន្ធឃោសនាមកពីអាល្លឺម៉ង់ខាងកើតបានធ្វើឱ្យគេមើលឃើញថា អាល្លឺម៉ង់ខាងលិចជាអ្នកបន្តចង្អុលឆ្វេង ចង្អុលស្តាំ។ បន្ទាប់ពីឆ្លងកាត់របបផ្តាច់ការចំនួនពីរ គឺណាហ្ស៊ី និងកុម្មុយនិស្តមក អាល្លឺម៉ង់ខាងកើតខ្វះការអប់រំផ្នែកនយោបាយ។ សង្គមស៊ីវិល សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងរចនាសម្ព័ន្ធនៅតាមតំបន់ជនបទដាច់ស្រយាលរបស់អាល្លឺម៉ង់ខាងកើតសុទ្ធតែខ្សោយជាងអាល្លឺម៉ង់ខាងលិចទាំងអស់។ ចំនួនប្រជាជនក៏ធ្លាក់ចុះជាគំហុកជាមួយនឹងអារម្មណ៍ថា អ្នកនយោបាយភ្លេចមិនគិតគូរដល់ពួកគេ។ ក្មេងមានសមត្ថភាព និងពេញកម្លាំងសកម្មច្រើនតែនាំគ្នាចាកចេញ។ អត្រាពលរដ្ឋនៅខាងកើតបានថយចុះត្រង់តំបន់ខ្លះដល់ទៅ៣៥% និងតំបន់ខ្លះ២០% ខណៈដែលប្រទេសទាំងមូលមានកំណើនប្រជាជន ៥% ក្នុងថេរវេលា៣៥ឆ្នាំ។ នៅពេលបានបង្រួបបង្រួមប្រទេសឡើងវិញ អ្នកនៅខាងកើត រួសរាន់ចង់ដឹង និងចង់ឃើញអាល្លឺម៉ង់ខាងលិចណាស់។ តែអ្នកខាងលិចហាក់មិនសូវឆ្ងល់ចង់មើលទិដ្ឋភាពខាងកើតវិញទេ។ ក្នុងឱកាសខួបទី៣៥ឆ្នាំនៃការបង្រួបបង្រួមអាល្លឺម៉ង់ វិសមភាពរវាងខាងកើត និងខាងលិចបានក្លាយជាប្រធានរឿងនៅលើទំព័រមុខកាសែតជាច្រើន។ កាសែតនៅតំបន់ប៉ែកខាងកើតចុះផ្សាយអំពីវិសមភាពនេះយ៉ាងខ្លាំង តែកាសែតអាល្លឺម៉ង់នៅខាងលិចមិនបានចាប់អារម្មណ៍រឿងនេះទេ។ គំនិត​បែង​ចែកថាមានខាងលិច និងខាងកើតត្រូវបានកេងបំបោងបន្ថែមទៀតដោយក្រុមអ្នកនយោបាយស្តាំនិយមជ្រុលអាល្លឺម៉ង់ដែលឡើងសំឡេងខ្លាំងនៅភាគកើតនៃប្រទេស។ បក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ afd បានទទួលការគាំទ្រ ដោយមានអ្នកចង់បោះឆ្នោតឱ្យនៅលើកក្រោយដល់ទៅ៤០% ក្នុងសង្កាត់អាល្លឺម៉ង់ខាងកើតខ្លះ។ គណបក្សនយោបាយនេះបានយកប្រវត្តិសាស្ត្រ និងវប្បធម៌ធ្វើជាធ្នាក់សម្រាប់​បញ្ជាក់អត្តសញ្ញាណអាល្លឺម៉ង់ខាងកើត ហើយមិនញញើតនឹងប្រើពាក្យស្លោកក្នុងសម័យធ្វើបដិវត្តប្រឆាំងនឹងរបបកុម្មុយនិស្ត។ សម្រាប់ប្រវត្តិវិទូ Ilko-Sascha Kowalczuk ដែលជាអ្នកឯកទេសអាល្លឺម៉ង់ខាងកើតយល់ឃើញថា ការបង្រួបបង្រួមអាល្លឺម៉ង់ជាជោគជ័យពិតៗ បើទោះបីជាការ​វេញជាធ្លុងមួយអាចប្រើពេលយូរ និងយឺតសម្រាប់ក្រសែភ្នែកអ្នកខ្លះក៏ដោយ។ ដោយហេតុតែគំនិតផ្តោតលើភាពមិនស្មើគ្នារវាងលិច និងកើ

    4 分钟
  5. 9月22日

    កាលបរិច្ឆេទសំខាន់ៗនៃជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ គិតចាប់ពីផែនការពុះចែកទឹកដី​ឆ្នាំ​១៩

    ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយ​សឹងមួយ​សតវត្សរ៍​មកហើយ​។ នៅក្នុង​រយៈពេលមួយ​​នៃប្រវត្តិសាស្ត្រ​ គិតចាប់ពី​ការប្រកាសផែនការពុះចែកដែន​ដីប៉ាឡេស្ទីន​ជា​២នៅ​​​ឆ្នាំ​១៩៤៧ អ៊ីស្រាអែលនិងប៉ាឡេស្ទីនបាន​ខិតចូលចាប់ដៃគ្នាឈានទៅដោះស្រាយ​បញ្ហា តែពេលខ្លះ ក៏ឃ្លាតឆ្ងាយពីគ្នាវិញ ព្រោះតែ​​​ប្រការផ្សេងៗ ដែលមក​រារាំង មិន​ឲ្យ​ប្រជាជាតិទាំង២កសាងសន្តិភាពនឹងគ្នាបាន។ ហេតុការណ៍​វាយប្រហារ​​យ៉ាងសាហាវព្រៃផ្សៃរបស់ក្រុមហាម៉ាស​ប៉ាឡេស្ទីន កាលពីថ្ងៃទី​៧តុលាឆ្នាំ​២០២៣ នៅក្នុងទឹកដីអ៊ីស្រាអែល គឺជាចំណុចចាប់ផ្តើមនៃទំព័រប្រវត្តិសាស្ត្រដ៏សែនខ្លោចផ្សារបំផុត​ សម្រាប់ប្រជាជនប៉ាឡេស្ទីន​ ហើយដែលបានធ្វើ​ឲ្យក្តីសង្ឃឹម​នៃសន្តិភាព កាន់តែរសាត់ឆ្ងាយ​។ ឆ្នាំ​១៩៤៧៖ បែង​ចែកទឹកដី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ថ្ងៃទី​២៩​ វិច្ឆិកា​​ ១៩៤៧ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន​បោះឆ្នោត​អនុម័តសេចក្តីសម្រេចចិត្តលេខ ១៨១ ដែល​ចែងកំណត់ពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋចំនួន​២។ មួយជារដ្ឋអារ៉ាប់ មានផ្ទៃដីប្រមាណ​៤៥% និង​មួយ​ទៀតជារដ្ឋ​ជ្វីហ្វ មានផ្ទៃដី​ប្រមាណ​៥៥%។ ចំណែកទីក្រុងហ្សេរុយសាឡិម ត្រូវដាក់ឲ្យស្ថិតនៅ​ក្រោម​ការគ្រប់គ្រងអន្តរជាតិ​។ គួររំលឹកថា ការពិតទៅគំនិត​ចង់បង្កើត​រដ្ឋជ្វីហ្វ នៅលើដែនដី​ដែលធ្លាប់ជាស្រុកកំណើតរបស់ប្រជាជនជ្វីហ្វតាំងពីច្រើនពាន់ឆ្នាំមកហើយនោះ បាន​ផុសផុលឡើងជាយូរមកហើយ​។ គឺនៅឆ្នាំ​១៨៩៥ លោក Theodor Herzl បិតានៃចលនា​Sionisme បានសរសេរសៀវភៅមួយ មានចំណងជើងថា “រដ្ឋជ្វីហ្វ” ដែលក្នុងសៀវភៅនោះ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជនជ្វីហ្វទូទាំងពិភពលោក ​ត្រឡប់ទៅរស់នៅ​ប៉ាឡេស្ទីន​។ បន្ទាប់មកទៀត នៅឆ្នាំ​១៩១៧ ក៏មានសេចក្តីប្រកាស​Balfour ដែលបានបើកផ្លូវ ​ឲ្យ​មាន​ការចាប់ផ្តើមតាំងទីលំនៅរបស់ជនជាតិជ្វីហនៅប៉ាឡេស្ទីន​។ ចាប់តាំងពីឆ្នាំ​១៩២០ ពោលគឺក្រោយ​ការដួលរំលំ​ទៅនៃ​អាណាចក្រអូតូម៉ង់ អង្គការសង្គមប្រជាជាតិ បានចាត់តាំង​ឲ្យអង់គ្លេសមានតួនាទី គ្រប់ដែនដីប៉ាឡេស្ទីន។ ផែនការពុះចែកដែនដី​ប៉ាឡេស្ទីនជារដ្ឋ២ ម្ខាងជ្វីហ្វ ម្ខាងអារ៉ាប់ នៅឆ្នាំ​១៩៤៧ ត្រូវបានបណ្តាប្រទេសអារ៉ាប់នៅតំបន់ដើមបូព៌ាសឹងតែទាំងអស់ បដិសេធមិនទទួលយក​។​ ការបដិសេធដែលបាន​​ចិញ្ចឹមបញ្ហាជម្លោះនេះ ឲ្យ​នៅរ៉ាំ​រ៉ៃរៀង​​រហូតមក​។ ឆ្នាំ​១៩៤៨៖ ការប្រកាសឯករាជ្យ​នៃរដ្ឋអ៊ីស្រាអែល​ ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ផ្តើមផ្ទុះឡើង​ ចាប់តាំងពី​ការប្រកាស​ផែនការ​ពុះចែកទឹកដី​ជា​២​នៅឆ្នាំ​១៩៤៧​។​ ស្របពេលដែលក្រុមប្រទេសប្រទេសអារ៉ាប់ មិនព្រមទទួលយកផែនការនេះ​ ហើយ​មិនព្រមប្រកាសរដ្ឋប៉ាឡេស្ទីន អ៊ីស្រាអែលឯនោះ បានសម្រេចប្រកាស​ឯករាជ្យ នៅថ្ងៃទី​​១៤​ឧសភា​​ឆ្នាំ​១៩៤៨។ គឺលោក​ David Ben Gourion នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ដំបូងគេបង្អស់​ ដែលបានប្រកាសឯករាជ្យ​នៅ​ទីក្រុងទែលអាវីវ។​ សង្គ្រាមរវាងអ៊ីស្រាអែល និង​ក្រុមប្រទេស​អារ៉ាប់ ​បាន​ផ្ទុះឡើងក្រោយ​ការប្រកាសឯករាជ្យ​នេះ​។ ជំនាន់នោះ ត្រូវគេហៅថាជាជំនាន់ Nakba ជាភាសាអារ៉ាប់ ដែល​ប្រែមកថា “គ្រោះមហន្តរាយ” ឬបរាជ័យដ៏ឈឺចាប់ របស់ប្រជាជនអារ៉ាប់​​។ យ៉ាងហោចណាស់ មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៨សែននាក់ក្នុងចំណោម​៩សែននាក់​ ដែលត្រូវបាន​គេបណ្តេញចេញពីផ្ទះសម្បែង ព្រោះថា​ចាប់ពីនេះទៅ ផ្ទះរបស់ពួកគេស្ថិតនៅក្នុង​ទឹកដីរបស់អ៊ីស្រាអែល។ ភូមិអារ៉ាប់​ប្រមាណ​៤០០ទីតាំងត្រូវបានឈូសរំលើងចោល​។ ជនភៀសខ្លួន​ប៉ាឡេស្ទីន​ច្រើនម៉ឺននាក់ បានធ្វើដំណើរទៅតាំងទីលំនៅ​ នៅតំបន់ហ្កាហ្សា នៅតំបន់ស៊ីហ្សកដានី និងខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នៅក្នុង​សង្គ្រាមទី១នេះ អ៊ីស្រាអែលប្រទេសថ្មីទើបតែប្រកាសឯករាជ្យ បាន​យក​​​ជ័យជំនះ​ លើក្រុមកងទ័ព​ប្រទេសអារ៉ាប់រួមគ្នា ដែលមាន​អេហ្ស៊ីប ស៊ីរី លីបង់ និង​អ៊ីរ៉ាក់ជាដើម​។ ជ័យជំនះ​នេះ បានធ្វើ​ឲ្យអ៊ីស្រាអែល​ ឈានទៅ​ដណ្តើមបានដែនដី​មួយចំនួនធំ​។ ចាប់ពីពេលនេះហើយ ដែលជាការចាប់ផ្តើមនៃការតស៊ូ​​របស់ប្រជាជនប៉ាឡេស្ទីនដើម្បីដណ្តើមទឹកដី​មកវិញ​។ ឆ្នាំ​១៩៦៧៖ សង្គ្រាម៦ថ្ងៃ​ អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអេហ្ស៊ីប នៅថ្ងៃទី​៥​មិថុនា​១៩៦៧។ រយៈពេលតែ​៦ថ្ងៃ អ៊ីស្រាអែល​បានដណ្តើមបាន​ដែនដីជាច្រើន ក្នុងនោះមាននៅ​​​តំបន់ហ្កាហ្សា ស៊ីហ្សកដានី តំបន់ខ្ពង់រាបហ្គោឡាន ហ្សេរុយសាឡិមខាងកើត ព្រមទាំង​តំបន់ស៊ីណៃ​​សឹងទាំងស្រុង​។ ក្រុមប្រឹក្សាសន្តិស

