SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

  1. 3D AGO

    អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មកកម្ពុជាដើម្បីអនុវត្តនីតិវិធីត្រួតពិនិត្យបទឈប់បាញ់ នៅតាម

    កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា លោកនាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើដំណើរទៅកាន់តំបន់សមរភូមិ នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីតាមដាននូវការអនុវត្តបទឈប់បាញ់ ដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាអនុវត្ត ចាប់ពីម៉ោង ១២កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

    4 min
  2. 3D AGO

    មេទ័ពកម្ពុជា-ថៃ ជួបចរចានៅតាមសមរភូមិតាមព្រំដែន និងយល់ព្រមគោរពបទឈប់បាញ់

    មេបញ្ជាការកងទ័ពកម្ពុជា និងថៃ បានជួបប្រជុំដាច់ដោយឡែកគ្នា នៅតាមសមរភូមិ តាមព្រំដែនជម្លោះ កាលពីថ្ងៃទី២៩ ខែកក្កដានេះ។ ក្នុងនោះ មេបញ្ជាការកងទ័ពកម្ពុជា-ថៃ តាមយោធភូមិភាគ នៅតាមព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានជួបចរចាគ្នារយៈពេលខ្លី ដោយផ្ទាល់ផង និងជួបតាមអនឡាញផង។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ លោកស្រី បានបន្ថែមថា ក្នុងកិច្ចប្រជុំចរចាទាំងនោះ មេបញ្ជាការកងទ័ព នៅតាមយោធភូមិភាគកម្ពុជា-ថៃ តាមព្រំដែន បានព្រមព្រៀងគ្នា គោរពបទឈប់បាញ់ ឈប់បង្កើនទ័ព និងភ្ជាប់ទំនាក់ទំនង ព្រមទាំងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះ ត្រូវសុំយោបល់ថ្នាក់លើ។

    7 min
4.1
out of 5
10 Ratings

About

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

More From SBS Audio

You Might Also Like