ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. قبل ١٠ ساعات

    តើកម្ពុជាគួរមានជំហរបែបណា បើថៃលុបចោល MOU ឆ្នាំ២០០០ និង២០០១?

    នាយករដ្ឋមន្ត្រីថ្មីថៃ លោក Anutin Charnvirakul បានថ្លែងកាលពីទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ថា រដ្ឋាភិបាលរបស់លោក នឹងស្នើឲ្យមានការបោះឆ្នោតប្រជាមតិមួយ ដើម្បីលុបចោលកិច្ចព្រមព្រៀងចំនួនពីរស្តីពីការបោះបង្គោលព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃនានាកាលពីសប្តាហ៍មុន។ កិច្ចព្រមព្រៀងទាំងពីរនោះ គឺអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា និងថៃឆ្នាំ២០០០ និងឆ្នាំ២០០១ ឬ MOU ឆ្នាំ២០០០ និងឆ្នាំ២០០១។ អ្នកវិភាគ និងអ្នកតាមដាននយោបាយរបស់កម្ពុជានានាមើលឃើញថា ការប៉ុនប៉ងលុបចោលកិច្ចព្រមព្រៀងដ៏សំខាន់ទាំងពីរខាងលើ គឺជារឿងរបស់ថៃតែម្នាក់ឯង និងថា កម្ពុជានៅតែប្រកាន់ជំហរស្វែងរកដំណោះស្រាយតាមយន្តការទ្វេភាគី និងពហុភាគីដដែល។

    ١٢ من الدقائق
  2. قبل يوم واحد

    ហេតុអ្វីយោធាថៃបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មីទៀតនៅថ្ងៃទី២៧កញ្ញា?

    ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា ​បាន​ប្រកាស​ថា​ យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មុន​មក​លើ​ទីតាំង​កង​កម្លាំង​កម្ពុជា នៅ​តំបន់​អាន​សេះ​ ក្នុង​ខេត្ត​ព្រះ​វិហារ​ ចំនួន​២​លើក ​នាថ្ងៃ​ទី​២៧ ​ខែ​កញ្ញា ឆ្នាំ​២០២៥​។​ ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​អាវុធ​នោះ ​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក ហ៊ុន សែន បាន​អះអាង​ថា​ មាន​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​ដោយ​ប្រើ​កាំភ្លើង​ត្បាល់​ និង​កាំភ្លើង​យន្ត​។​ តែ​ទោះ​បី​មាន​ការ​បាញ់​ប្រហារ​យ៉ាង​ដូច​នេះ​ក្តី​ លោក​ហ៊ុន​ សែន ​បាន​ស្នើ​ឲ្យ​កង​ទ័ព​កម្ពុជា​អត់​ធ្មត់​មិន​តបត​។​ ជុំវិញ​ការ​វិវត្ត​ចុង​ក្រោយ​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ​នេះ ​ក្រុម​អ្នក​វិភាគ​ បាន​វាយ​តម្លៃ​ថា ​ការ​បង្ក​ហេតុ​របស់​យោធា​ថៃ​ជា​ថ្មី​ទៀត​នេះ​ គឺ​ជា​យុទ្ធសាស្ត្រ​ទាញ​ប្រជា​ប្រិយ​ភាព​របស់​មេ​ទ័ព​ភូមិ​ភាគ​២​ថៃ​ដែល​ជិត​ចូល​និវត្តន៍ ​និង​ជា​ការ​គំរាម​កម្ពុជា​កុំ​ឲ្យ​លើក​ពី​បញ្ហា​ថៃឈ្លាន​ពាន​កម្ពុជា ​ប្រាប់​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​៕

    ١١ من الدقائق
  3. قبل يومين

    តើទស្សនកិច្ចនៃប្រតិភូសភាអាមេរិក ឆ្លុះបញ្ចាំងយ៉ាងណាចំពោះស្ថានភាពកម្ពុជាបច្ចុប្បន្ន?

    សមាជិកសភាអាមេរិកចំនួន៨រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកញ្ញា។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ដំណើរទស្សនកិច្ចរបស់ប្រតិភូសភាអាមេរិកនេះ ជាការបង្ហាញពីការបេ្តជ្ញាចិត្តរបស់អាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ មើលឃើញថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសភាអាមេរិកមកកម្ពុជាពេលនេះ មានលក្ខណៈពិសេស ចំពេលដែលកម្ពុជាកំពុងអនុវត្តបទបាញ់ ក្នុងជម្លោះព្រំដែនជាមួយភាគីថៃ។ តើដំណើរទស្សនកិច្ចនៃប្រតិភូសភាអាមេរិកនៅកម្ពុជាក្នុងស្ថានភាពបែបនេះ មានន័យយ៉ាងដូចម្តេចចំពោះកម្ពុជា?

