
បិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទាំងស្រុង ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានដំណើរការអស់ពេលជិត ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥៩ ត្រូវបានបិទដំណើរការទាំងស្រុង នៅម៉ោង ១២កណ្តាលយប់ រំលងអាធ្រាត្រ ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ កម្ពុជា បានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គ.ម ពីភ្នំពេញ ដែលបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២៦០០ ហិកតា។
信息
- 节目
- 频道
- 频率一日一更
- 发布时间2025年9月10日 UTC 00:00
- 长度6 分钟
- 分级儿童适宜