ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥

១) ថៃ គ្រោងស្នើដាក់ លក្ខខណ្ឌ៨ចំនុច ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន GBC ជាមួយកម្ពុជា នៅថ្ងៃស្អែក។ ២) ស្ថានទូតជប៉ុនប្រចាំកម្ពុជាច្រានចោល ពាក្យចចាមអារ៉ាម ដែល​ថា​ជប៉ុន​នឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ៣) សមត្ថកិច្ចថៃ ចោទជនជាតិខ្មែរម្នាក់ថាជាបង្កប់ផ្តល់ព័ត៌មាន​ពី​យោធា​ថៃឱ្យ លោក ហ៊ុន សែន។ ៤) ការចែកចាយស្បៀងមិនបានត្រឹមត្រូវនឹងធ្វើឱ្យកងទ័ព​ជួរមុខ​មិន​ទទួល​បានតាមតម្រូវការ។ ៥) ជប៉ុនរម្លឹកខួប៨០ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូដោយទទូច​កុំឱ្យពិភពលោក​ជួប​សោកនាដកម្មដូចនេះទៀត។