    14 分钟
  6. 8月18日

    តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?

    សហរដ្ឋអាមេរិកកំពុង​ញាប់ដៃជើងដើម្បី​នាំយកម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅដាក់​នៅឋាន​ព្រះចន្ទ ឲ្យបាន​យ៉ាងយូរបំផុត នៅមុនឆ្នាំ​២០៣០។ នៅក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​បញ្ជូនមនុស្ស​ឲ្យត្រលប់ទៅជាន់ដី​ព្រះចន្ទ​នៅអំឡុង​ឆ្នាំ​២០២៧ ​ប្រធានថ្មី​របស់​ទីភ្នាក់ងារ​ណាសា​កាលពី​ចុងខែ​កក្កដាកន្លងទៅបាន​បញ្ជា​ឲ្យគេ​ដាក់ដេញថ្លៃគម្រោងផលិត​​ប្រតិករនុយក្លេអ៊ែរ​ដែលមានសមត្ថភាព​ផ្គត់ផ្គង់​ថាមពល​នៅលើ​ឋានព្រះចន្ទ។ តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?  ដំឡើង​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទ។ ស្តាប់ទៅមួយភ្លែត គេអាច​គិតថា វាជា​គំនិត​ដ៏ឆ្កួតលីលា មិនអាចលេចចេញរូបរាងបាននោះទេ។ ប៉ុន្តែ ចំពោះលោក Sean Duffy ប្រធានទីភ្នាក់ងារអវកាស​ណាសា និងជា​រដ្ឋមន្រ្តីក្រសួង​គមនាគមន៍​អាមេរិក គ្មានអ្វីដែល​មិនអាច​ទៅរួចនោះទេ។ នៅក្នុង​កំណត់ហេតុដែល​ធ្លាក់​ទៅដល់​ដៃអ្នកកាសែត កាលពី​ដើម​ខែ​សីហានេះ ប្រធានថ្មីរបស់​ទីភ្នាក់ងារណាសា​បាន​បញ្ជា​ឲ្យ​គេ​បង្កើតអាជ្ញាធរមួយ​ដែលទទួលបន្ទុកស្វែងរកក្រុមហ៊ុន​ដៃគូ​ដែលមាន​សមត្ថភាព​ផលិត​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដើម្បី​ឲ្យ​ណាសា​អាច​នាំយកទៅ​ដាក់​នៅឋាន​ព្រះចន្ទ យ៉ាងយូរបំផុត​នៅ ចុងឆ្នាំ ២០២៩ ពោល​គឺ​ឲ្យបាន​មុន​ឆ្នាំ ២០៣០។ ហេតុអ្វី២០៣០? បើតាម​ប្រធានទីភ្នាក់ងារអវកាស​ណាសា លោក Sean Duffy តាំងពីខែ​មីនាឆ្នាំ​២០២៤ ចិន​និង​រុស្ស៊ី​បាន​ប្រកាស​យ៉ាងតិច​៣លើកពី​គម្រោងការសហការគ្នា​ដើម្បី​ដាក់​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើដីព្រះចន្ទ​ នៅពាក់កណ្តាល​ឆ្នាំ ២០៣០។ “ប្រទេសដែលមាន​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរមុនគេនៅលើឋាន​ព្រះចន្ទ នឹងមានអំណាចកំណត់​ដែនគ្រប់គ្រងរបស់ខ្លួននៅទីនោះ។ នេះគឺជា​ការគំរាមកំហែង​ធំមួយ​ដល់​បេសកកម្ម​Artemis​របស់​ណាសា​ដែលមាន​គម្រោង​នាំយកអវកាសយានិកត្រលប់​ទៅជាន់ដីព្រះចន្ទសាជាថ្មី នៅ ឆ្នាំ ២០២៧។​ ចំពោះប្រធានទីភ្នាក់ងារ​ណាសា នេះជា​ហេតុផល​ចំបងដែល​ណាសា​ត្រូវ​រួសរាន់ ប្រឹងប្រែងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីដើម្បី​អាច​បោះមួយជំហាន​ទៅមុខឲ្យបាន​​មុន​គូប្រជែង