ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 11H AGO

    តើជម្លោះព្រំដែនកម្ពុជា និងថៃកាន់តែក្តៅ ផ្តើមចេញមកពីមូលហេតុអ្វីខ្លះ?

    ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ​ចាប់​ផ្តើម​កើន​កម្តៅ​ខ្លាំង​ឡើង​ នៅ​ក្រោយ​ថ្ងៃទី​២៨ ខែ​ឧសភា​ឆ្នាំ​២០២៥ ​បន្ទាប់ពី​ទាហាន​ថៃ​បាន​ចូល​មក​បាញ់​សម្លាប់​ទាហាន​កម្ពុជា​ម្នាក់​នៅ​តំបន់​មុំបី​ក្នុង​ខេត្ត​ព្រះ​វិហារ​។​ ក្រោយហេតុ​ការណ៍​នេះ​ ភាគី​ជាគូ​ជម្លោះ​ទាំង​សង​ខាង​បាន​បង្កើន​កម្លាំង​ទ័ព​រៀងៗ​ខ្លួន​ទៅ​កាន់​ព្រំដែន​ជួរ​មុខ​។​ ជាបន្ត​បន្ទាប់​មក ​ភាគី​ថៃ​បាន​បិទ​ព្រំដែន​ជា​ឯក​តោភាគី​។​ ជា​ការ​ឆ្លើយ​តប​វិញ​ កម្ពុជា​ក៏បាន​បិទ​ការ​នាំ​ចូល​បន្លែ ផ្លែឈើ ​ប្រេង ​និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​។ ​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ ​កត់​សំគាល់ថា ​ការ​កើន​កម្តៅ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ ​ជា​ផ្នែក​មួយ ​កើត​ចេញ​ពី​ជម្លោះ​គ្រួសារ​របស់​មេ​ដឹក​នាំ​ និង​ដោយសារ​តែ​យោធាថៃ​មិន​ព្រម​ទទួល​ស្គាល់​ផែន​ទី​អន្តរ​ជាតិ​។

    12 min
  2. 3D AGO

    តើអ្វីជាចេតនាដែលលោក ហ៊ុន សែន បកអាក្រាតផ្ទៃក្នុងគ្រួសារនាយករដ្ឋមន្ត្រីថៃ?

    ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រទី២៧មិថុនានេះ បានចេញមកបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ជាពិសេសសំណុំរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសារនាយករដ្ឋមន្ត្រីថៃ។ ពីខេត្តព្រះវិហារ លោក ហ៊ុន សែន ថាការសម្រេចចិត្តបកអាក្រាតនយោបាយផ្ទៃក្នុងថៃ ក៏ដោយសារតែនាយករដ្ឋមន្ត្រីថៃបានប្រមាថចំពោះលោកថាជាមនុស្សគ្មានវិជ្ជាជីវៈ។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់យុទ្ធសាស្ត្របោះអុសទៅក្នុងភ្នក់ភ្លើង ដើម្បីបង្កើតភាពមិនទុកចិត្តគ្នានៅក្នុងនយោបាយផ្ទៃក្នុងថៃ។

    14 min
  3. 4D AGO

    តើការពឹងបរទេសឱ្យជួយសម្របសម្រួលជម្លោះព្រំដែនជាមួយថៃមានប្រសិទ្ធភាពកម្រិតណា?

    ក្រសួងការបរទេសកម្ពុជាបានកោះហៅ​តំណាងទូតបរទេសទាំងអស់នៅកម្ពុជាដើម្បីប្រាប់​​ពីស្ថានភាពនៃជម្លោះ​ព្រំដែនកម្ពុជា-ថៃ។ ក្រៅពីនេះ​ ក្នុង​ថ្ងៃទី២៥មិថុនាម្សិលមិញ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក៏​បានស្នើឱ្យជប៉ុនជំរុញឱ្យថៃ យល់ព្រម​​ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ បន្ថែមពី​ការដាក់ពាក្យបណ្តឹង​​​​​​ទៅ​ ​ICJ កម្ពុជាក៏​បានគំរាម​ប្តឹង​​​ទៅអង្គការសហប្រជាជាតិទៀត​ ប្រសិនបើជម្លោះព្រំដែនជាមួយថៃកាន់តែធ្ងន់ធ្ងរជាងនេះ។ អ្នកវិភាគនយោបាយ និងកិច្ចការបរទេសចាត់ទុកការពឹងសហគមន៍អន្តរជាតិឱ្យជួយសម្របសម្រួលក្នុងជម្លោះព្រំដែនជាជំហរការទូតចាស់ទុំ និង​​មានប្រសិទ្ធភាព។ តែអ្នកជំនាញដដែល​ផ្តល់ជាយោបល់ថា កម្ពុជាមិនត្រូវសុំឱ្យបរទេសជួយក្នុងក្របខណ្ឌទ្វេភាគីឡើយ តែកម្ពុជា​​ត្រូវពឹងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យជួយជាមុនសិន។

    14 min
  4. 5D AGO

    តើជម្លោះព្រំដែនកម្ពុជា-ថៃ នឹងជៈឥទ្ធិពលបែបណាដល់វិស័យទេសចរណ៍?

