បទសម្ភាស

បទសម្ភាស

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  1. HÁ 1 DIA

    លោក ហ្សាក់ ប៉ឺឡេ៖ បារាំងនឹងផ្តល់ផែនទី និងឯកសារពាក់ព័ន្ធនឹងព្រំដែនដល់កម្ពុជា និងថៃ

    ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ​លោក ហ្សាក់ ប៉ឺឡេ នឹងត្រូវបញ្ចប់អាណត្តិរបស់លោកនៅដំណាច់ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាអស់រយៈពេល៤ឆ្នាំ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក ហ្សាក់ ប៉ឺឡេ បានវាយតម្លៃថាបេសកកម្មការទូតរបស់លោកនៅកម្ពុជាប្រព្រឹត្តទៅបានល្អ។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងដែរ ពីសមិទ្ធផលការងាររបស់លោកនៅកម្ពុជាលើផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ វេជ្ជសាស្ត្រ នីតិសាស្ត្រ យោធា និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។ លើសពីនេះ លោក ហ្សាក់ ប៉ឺឡេ ក៏បានបញ្ជាក់ជំហររបស់ប្រទេសបារាំងជាថ្មីទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ថាបារាំងផ្តល់លទ្ធភាពដល់ប្រទេសទាំងពីរ ដែលចង់បានផែនទី និងឯកសារដែលពាក់ព័ន្ធនឹងព្រំដែន។

    14min
  2. 11 DE JUL.

    លោក​ គឹម មាសសុខសីហា៖ ការទទួលទាន​ភេសជ្ជៈប៉ូវកម្លាំងរបស់កុមារ​ជាបញ្ហា​អា​ទិភាពដែល​​ត្រូវ

    អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា​ (ក.ប.ប) បាន​​ចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា នៅតាមសាលារៀន​ទូទាំងប្រទេសចំនួន ​២ឬ​ ៣ដងក្នុងមួយខែ ដើម្បីពង្រឹងការយល់ដឹង​អំពី​​សុវត្ថិភាពម្ហូបអាហារ​​​របស់សិស្សសាលា​។ ក្នុងបទសម្ភាស​ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៥នេះ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន​ ក.ប.ប ​បាន​លើកឡើងថា ក្រៅពីអប់រំផ្សព្វផ្សាយ ក.ប.ប ក៏បានចុះត្រួតពិនិត្យ​ឆែកឆេ​រ​​ចំណីអាហារដែលដាក់លក់នៅតាមសាលារៀនផងដែរ។ បើតាម ​លោក គឹម មាសសុខសីហា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងរបស់កុមារនៅតាមសាលារៀន​​​ជាបញ្ហា​ដែល ក.ប.ប ​ត្រូវ​​ដោះស្រាយអាទិភាពមួយ​​​​។ ​

    13min
  3. 10 DE JUL.

    បណ្ឌិត យង់ ពៅ៖ ទស្សនៈដឹកនាំរដ្ឋ និងច្បាប់ជាង៥០០ជាភាសាសំស្រឹ្កតនិងបាលី នឹងត្រូវបកជាភាសាខ

    រាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃពុធទី៩ ខែកក្កដាឆ្នាំ ២០២៥ បានប្រកាសដំណើរការគម្រោងស្តីពី «ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលីមកជាភាសាខ្មែរសម័យទំនើប»។ ជាគម្រោងដែលជីកគាស់សិលាចារឹកជាង៥០០ផ្ទាំង ដែលជាភាសាសំស្រឹ្កត និងភាសាបាលី យកមកបកប្រែជាភាសាខ្មែរសម័យទំនើប។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានគម្រោងបកប្រែនេះ បានឲ្យដឹងថា សិលាចារឹកជាង៥០០ផ្ទាំង សុទ្ធសឹងជាទស្សនៈដឹកនាំរដ្ឋ ទស្សនៈច្បាប់ និងទស្សនៈអប់រំល្អៗ សម្រាប់បម្រើជាប្រយោជន៍ដល់ពលរដ្ឋខ្មែរក្នុងសម័យទំនើប។

    12min
  4. 8 DE JUL.

    លោក វ៉ាត់ ចំរើន៖ កម្ពុជាប្រកាន់ជំហរចូលរួមប្រកួតកីឡាស៊ីហ្គេមនៅថៃនាចុងឆ្នាំ២០២៥

    ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣៣ នឹងត្រូវរៀបចំធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថាកម្ពុជាកំពុងប្រមូលផ្តុំអត្តពលិករបស់ខ្លួនដើម្បីហ្វឹកហាត់​ និងរក្សាការចូលរួមការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសថៃដដែល។ មន្ត្រីកីឡាជាន់ខ្ពស់រូបនេះឲ្យដឹងថាម្ចាស់ផ្ទះថៃ កាលពីពេលថ្មីៗនេះ បានធានាអះអាងចំពោះសុវត្ថិភាពរបស់កីឡាករ កីឡាការិនី និងប្រតិភូរបស់កម្ពុជាស្របតាមធម្មនុញ្ញកីឡាអូឡាំពិក និងគោលការណ៍កីឡាតំបន់ ដោយថាកីឡាមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។

    12min
  5. 3 DE JUL.