ចិន និង​រុស្ស៊ី។ នៅ​ឋាន​ព្រះចន្ទ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​នឹង​អាច​ផ្គត់ផ្គង់ថាមពលដល់​មូលដ្ឋាន​ដែលណាសា​គ្រោង​បញ្ជូនមនុស្ស​ឲ្យទៅនៅប្រចាំការផ្ទាល់​នៅភាគខាងត្បូង ឋានព្រះចន្ទដែលជាទីដៅចង់បាន​របស់​ចិន ឥណ្ឌា និងរុស្ស៊ី។ នៅ​ទីនោះ គេ​នឹងអាច​ធ្វើការស្រាវជ្រាវ សិក្សាពីការរស់នៅ​របស់​មនុស្ស​នៅកន្លែងផ្សេងមួយក្រៅពី​ភពផែនដី ទាំងការផ្សាំខ្លួន និងការប្រើបច្ចេកវិទ្យាទំនើបថ្មី។ វាជាដំណាក់កាលសិក្សា​សំខាន់​មួយ​របស់​ណាសា ដែលមាន​មហិច្ឆតាប្រើ​ឋាន​ព្រះចន្ទ ជា​កន្លែង​ឆ្លងបន្តទៅ​ភពក្រហម ភពអង្គារ។ ណាសា​ត្រូវការ​ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរ​ដើម្បី​ផលិតថាមពល​ដែលគេអាច​ឲ្យគេ​ប្រើ​ប្រាស់​នៅមូលដ្ឋាន​របស់ណាសា​នៅ​ដីព្រះចន្ទ។ នៅ​ឆ្នាំ ២០២៣ គម្រោងការសាកល្បងមួយ​ដែល​ចាយអស់​ទឹកប្រាក់​៥លាន​ដុល្លារ​បាន​ផលិតចេញ​ម៉ាស៊ីន​មួយ​ដែលអាច​ផលិត​ថាមពលអគ្គិសនី​៤០គីឡូវ៉ាត់ គ្រប់គ្រាន់​សម្រាប់​ឲ្យផ្ទះ៣០ខ្នងប្រើក្នុងរយៈពេល ១០ឆ្នាំ។ ប៉ុន្តែ បើតាម​ការវាយតម្លៃ​របស់​អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​មនុស្ស ដូចជា​ការរស់នៅ ទំនាក់ទំនង និង​ឧបករណ៍ជីកស្រាវជ្រាវ​នៅលើដីព្រះចន្ទ គេត្រូវ​ការ​ម៉ាស៊ីនផ្គត់ផ្គង់អគ្គិសនី​យ៉ាងតិច ១០០គីឡូវ៉ាត់។ គេត្រូវការថាមពល​នុយក្លេអ៊ែរនៅលើ​ឋានព្រះចន្ទ ក៏ព្រោះតែគេមិនអាច​ពឹងផ្អែកទៅលើ​ថាមពល​បានមកពីផ្ទាំងសូឡា។ ត្រូវ​ដឹងថា នៅឋានព្រះចន្ទ មួយយប់ៗ​មាន​រយៈពេល​ស្មើ១៤ថ្ងៃ​នៅលើផែនដី ដូច្នេះ ផ្ទាំងសូឡាប្រាកដជា​គ្មានពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីស្រូប​ផលិតចេញ​ជា​ថាមពល​សម្រាប់ប្រើប្រាស់​ដោយ​ឯករាជ្យនោះទេ។ ថាមពលនុយក្លេអ៊ែរសំខាន់ ប៉ុន្តែ ​បញ្ហាចោទនៅត្រង់ថា តើ​គេ​អាច​នាំយក​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរដ៏មានទំហំធំ​ទៅកាន់ឋានព្រះចន្ទ​បាន​យ៉ាងដូចម្តេច? ចុះ ការដឹកជញ្ជូន​សារធាតុអ៊ុយរ៉ាញ៉ូម​? នេះគេ​នៅមិនទាន់និយាយ​ពីសីតុណ្ហភាពនៅឋានព្រះចន្ទ ដែលអាច​ឡើង​ដល់​១២៧អង្សារ និង​​ការគ្រប់គ្រងកំដៅ​របស់​ម៉ាស៊ីនប្រតិករផង។ ដើម្បី​បន្ថយកំដៅ​ម៉ាស៊ីន​ប្រតិករកុំ​ឲ្យឡើង​ក្តៅពេក គេត្រូវការប្រើប្រាស់ទឹកជាប្រចាំ។ ចុះ​បើព្រះចន្ទ​គ្មានទឹកដូចផែនដីផង តើ​គេ​អាច​សង្ឃឹមបានប៉ុណ្ណា​លើ​រ