    ក្នុងជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្ម ការចេញចូលរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសភ្ញៀវទេសចរ។ អ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា វិធានការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ​បានបង្កការរាំងស្ទៈខ្លាំងដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរបរទេស ខណៈទេសចរបរទេសភាគច្រើនតែងនិយមធ្វើដំណើរមកប្រទេសថៃ រួចបន្តដំណើរតាមផ្លូវគោកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមកកម្ពុជា។ តែយ៉ាងណា អ្នកជំនាញយល់ថា ផលប៉ះពាល់អាចមានរយៈពេលខ្លី ខណៈភ្ញៀវទេសចរបរទេសអាចធ្វើដំណើរតាមផ្លូវអាកាសជំនួសវិញ។

    13 min
  5. 6D AGO

    ហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះនៅពេលនេះ?

    ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥តទៅ ភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាក្រោមហេតុផលការពារសន្តិសុខជាតិ និងចោទថាកម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ។ ភាគីថៃអះអាងថា ខ្លួននឹងលើកលែងការចេញចូលច្រកព្រំដែនសម្រាប់អ្នកជំងឺ និងសិស្សសាលាតែប៉ុណ្ណោះ។ អ្នកជំនាញកិច្ចការអន្តរជាតិ យល់ឃើញថា ការសម្រេចបិទច្រកព្រំដែនទាំងស្រុងនាពេលនេះបាននិងកំពុងទាញទម្លាក់ទំនាក់ទំនងការទូតរបស់ប្រទេសទាំង២ឲ្យធ្លាក់ចុះ ខណៈស្ថានការណ៍ជម្លោះព្រំដែនកំពុងមានភាពក្តៅគគុក និងតានតឹងខ្លាំង។ តើហេតុអ្វីបានជាទំនាក់ទំនងកម្ពុជា-ថៃ កាន់តែធ្លាក់ចុះទៅនៅពេលនេះ?

    16 min
  6. JUN 23

    តើអ្នកនយោបាយខ្មែរគួរមានឯកភាពជាតិយ៉ាងណា គ្រាប្រទេសជិតខាងចង់ឈ្លានពាន?

    ភាពតានតឹងរវាងកម្ពុជា និងថៃបានបន្តកើនឡើង នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលនៅជាប់ភ្នំដងរែក និងតំបន់ប្រាសាទបុរាណខ្មែរមួយចំនួននៅ ប៉ែកឧត្តរនៃប្រទេសកម្ពុជា។ ភាគីថៃ​បានបង្ហាញជំហររួបរួមផ្ទៃក្នុង ក្រោយការបែកធ្លាយសំឡេងសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ។ ចំណែក ក្រុម​ប្រឹក្សាជាតិ​តស៊ូ ដែលបង្កើត​ឡើង​ដោយ​ លោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នក​នយោបាយ​ខ្មែរបង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈដ៏តានតឹង ដែលកម្ពុជា កំពុងមានជម្លោះជាមួយប្រទេសថៃ។ តើក្នុងស្ថានភាពនេះ អ្នកនយោបាយខ្មែរអាចស្វែងរកការឯកភាពជាតិយ៉ាងណា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់បរទេស?

    13 min
  7. JUN 22

    តើកម្ពុជាអាចធានាតម្រូវការប្រេងបានគ្រប់គ្រាន់ទេ បើបិទការនាំចូលប្រេងពីថៃ?

    ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារការបិទការនាំចូលប្រេងពីប្រទេសថៃឡើយ តែថាក្រុមហ៊ុនថៃ ដូចជា PTT ទៅវិញដែលស្លាប់ខ្លួនឯង។ ការចេញអះអាងរបស់ប្រមុខគណបក្សកាន់អំណាច ជាការឆ្លើយតបនឹងក្រុមប្រឆាំងថៃ ដែលចង់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា ក្នុងស្ថានភាពប្រឈមនៃបញ្ហាព្រំដែន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា យល់ស្របនឹងការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថា កម្ពុជាមិនបារម្ភចំពោះករណីខ្វះប្រេង ព្រោះកម្ពុជាមានទីផ្សារដទៃសម្រាប់នាំចូលប្រេងមកជំនួស។ តែអ្វីដែលអ្នកសេដ្ឋកិច្ច លើកជាយោបល់ គឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងបន្ថែមទៀត ដើម្បីទប់ទល់ក្នុងគ្រាអាសន្នណាមួយកើតឡើង។

    12 min

About

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like

To listen to explicit episodes, sign in.

Stay up to date with this show

Sign in or sign up to follow shows, save episodes, and get the latest updates.

Select a country or region

Africa, Middle East, and India

Asia Pacific

Europe

Latin America and the Caribbean

The United States and Canada