ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. HÁ 7 H

    ហេតុអ្វីខេត្តកែបបន្តមានករណីអាជីវករលក់ដូរក្នុងតម្លៃថ្លៃហួសហេតុពេលមានបុណ្យទាន?

    ក្នុងអំឡុងពិធីបុណ្យអុំទូកកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានករណីឈ្លោះប្រកែកគ្នារវាងអាជីករ និងភ្ញៀវទេសចរជុំវិញការដំឡើងតម្លៃម្ហូបអាហារ និងជួលកន្លែងអង្គុយនៅក្នុងខេត្តកែប។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនប្រតិកម្មរិះគន់នឹងការបន្តមានករណីលក់ដូរក្នុងតម្លៃហួសហេតុ ពិសេសក្នុងពេលមានបុណ្យទានម្តងៗ។ ចំពោះអ្នកតាមសង្គមកម្ពុជា ករណីនេះមិនមែនជាលើកទី១ និងចង់ឃើញអាជ្ញាធរខេត្តចាត់វិធានការតឹងរ៉ឹង តាមរយៈការហៅអ្នកលក់ដូរមកណែនាំ និងអប់រំ។ ហេតុអ្វីខេត្តកែបបន្តមានករណីអាជីវករលក់ដូរក្នុងតម្លៃថ្លៃហួសហេតុក្នុងពេលបុណ្យទាន?

    12min
  2. HÁ 3 DIAS

    តើកម្ពុជាគួរចេញមុខបំភ្លឺ ឬបន្តស្ងៀមស្ងាត់ពាក់ព័ន្ធនឹងសំណុំរឿងលោក ចេន ហ្ស៊ី?

    សំណុំរឿងលោក ចេន ហ្ស៊ី កំពុងបន្តក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារមកលើកម្ពុជាតាមរយៈការរឹបអូស និងការបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខ្មែរដើមកំណើត​ចិនពីសំណាក់ប្រទេសមួយចំនួន។ លោក ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប (Prince Holding Group) និងជាទីប្រឹក្សារបស់មេដឹកនាំខ្មែរមួយចំនួន ត្រូវបានសហរដ្ឋអាមេរិក អង់គ្លេស សិង្ហបុរី ហុងកុង និងតៃវ៉ាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ក្រោម​បទចោទពាក់ព័ន្ធនឹងអំពើឆបោក និងលាងលុយកខ្វក់។ តែរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់បានបញ្ចេញប្រតិកម្មអ្វីទាំងអស់លើសំណុំរឿងលោក ចេន ហ្ស៊ី។ តើកម្ពុជាគួរចេញមុខបំភ្លឺ ឬបន្តនៅស្ងៀមស្ងាត់?

    12min
  3. 3 DE NOV.

    តើអ្នកបង្កើតមាតិកាតាមបណ្តាញសង្គមគួរត្រូវមានក្រមសីលធម៌បែបណាខ្លះ?

    ថ្មីៗនេះ មានករណីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយរូបបានផលិតវីដេអូបែបកំប្លែងពាក់ព័ន្ធនឹងខេត្តតាកែវ។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រតិកម្មនឹងខ្លឹមសារក្នុងវីដេអូនោះដោយយល់ថាជារឿងមិនសមរម្យប៉ះពាល់ដល់មុខមាត់ខេត្តតាកែវ និងនាំឱ្យមានការរើសអើងស្អប់ខ្ពើម។ អ្នកតាមដានសង្គម និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា មាតិកាក្នុងបណ្តាញសង្គមមានទាំងល្អ និងអាក្រក់ដែលតម្រូវឲ្យអ្នកផលិតមាតិកាគ្រប់រូបមានទំនួលខុសត្រូវចំពោះរាល់មាតិកាដែលខ្លួនបានផលិត ក្នុងនោះ គឺត្រូវជៀសវាងការផលិតមាតិកាដែលនាំឱ្យមានការរើសអើង និងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យជាដើម។ តើអ្នកបង្កើតមាតិកាតាមបណ្តាញសង្គមគួរត្រូវមានក្រមសីលធម៌បែបណាខ្លះ?។

    14min
  4. 2 DE NOV.

    តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរដែរឬទេ?

