គួរក្រៅម៉ោង - Extra Class Focus Ready for Tomorrow
-
- Education
-
ផតខាស់ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារប្រទេសស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)។
Hosted on Acast. See acast.com/privacy for more information.
-
ធ្វើម៉េចទើបគំនិតអាចក្លាយជាការពិតបាន?
ការចេះប្រើប្រាស់គំនិតរបស់អ្នកឱ្យក្លាយទៅជាការពិតគឺជាគន្លឹះសំខាន់ដែលអាចជួយឱ្យ អ្នកអាចសម្រេច គោលដៅ ក្នុងជីវិត និងចូលរួមដោះស្រាយរាល់នូវបញ្ហាផ្សេងៗនៅចំពោះមុខ។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!
Hosted on Acast. See acast.com/privacy for more information. -
ធ្វើយ៉ាងម៉េចទៅ បើចង់និយាយជាមួយអ្នកដទៃជាលើកដំបូង?
ការយល់ច្បាស់ពីរបៀបនិយាយទៅកាន់អ្នកដទៃ អាចជួយអ្នកមានភាពងាយស្រួលក្នុង ការប្រាស្រ័យទាក់ទងទៅកាន់មនុស្សជុំវិញខ្លួន។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!
Hosted on Acast. See acast.com/privacy for more information. -
តើគេសន្សំបញ្ញាទុកដោះស្រាយបញ្ហាយ៉ាងម៉េចទៅ?
ជំនាញក្នុងការដោះស្រាយបញ្ហាដោយប្រើការគិតឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាបំនិនជីវិត ក្នុងការដោះស្រាយរាល់បញ្ហានៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគ្មាននរណាម្នាក់ អាចជៀសរួចពីបញ្ហានោះឡើយ។ ឈ្វេងយល់ពីរបៀបដោះស្រាយនានាយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!
Hosted on Acast. See acast.com/privacy for more information. -
តើផ្តល់មតិកែលម្អយ៉ាងម៉េចដើម្បីកុំឱ្យគេខឹង?
មតិកែលម្អគឺជាគន្លឹះនៃការអភិវឌ្ឍរបស់បុគ្គលម្នាក់ៗក្នុងមជ្ឈដ្ឋានផ្សេងៗដូចជាក្នុងការសិក្សា កន្លែងការងារ និងជាពិសេសការរស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយ ទើបការផ្តល់មតិកែលម្អបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញ។ ឈ្វេងយល់ពីមតិកែលម្អទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!
Hosted on Acast. See acast.com/privacy for more information. -
ធ្វើយ៉ាងម៉េច និយាយឱ្យត្រូវគ្នាជាមួយមនុស្សខុសជំនាន់?
ការប្រាស្រ័យទាក់ទង ជាជំនាញសតវត្សទី២១ ដែលត្រូវបានកំណត់ថាជាតម្រូវការចាំបាច់ សម្រាប់ភាពជោគជ័យទាំងនៅក្នុងសង្គម និងកន្លែងការងារនៅសតវត្សរ៍ទី21 នេះបើយោងតាមការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅនោះ គឺការនិយាយទៅកាន់អ្នកដទៃដែលមានវ័យខុសគ្នា ដូចជាការនិយាយ របស់ក្មេងទៅកាន់មនុស្សចាស់ ចាស់មកកាន់ក្មេង កូនទៅកាន់ឪពុកម្ដាយ បុគ្គលិកថ្មីនិយាយទៅកាន់បុគ្គលិកចាស់ ជាដើម។
តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»!
Hosted on Acast. See acast.com/privacy for more information. -
ធ្លាប់លឺអត់ថាអីទៅជាការគិតបែបស៊ីជម្រៅ?
ទម្លាប់នៃការគិត ដោយប្រើតក្កវិជ្ជា ឬការត្រិះរិះពិចារណាល្អិតល្អន់ នឹងអាចជួយយើងឲ្យក្លាយជាបុគ្គលម្នាក់ ដែលអាចវិភាគទៅលើបញ្ហា ឬព័ត៌មានអ្វីមួយ ដោយភាពច្បាស់លាស់ មិនលំអៀង។ ជាពិសេសវា អាចនាំមកនូវសារៈប្រយោជន៍ចំពោះ ការរស់នៅប្រចាំថ្ងៃ ជីវិតការងារ និងការចូលរួមនៅក្នុងសង្គមផងដែរ។
ធ្លាប់លឺអត់ថាអីទៅជាការគិតបែបស៊ីជម្រៅ? ដឹងអត់មានសារសំខាន់ណាស់ក្នុងការសម្រេចរបស់យើង? តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»។
Hosted on Acast. See acast.com/privacy for more information.