បទសម្ភាស

បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. 28分钟前

    លោកស្រី ដោ សម្ផស្ស៖ សាលាក្រុងប្តេជ្ញាបង្ក្រាបបទល្មើសឆបោកអនឡាញឱ្យរឹតតែមានប្រសិទ្ធភាពជាង

    រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)រាជធានីភ្នំពេញ​ ដើម្បីបង្កើនសកម្មភាពបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការបង្កើតគណៈកម្មការមួយច្បាស់លាស់បែបនេះ នឹងជួយជំរុញឱ្យការអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញក្នុងរាជធានីភ្នំពេញកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ តែលោកស្រី​ ដោ សម្ផស្ស ក៏មិនភ្លេចបញ្ជាក់ថា ការបង្កើតគណៈកម្មការមួយនេះពុំមែនមានន័យថា ភូមិសាស្ត្ររាជធានីភ្នំពេញសម្បូរទៅដោយបទល្មើសឆបោកអនឡាញនោះទេ។

    8 分钟
  2. 22小时前

    បណ្ឌិត ឈាង វណ្ណារិទ្ធ៖ សិង្ហបុរី និងកម្ពុជាមានជំហររួមគឺដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ

    លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០២ ខែកក្កដានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជាអំឡុងពេលខួប៦០ឆ្នាំនេះ គឺជាការបង្កើនទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ថាសិង្ហបុរីក៏មានជំហរដូចកម្ពុជាដែរ គឺការដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

    8 分钟
  3. 1天前

    លោកស្រី ឆន សុគន្ធា៖ ៩១ភាគរយនៃអ្នកសារព័ត៌មានដែលផ្តល់មតិ ពួកគេបារម្ភអំពីសុវត្ថិភាព

    របាយការណ៍​ស្ទង់​មតិ​មួយ​ បាន​រក​ឃើញ​ថា​ ៩១​ភាគរយនៃ​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ចូល​រួម​ស្ទង់​មតិ​ បាន​ឆ្លើយ​ថា​ពួកគេ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​អាយុ​ជីវិត​ នៅពេល​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ​នៅកម្ពុជា​ ហើយ​៤៤​ភាគរយ​បាន​អះអាងថា ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​ ក្នុង​ឆ្នាំ២០២៤​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នៅ​ថ្ងៃទី​១​ខែ​កក្កដា​នេះ ​លោកស្រី ឆន សុគន្ធា នាយិកា​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​(CCIM)​ បាន​ថ្លែងថា​ ការ​ស្ទង់​មតិនេះ​ ដើម្បី​ចង់ដឹងថា ​តើ​អ្នកសារ​ព័ត៌​មាន​ដែល​រាយការណ៍​ពី​រឿង​រសើបៗ ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ ​ក្នុង​ន័យ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ជួយ​រក​ដំ​ណោះ​ស្រាយ​។

    12 分钟
  4. 6月18日

    ឧកញ៉ា តែ តាំងប៉៖ ការបិទការនាំចូលទំនិញថៃ គឺជាឱកាសរបស់វិស័យ SMEកម្ពុជា

    ជម្លោះព្រំដែនកម្ពុជា-ថៃ បានឈានទៅដល់ការជំរុញឲ្យឈប់ទិញ និងប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជា។ បញ្ហានេះក៏ព្រោះតែភាគីថៃបានប្រកាសបិទបើកច្រកទ្វារព្រំដែនមិនប្រក្រតីជាឯកតោភាគី។ កម្ពុជាក៏បានឆ្លើយតបវិញតាមរយៈការបិទមិនឲ្យទំនិញថៃរួមមានបន្លែ និងផ្លែឈើនាំចូល និងឆ្លងកាត់កម្ពុជាដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា តែ តាំងប៉  ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានមើលឃើញថាអវត្តមានទំនិញថៃនៅកម្ពុជា គឺជាឱកាសដ៏ល្អសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមខ្មែរ។ តាមលោកឧកញ៉ា តែ តាំងប៉ ទំនិញSME កម្ពុជា អាចរ៉ាប់រងតម្រូវការក្នុងប្រទេសបាន ប្រសិនបើពុំមានទំនិញថៃ៕

    11 分钟
  5. 6月17日

    លោក គឹម ចាន់បញ្ញា៖ពលរដ្ឋជាង១ពាន់គ្រួសារបានចេញពីផ្ទះដោយខ្លួនឯងទៅរកកន្លែងសុវត្ថិភាព

    បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​ក្នុង​ខេត្ត​ព្រះវិហារ​ មាន​សភាព​ធម្មតា​តែ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ហើយ​ដែលភាគ​ច្រើន​ជា​ស្ត្រី​ និង​កូន​ក្មេង ​បាន​ចាក​ចេញ​ពី​ផ្ទះ​ ​ទៅ​រក​ទី​កន្លែង​មាន​សុវត្ថិភាព​ក្នុង​ចំងាយ​ជាង​១០០​គីឡូ​ម៉ែត្រ​ពី​តំបន់​ប្រឈម​មុខគ្នា​​ដោយ​អាវុធ​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ​លោក គឹម​ ចាន់បញ្ញា អភិបាលរង​ខេត្ត​ព្រះ​វិហារ ​​ថ្លែង​ថា អាជ្ញាធរ​មិន​បាន​ជម្លៀស​ពលរដ្ឋ​ទាំង​នោះ​ទេ ​តែ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ ពលរដ្ឋ​បាន​ភៀស​ខ្លួន ​ទៅ​កាន់​មណ្ឌល​សុវត្ថិភាព​បណ្ដោះ​អាសន្ន​ នៅ​វត្ត​ពោធិ៍​៥០០០​ដើម ​ក្នុង​ស្រុក​គូលែន​។ លោក​ថា ​ចំនួន​ពល​រដ្ឋ​ភៀស​ខ្លួន​ដោយ​សារ​ការ​ភ័យ​ខ្លាច​អាច​បន្ត​កើន​ឡើង​៕

    7 分钟
  6. 6月12日

    លោក លី សុវណ្ណារិទ្ធ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីផ្ទុះអាវុធជាមួ

    អាជ្ញាធរខេត្តបន្ទាយមានជ័យបាន​អះអាងពីការ​​ត្រៀមខ្លួនជម្លៀស​ពលរដ្ឋ​ខ្មែរ​​ទៅកាន់តំបន់ដែលមានសុវត្ថិភាព ក្នុងករណីផ្ទុះអាវុធ ឬបិទច្រកព្រំដែន​ជាមួយថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ​RFI នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ​បានអះអាងថា ​​អាជ្ញាធរខេត្តបន្ទាយមានជ័យ​​បាន​កំណត់​តំបន់មួយចំនួនរួចហើយ ដែលមានចម្ងាយឆ្ងាយ​ពីព្រំដែនកម្ពុជា-ថៃ ​​​​​ធ្វើជាទីតាំង​មានសុវត្ថិភាព​​​​​​។​ តាមលោក លី សុវណ្ណារិទ្ធ ទីតាំងមានសុវត្ថិភាព​ទាំងនោះនឹងត្រៀមទទួលពលរដ្ឋពីស្រុក​ចំនួន៤ និងក្រុងចំនួន១ ដែលជាតំបន់ប្រឈមនឹងហានិភ័យ​ក្នុងពេលផ្ទុះអាវុធជាមួយថៃ​។ ​

    6 分钟
  7. 6月11日

    ឧកញ៉ា សន សៀប៖ អចលនទ្រព្យកម្ពុជាប្រភេទឧស្សាហកម្មបានរងឥទ្ធិពលនៃការដាក់ពន្ធរបស់អាមេរិក

    ចាប់តាំងពីរដ្ឋការលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ តម្លើងពន្ធលើមុខទំនិញពីប្រទេសផ្សេងៗនាំចូលអាមេរិកកាលពីខែមេសា ឆ្នាំ២០២៥មក វិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់លើផ្នែកមួយចំនួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងស្ថានភាពរង់ចាំមើលនៅឡើយ ក្រោយការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ។ តាមលោក សន សៀប វិស័យអចលនទ្រព្យកម្ពុជាបានរងផលប៉ះពាល់ជាពិសេសលើប្រភេទអចលនទ្រព្យបែបឧស្សាហកម្ម។

    12 分钟
  8. 6月4日

    លោក ហូ វណ្ឌី៖ ទេសចរណ៍ខ្មែ-ថៃ នឹងរងផលប៉ះពាល់ធំធេងប្រសិនបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយ

    កងទ័ពកម្ពុជា និងកងទ័ពថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ ដែលបណ្តាលឲ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ហេតុការណ៍នេះបានរុញឲ្យស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ មានភាពតានតឹង ដោយកម្ពុជាបានចោទប្រកាន់ទាហានថៃថាបានលួចវាយឆ្មក់មកលើទាហានកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានសម្តែងនូវការព្រួយបារម្ភចំពោះហេតុការណ៍ដែលបានកើតឡើង និងថាហេតុការណ៍នេះនឹងប៉ះពាល់ធំធេង ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រសិនបើមិនមានដំណោះស្រាយ៕

    9 分钟

关于

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

更多来自“RFI ខេមរភាសា / RFI Khmer”的内容

你可能还喜欢

若要收听包含儿童不宜内容的单集,请登录。

关注此节目的最新内容

登录或注册,以关注节目、存储单集,并获取最新更新。

选择国家或地区

非洲、中东和印度

亚太地区

欧洲

拉丁美洲和加勒比海地区

美国和加拿大