    កម្ពុជា-ថៃចាប់ផ្តើមការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែន ទៅតាមការចែងរបស់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃ បានចុះហត្ថលេខានៅទីក្រុងគួឡាឡាំពួ កាលពីថ្ងៃអាទិត្យទី២៦ខែតុលា។ អាវុធធុនធ្ងន់ដែលត្រូវដកចេញមានជាអាទិ៍ ប្រព័ន្ធកាំជ្រួចហ្វូង កាំភ្លើងធំគ្រប់ប្រភេទ និងរថពាសដែក។ អ្នកតាមដានបញ្ហាសង្គលមើលឃើញថា​ កម្ពុជាបានអនុវត្តការដកអាវុធធុនធ្ងន់នេះ យ៉ាងខ្ជាប់ខ្ជួន តែពួកគេ​បារម្ភថា ភាគីថៃមិនមានឆន្ទៈធ្វើដូចកម្ពុជាទេ​។ តើការកែសម្រួលទីតាំងអាវុធធុនធ្ងន់អាចឲ្យថៃយល់ព្រមដោះលែងទាហានខ្មែរទាំង ១៨រូបដែលភាគីថៃកំពុងឃុំឃាំងដែរឬទេ?

    11min
  5. 1 DE NOV.

    ហេតុអ្វីវិនិយោគិនកម្ពុជានៅបន្តស្ទាក់ស្ទើរដាក់ទុនពង្រីកផលិតកម្មក្នុងស្រុក?

    នៅក្នុងរបត់ដែលកម្ពុជាកំពុងបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ចរន្តនៃការវិនិយោគនៅក្នុងស្រុកមានសន្ទុះកើនឡើង។ បើទោះជាមានការកើនឡើង អ្នកសេដ្ឋកិច្ចនៅកត់សម្គាល់ឃើញថា ចរន្តនៃការបណ្តាក់ទុនរបស់អ្នកវិនិយោគក្នុងស្រុកនៅមានកម្រិត។ នៅមានកម្រិត ក៏ព្រោះតែ មានឧបសគ្គមួយចំនួនដែលអ្នកជំនួញក្នុងស្រុកបន្តជួបប្រទះ គឺកង្វះផ្នែកបច្ចេកទេស តម្លៃដើមនៃការផលិតនៅស្ថិតក្នុងកម្រិតខ្ពស់ ការខ្វះខាតការគាំពារ និងការទ្រទ្រង់បន្ថែមពីរដ្ឋាភិបាល។

    10min
  6. 31 DE OUT.

    តើឆ្នាំ២០២៦ជាពេលវេលាសមស្របដើម្បីយកពន្ធលើប្រាក់ចំណេញមូលធន ឬយ៉ាងណា?

    នៅ​ថ្ងៃ​ទី​៣០​ ខែ​តុលា ​ឆ្នាំ​២០២៥​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​បាន​ចេញ​សេច​ក្តី​ប្រកាស​ថា​ ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​មករា​ ឆ្នាំ ​២០២៦​ខាង​មុខ​ទៅ ​រដ្ឋា​ភិបាល​នឹង​អនុ​វត្ត​ការ​យក​ពន្ធ​លើប្រាក់​ចំណេញ​មូល​ធន​ ២០​ភាគ​រយ​ពី​ពល​រដ្ឋ​បន្ទាប់​ពី​បាន​ពន្យារ​ពេល​អនុវត្ត​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​មាន​វិបត្តិ​កូវីដ​១៩​ ។​ អ្នក​រក​ស៊ី​ខាង​អចលន​ទ្រព្យ​បារម្ភ​ថា​ បើការ​យក​ពន្ធ​នេះ​ត្រូវ​បាន​អនុវត្ត​មែន ​វិស័យ​អចលន​ទ្រព្យ​នឹង​ជួប​វិបត្តិ​បន្ត​ទៀត​។​ តើ​ឆ្នាំ​២០២៦​ ជា​ពេល​វេលា​សម​ស្រប​ដើម្បី​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​មូល​ធន​ ឬ​យ៉ាង​ណា​?​

    10min
  7. 30 DE OUT.

    ហេតុអ្វីចិនបង្ហាញជំហរយឺតយ៉ាវចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ?

    នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ចិនបានចេញមុខអះអាងថា ទីក្រុង​ប៉េកាំងបានប្រើវិធីផ្ទាល់របស់ខ្លួនក្នុងការជួយឲ្យកម្ពុជា និងថៃទទួលបានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ តុលានៅក្នុងប្រទេសម៉ាឡេស៊ី។ នេះជាសម្តីចេញពីមាត់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្រាប់ទៅប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំនៅក្នុងជំនួបទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង។ តាំងពីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ទី២៦ តុលាមក នេះជាលើកទី១ ដែលចិនបានបញ្ចេញប្រតិកម្មដូចនេះ។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ​កត់​សម្គាល់​ថា ការដែលចិនបញ្ចេញប្រតិកម្មយឺតយ៉ាវក៏ព្រោះតែចង់រក្សាអព្យាក្រឹតរបស់ខ្លួននៅក្នុងជម្លោះព្រំដែនខ្មែរ-ថៃ។

    11min

Sobre

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Mais de RFI ខេមរភាសា / RFI Khmer

Você também pode gostar de