    6 分钟
  7. 8月11日

    តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ពីលោកខាងលិចនឹង​អា​ចទៅផ្លាស់ប្តូរអ្វីខ្លះ?

    នៅប៉ុន្មានថ្ងៃមកនេះ ប្រទេស​លោកខាងលិច​ជាបន្តបន្ទាប់គ្នា​បាន​ប្រកាសត្រៀម​ខ្លួនទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ នៅក្នុង​ឱកាស​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាងមុខ។ លើកលែងតែ​សហរដ្ឋអាមេរិក ប្រទេស​លោកខាងលិចដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល​បាន​សន្យា​ទទួលស្គាល់​ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ នៅបន្ទាប់ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​ប្រកាសពីផែនការ​ចូលទៅច្បាម គ្រប់គ្រង​ទីក្រុង​ហ្កាហ្សា។ នៅ​ថ្ងៃ​ចន្ទទី ១១​សីហា អូស្ត្រាលី​ជាសម្ព័ន្ធមិត្ត​ចុងក្រោយគេ​របស់អាមេរិក​ដែល​ងាកចេញពី​នយោបាយ​ការពារអ៊ីស្រាអែល ទៅ​ទទួល​រដ្ឋបាឡេស្ទីន។ តើ​ការប្រកាស​ទទួលស្គាល់​ពីសំណាក់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម ដូចជា​បារាំង អង់គ្លេស​ កាណាដា និង​ចុងក្រោយ​គឺ​អូស្ត្រាលី នឹង​អាច​ទៅផ្លាស់ប្តូរ​ខ្សែទឹក​ ឬ​លក្ខខណ្ឌ​ជីវិត​របស់​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​ដែរ​ឬទេ? ចាប់តាំង​ពី​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល​ប្រកាស​ផែនការចូលគ្រប់គ្រង​ទីក្រុងហ្កាហ្សា ក្នុងហេតុផល​បញ្ចប់​សង្រ្គាម​ ប្រទេស​លោកខាងលិច​ដែលធ្លាប់​តែ​នៅស្ងៀម ការពារអ៊ីស្រាអែល​​ បានផ្លាស់ប្តូរជំហរ ងាកមក​ដាក់​សម្ពាធ និង​ថ្កោលទោស​ផែនការ​របស់​អ៊ីស្រាអែល។ ជាក់ស្តែង​ ប្រតិកម្ម​តបនឹង​ជំហរ​របស់​អ៊ីស្រាអែល​ដែល​ចង់​ចូល​ដណ្តើម​កាន់កាប់ហ្កាហ្សា​ទាំងមូល​ បារាំង កាណាដា បានដាក់​ពិន័យ​អ៊ីស្រាអែល ដោយ​​ប្រកាស​ថា ខ្លួននឹង​ទទួល​ស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់។ បន្ទាប់ពី អង់គ្លេសដែល​គំរាម​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ក្នុងករណី​អ៊ីស្រាអែល​នៅតែបន្តបិទខ្ទប់​ មិន​ឲ្យ​គេនាំយកស្បៀង ជំនួយមនុស្សធម៌ទៅជួយ​ប្រជាជន​ហ្កាហ្សា​។ នៅថ្ងៃ​ចន្ទទី ១១សីហា អូស្ត្រាលី​តាមរយៈលោក​នាយករដ្ឋមន្រ្តី អង់តូនី អាល់បានីស៊ី បាន​ចូលរួមជាមួយ​ប្រទេស​ផ្សេងទៀត​ដើម្បី​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន។ នៅក្នុង​សន្និសីទកាសែត​នៅទីក្រុង​Canberra ប្រមុខរដ្ឋាភិបាល​អូស្ត្រាលី​បញ្ជាក់ថា ​ដំណោះស្រាយ​បង្កើតរដ្ឋពីរ​ជា​ក្តីសង្ឃឹម​មនុស្ស​ធម៌ល្អជាងគេ​បំផុត​ដើម្បីបិទបញ្ចប់ជាសា្ថពរអំពើហិង្សានៅដើមបូព៌ា និង​ទុក្ខវេទនា ក្តី​ឈឺចាប់របស់​ប្រជាជនហ្កាហ្សា។ ចំពោះនាយករដ្ឋមន្រ្តីអូស្ត្រាលី សន្តិភាពនឹង​មិន​ស្ថិតស្ថេរនៅ​យូរអង្វែង បើសិន​គ្មាន​រដ្ឋប៉ាឡេស្ទីន និ​ងរដ្ឋអ៊ីស្រាអែល​នៅជិតគ្នា។ ប្រទេស​ណាខ្លះ​ផ្លាស់ប្តូរជំហរ និងព្រោះហេតុអ្វី? សំណួរ​សួរថា បន្ទាប់ពី​ការពាររដ្ឋជ្វីហ្វ​មួយនេះតាំងពីដើមរៀងមក តាមរយៈការនៅ​ស្ងាត់ស្ងៀម​មិន​ព្រម​ទទួល​ស្គាល់​​រដ្ឋ​ប៉ាឡេស្ទីន ហេតុអ្វីបានជា​ប្រទេស​លោកខាងលិច​ផ្លាស់ប្តូរជំហរ​របស់ខ្លួននៅពេលនេះ? ដូចកាណាដា អេស្ប៉ាញ បារាំង និង​អង់គ្លេស ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និងជា​សមាជិក​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​​G៧​បាន​ដកខ្លួន ឃ្លាតឆ្ងាយ​ពីអ៊ីស្រាអែល និង​សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត​ ក៏ដោយសារតែ​លែង​មាន​ភាពអត់ធ្មត់​ និងលែង​អាច​ទប់ប្រតិកម្ម​រិះគន់​ក្នុងស្រុក​នៅចំពោះមុខ​អំពើអមនុស្សធម៌​របស់​អ៊ីស្រាអែល​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីននៅហ្កាហ្សា។ ដោយ​ប្រកាស​គម្រោង​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញាខាងមុខ ប្រទេស​លោក​ខាងលិច​ (លើកលែងអាមេរិក) ចង់​​ដាក់សម្ពាធ​ការទូត​លើ​អ៊ីស្រាអែល។ គិត​រហូតមកដល់​ថ្ងៃនេះ ប្រទេស​សមាជិករបស់អង្គការ​សហប្រជាជាតិ ប្រមាណ​៣ភាគ៤ ស្មើនឹង​ចំនួន​១៤៥​ប្រទេស​បាន​ប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីនជាបន្តបន្ទាប់ តាំង​ឆ្នាំ​១៩៨៨ ឆ្នាំដែលប្រមុខអង្គការ​រំដោះប៉ាឡេស្ទីន លោក​យ៉ាសេ អារ៉ាហ្វាត​ប្រកាស​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន ដោយយកទីក្រុង​យេរូសាឡឹមជារដ្ឋធានី។ នៅមុន​បារាំង អង់គ្លេស កាណាដា អេស្ប៉ាញ ឬ​អូស្ត្រាលី ប្រទេស​ភាគច្រើនរបស់​អង្គការ​សហប្រជាជាតិ ក្នុងនោះមានចិន ឥណ្ឌា បាន​ទទួលស្គាល់​​ប៉ាឡេស្ទីនជា​រដ្ឋមួយនឹងគេ ប៉ុន្តែ នៅ​ស្ថានភាពជាក់ស្តែង ដោយសារ​​ការបែកបាក់​គ្នា​រវាង​ប្រទេស​មហាអំណាច និង​ការជំទាស់យ៉ាងចេញមុខ​របស់​អាមេរិក​ដែលសមាជិក​អចិន្ត្រៃយ៍របស់​ក្រុមប្រឹក្សា​សន្តិសុខ ប៉ាឡេស្ទីននៅតែមិនទាន់ក្លាយជា​រដ្ឋពេញមុខ ពេញមាត់ដូចជា​អ៊ីស្រាអែល​ដែលបាន​ប្រកាស​ជា​រដ្ឋឯករាជ្យ​តាំង​ពី​ឆ្នាំ ១៩៤៨។ អាមេរិក​បដិសេធមិនប្រកាសទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន​ និង​លើកហេតុផលថា រដ្ឋប៉ាឡេស្ទីនអាច​លេចចេញរូប