    លោកស្រី ដោ សម្ផស្ស៖ សាលាក្រុងប្តេជ្ញាបង្ក្រាបបទល្មើសឆបោកអនឡាញឱ្យរឹតតែមានប្រសិទ្ធភាពជាង

    រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)រាជធានីភ្នំពេញ​ ដើម្បីបង្កើនសកម្មភាពបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការបង្កើតគណៈកម្មការមួយច្បាស់លាស់បែបនេះ នឹងជួយជំរុញឱ្យការអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញក្នុងរាជធានីភ្នំពេញកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ តែលោកស្រី​ ដោ សម្ផស្ស ក៏មិនភ្លេចបញ្ជាក់ថា ការបង្កើតគណៈកម្មការមួយនេះពុំមែនមានន័យថា ភូមិសាស្ត្ររាជធានីភ្នំពេញសម្បូរទៅដោយបទល្មើសឆបោកអនឡាញនោះទេ។

    8min
  6. 2 DE JUL.

    បណ្ឌិត ឈាង វណ្ណារិទ្ធ៖ សិង្ហបុរី និងកម្ពុជាមានជំហររួមគឺដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ

    លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០២ ខែកក្កដានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជាអំឡុងពេលខួប៦០ឆ្នាំនេះ គឺជាការបង្កើនទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ថាសិង្ហបុរីក៏មានជំហរដូចកម្ពុជាដែរ គឺការដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

    8min
  7. 1 DE JUL.

    លោកស្រី ឆន សុគន្ធា៖ ៩១ភាគរយនៃអ្នកសារព័ត៌មានដែលផ្តល់មតិ ពួកគេបារម្ភអំពីសុវត្ថិភាព

    របាយការណ៍​ស្ទង់​មតិ​មួយ​ បាន​រក​ឃើញ​ថា​ ៩១​ភាគរយនៃ​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ចូល​រួម​ស្ទង់​មតិ​ បាន​ឆ្លើយ​ថា​ពួកគេ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​អាយុ​ជីវិត​ នៅពេល​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​សារ​ព័ត៌​មាន​ឯករាជ្យ​នៅកម្ពុជា​ ហើយ​៤៤​ភាគរយ​បាន​អះអាងថា ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​ ក្នុង​ឆ្នាំ២០២៤​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នៅ​ថ្ងៃទី​១​ខែ​កក្កដា​នេះ ​លោកស្រី ឆន សុគន្ធា នាយិកា​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​(CCIM)​ បាន​ថ្លែងថា​ ការ​ស្ទង់​មតិនេះ​ ដើម្បី​ចង់ដឹងថា ​តើ​អ្នកសារ​ព័ត៌​មាន​ដែល​រាយការណ៍​ពី​រឿង​រសើបៗ ​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ ​ក្នុង​ន័យ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ជួយ​រក​ដំ​ណោះ​ស្រាយ​។

    12min
  8. 18 DE JUN.

    ឧកញ៉ា តែ តាំងប៉៖ ការបិទការនាំចូលទំនិញថៃ គឺជាឱកាសរបស់វិស័យ SMEកម្ពុជា

    ជម្លោះព្រំដែនកម្ពុជា-ថៃ បានឈានទៅដល់ការជំរុញឲ្យឈប់ទិញ និងប្រើប្រាស់ទំនិញថៃនៅក្នុងទីផ្សារកម្ពុជា។ បញ្ហានេះក៏ព្រោះតែភាគីថៃបានប្រកាសបិទបើកច្រកទ្វារព្រំដែនមិនប្រក្រតីជាឯកតោភាគី។ កម្ពុជាក៏បានឆ្លើយតបវិញតាមរយៈការបិទមិនឲ្យទំនិញថៃរួមមានបន្លែ និងផ្លែឈើនាំចូល និងឆ្លងកាត់កម្ពុជាដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា តែ តាំងប៉  ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានមើលឃើញថាអវត្តមានទំនិញថៃនៅកម្ពុជា គឺជាឱកាសដ៏ល្អសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមខ្មែរ។ តាមលោកឧកញ៉ា តែ តាំងប៉ ទំនិញSME កម្ពុជា អាចរ៉ាប់រងតម្រូវការក្នុងប្រទេសបាន ប្រសិនបើពុំមានទំនិញថៃ៕

    11min

Classificações e avaliações

3,5
de 5
2 avaliações

Sobre

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Mais de RFI ខេមរភាសា / RFI Khmer

Você também pode gostar de

Para ouvir episódios explícitos, inicie sessão.

Fique por dentro deste podcast

Inicie sessão ou crie uma conta para seguir podcasts, salvar episódios e receber as atualizações mais recentes.

Selecionar um país ou região

África, Oriente Médio e Índia

Ásia‑Pacífico

Europa

América Latina e Caribe

Estados Unidos e Canadá