    6 分钟
  8. 8月9日

    ហេតុ​អ្វី​ក្រុម​ប្រទេស​ផលិត​ប្រេង​ រារាំង​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក?

    កិច្ចប្រជុំ​អន្តរជាតិ​នៅ​ក្រុង​ហ្សឺណែវ ដើម្បី​តាក់តែង​សន្ធិសញ្ញាពិភពលោក​​ប្រឆាំង​ប្លាស្ទិក​ គ្មានការ​ជឿន​លឿន​ទៅ​មុខ​​ទេ។ នេះ​បើ​តាម​តំណាង​ការទូត​អេក្វាទ័រ ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិស្តីពី​ប្លាស្ទិក។ ក្រុម​ប្រទេស​ផលិត​ប្រេង​បន្ត​រារាំង​ ហើយ​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ប្លាស្ទិក​នៅ​លើ​ពិភពលោក​យ៉ាង​ខ្លាំង។ ហេតុអ្វី? ព្រោះ​តែ​ប្រយោជន៍​ហិរញ្ញវត្ថុឬ? ការ​ចរចា​​ដើម្បី​បង្កើត​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​បា្លសិ្ទក​​ប្រើ​ពេល​អស់ជា​ង​បី​ឆ្នាំ​ហើយ។ បន្ទាប់​ពី​បរាជ័យ​​នៅ​ប៊ូសាន​ប្រទេស​កូរ៉េខាង​ត្បូង​កាលពី​ចុង​ឆ្នាំ​២០២៤ កិច្ចប្រជុំអង្គការ​សហប្រជាជាតិ​​ថ្មី​មួយ​ទៀត “ដែល​គេ​ចាត់​ទុក​ជា​ការ​ផ្តល់​សំណាង​ចុងក្រោយ” ​បាន​រៀប​ចំ​ធ្វើ​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ តាំង​ពី​ថ្ងៃ​ទី​៥​សីហា​​រហូត​ដល់​ថ្ងៃ​ទី​១៤​សីហា។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត កិច្ចពិភាក្សា​មិន​ចម្រើន​ទៅមុខ​គួរ​ជា​ទី​សង្ឃឹម​ទេ។ គម្រោង​សន្ធិសញ្ញា​បានរីក​ប៉ោ​ង ​កើន​ពី​២២​ទំព័រ​ដល់​៣៥​ទំព័រ ឯ​កឋាខណ្ឌ​​ដែល​ក្រុមប្រតិភូទាំង​​១៨៤​ប្រទេស​និង​អង្គការ ជជែក​មិន​ត្រូវ​គ្នា​សោះ​មាន​ចំនួន​កាន់​តែ​ច្រើនឡើងៗ ​ពី​៣៧១ ពី​ដំបូង​ ​ទៅ​១៥០០​ចំណុចនៅពេល​នេះ។ តំណាង​ជាង​មួយ​រយ​ប្រទេស​ចង់​បាន​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ជាប្រវត្តិសាស្ត្រ​មួយ សំដៅ​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ព្រោះ​បរិមាណ​ប្លាស្ទិក​បាន​កើនទ្វេ​ដង​នៅ​រវាង​ពី​ឆ្នាំ​២០០០​ទៅ​២០២០ ហើយ​បើ​គ្មាន​វិធានការ​ទេ ប្លាស្ទិក​នឹង​កើន​ឡើង​ដល់​ទៅ​ជាង​១២០០លាន​តោន​នៅ​ឆ្នាំ​២០៦០។​ ប៉ុន្តែ​ក្រុម​ប្រទេស​ផលិត​ប្រេង បាន​រារាំង និង​បិទ​ខ្ទប់​​កិច្ច​ខិត​ខំប្រឹង​ប្រែង​បង្កើត​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ ដោយ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​ឃោសនា​ប្រឆាំង​ ក្នុង​ចំនួន​ដ៏ច្រើន​លើសលុប។ នាំ​មុខ​ដោយ​រុស្ស៊ី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់​ កូវ៉ែត  ព្រមទាំង​បណ្តាប្រទេស​នៅទ្វីប​អាហ្វ្រិក​ដូច​យ៉ាង អេហ្ស៊ីប កាហ្សាក់ស្ថាន ឬ​អាស៊ែរប៊ៃហ្សង់​ដែល​មិន​សូវ​មាន​សំឡេង​ បាន​ច្រាន​ចោលយ៉ាង​ដាច់​អហង្ការ​​គំនិត​ចង់​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក នៅក្នុង​សម័យ​​ប្រជុំ​វគ្គមុន។ សហរដ្ឋ​អាមេរិក ប្រទេស​ផលិតប្រេង​លំដាប់​លេខ​មួយ​ពិភពលោក ក៏​មាន​ជំហរ​ដូច​គ្នា​ដែរ ពោល​គឺ​ប្រទេស​ផលិត​ប្រេង​មិន​ថា​តូច​ឬ​ធំ មាន​សកម្មភាព​​រួម​តែ​មួយដូចគ្នា​​គឺ ជា​អ្នកផលិត​ប្រេង​ និង​វិនិយោគ​ផលិតផលប្លាស្ទិក (ប្រេងគីមី) ​នៅក្នុង​ប្រទេស​ឬ​នៅបរទេស។ សម្រាប់​ក្រុមប្រទេស​ទាំងអស់​នេះ កំណើន​ផលិតផល​ប្លាស្ទិក​ពិភពលោក​នស​​ទសវត្សរ៍​ខាង​មុខ គឺ​កំណប់ទ្រព្យ​ថ្មី​។ នៅ​ពេល​ដែល​ក្រុមប្រទេស​អ្នក​មាន​កាន់​តែ​ច្រើនឡើងៗ​នាំ​គ្នា​ដើរ​ចេញ​ពី​ថាមពល​ផូស៊ីល​ ក្រុមប្រទេស​ផលិត​ប្រេង​ច្បាស់​ជា​ត្រូវ​​គិត​រក​វិធីថ្មី​សម្រាប់​ប្រើប្រាស់​ធនធាន​ប្រេង​របស់​ពួកគេ។​ នោះ​គឺ​ប្លាស្ទិក​នេះ​ឯង។ បើ​តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ​ចិនTsinghua ចេញ​ផ្សាយ​កាលពី​ខែមេសា ៩៨%​នៃ​ផលិតផល​ប្លាស្ទិក​មាន​ប្រភព​មក​ពី​ផូស៊ីល (ប្រេង​ ​ធ្យូងថ្ម ឬ​ឧស្ម័ន​ធម្មជាតិ)នៅ​ឆ្នាំ​២០២២។ សេចក្តី​ត្រូវការ​ពិភពលោក​ផ្នែ​ក​ប្រេង ក្នុងវិស័យ​ដឹកជញ្ជូន​ច្បាស់​ជា​លែង​កើន​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។ ឯ​ផលិតផល​ប្លាស្ទិក​និង​ប្រេង​គីមី នឹង​ក្លាយ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​កំណើន​សេចក្តី​ត្រូវការ​ផ្នែក​ប្រេង​វិញ​ម្តង​។ ​ក្រុម​ហ៊ុន​ឬ​ប្រទេស​ខ្លះ​បាន​ចាប់​ផ្តើម​វិនិយោគ​ក្នុង​ផ្នែក​ប្លាស្ទិក​រួច​ទៅ​ហើយ។ ខ្លះ​ទៀត​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត បាន​ចាត់​ទុក​ប្លាស្ទិក​ជា​អាទិភាព និង​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អនាគត ដែល​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍ​និង​ទំនើបកម្ម​ប្រទេសសម្រាប់​​ឆ្នាំ​២០៣០​ផង។ បើ​តាម​អ្នក​វិភាគ នៅ​ពីក្រោយ​ការ​ចរចា​ស្វែង​រក​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​ប្លាស្ទិក មាន​លាក់​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ដ៏​ចម្បង​។ ហេតុ​ដូច្នេះហើយ​បាន​ជា​ក្រុមប្រទេស​ផលិតប្រេង​ ឬ​ក្រុមប្រទេស​ប្រេង​គីមី ​មិន​ចង់​ឃើញ​ពាក្យ​​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ​មាន​ចែង​ក្នុងសន្ធិសញ្ញា​ពិភពលោកនោះ។ ក្រុមប្រទេសទាំង​​នេះ បាន​​ដាក់​សម្ពាធ​ឱ្យ​មាន​​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​កែច្នៃ​សំរាម​ប្លាស្ទិក។ មានការកែច្ន

    4 分钟

关于

នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។

更多来自“RFI ខេមរភាសា / RFI Khmer”的内容

你可能还喜欢