    ١٤ من الدقائق
  4. قبل ٣ أيام

    កម្ពុជាគួរឆ្លើយតបយ៉ាងណាចំពោះការដាក់ឱសានវាទរបស់ថៃឲ្យជម្លៀសពលរដ្ឋខ្មែរពីតំបន់ជម្លោះ?

    អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ប្រកាស​ទុក​ពេល​ចំនួន​ ​២​សប្តាហ៍​រហូត​ដល់​ថ្ងៃ​ទី​១០ ​ខែ​តុលា​ឲ្យ​អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ផ្លាស់​ប្តូរ​ទី​លំ​នៅ​របស់​ប្រជា​ជន​ខ្មែរ​ក្នុង​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ​។​ បើមិន​ដូ​ច្នោះទេ​ ថៃ​នឹង​អនុវត្ត​ច្បាប់​របស់​ខ្លួន​។​ អ្នក​ជំនាញ​ចាត់​ទុក​ការ​ដាក់​ឱសាន​វាទ​របស់​ភាគី​ថៃ​បែប​នេះ​ថាជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ទាំង​ស្រុង​។​ តាម​អ្នក​ជំនាញ ​មាន​តែ​ច្បាប់​អន្តរ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ឆ្លើយ​តប​នឹង​ទង្វើ​របស់​ភាគី​ថៃ​។

    ١١ من الدقائق
  5. قبل ٤ أيام

    តើការផ្តល់ប្រាក់កម្ចីហិរញ្ញវត្ថុមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់បែបណាដល់ក្រុមជនជាតិដើ

    អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ស្តីពីកម្ចីមីក្រូហិរញ្ញវត្ថុ បង្កហានិភ័យដល់ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។ បើតាមរបាយការណ៍របស់ HRW គេបានរកឃើញថា ជនជាតិដើមភាគតិចនៅខេត្តរតនគិរី កំពុងធ្លាក់ក្នុងវិបត្តិបំណុល និងរងគ្រោះដោយការបង្ខំឱ្យលក់ដីចម្ការសងបំណុលមីក្រូហិរញ្ញវត្ថុ។ តំណាងសហគមន៍ជនជាតិដើមភាគតិចទទួលស្គាល់ផលប៉ះពាល់នេះ ដោយសម្អាងថា ជនជាតិដើមភាគតិចមួយចំនួន ដែលកំពុងជាប់បំណុលមានជីវភាពក្រីក្រ ខ្វះអាហាររូបត្ថម្ភ និងគ្មានដីចម្ការបង្កបង្កើនផល។ សមាគមមីក្រូហិរញ្ញវត្ថុវិញបានប្រតិកម្មនឹងរបាយការណ៍ខាងលើថា រាល់ការផ្តល់កម្ចីដល់អតិថិជន គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានវាយតម្លៃយ៉ាងហ្មត់ចត់ទៅលើសមត្ថភាពសងរបស់អ្នកខ្ចី និងព្រមានចាត់វិធានការចំពោះទង្វើណាមួយដែលគំរាមកំហែងដល់អ្នកខ្ចី។

    ١٥ من الدقائق
  6. ١٩ سبتمبر

    ហេតុអ្វីថៃមិនឲ្យកម្ពុជាលើកជម្លោះព្រំដែនដាក់ក្នុងកិច្ចប្រជុំអន្តរសភាAIPA?

    នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​ AIPA​ លើក​ទី​៤៦​ នា​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​ប្រធាន​សភា​កម្ពុជា ​បាន​ប៉ះ​សំដី​គ្នា​ជាមួយ​តំណាង​សភា​ថៃ ​ខណៈ​កម្ពុជា​រាយការណ៍​ពី​ករណី​ថៃ​បំពាន​អធិប​តេយ្យ​ភាព​កម្ពុជា ​នៅ​ក្រោយ​បទ​ឈប់​បាញ់​។ ​បន្ទាប់​ពី​ហេតុការណ៍ប៉ះ​សំដី​គ្នា​នោះ​ ប្រតិ​ភូស​ភា​ថៃ​បាន​ចេញ​មុខ​ប្រ​ឆាំង​ដាច់​ខាត​មិន​ឲ្យ​ ប្រធាន​សភា​ AIPA​ ដែល​ម៉ាឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ  ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ លើ​រឿង​ជម្លោះ​ព្រំ​ដែន​កម្ពុជា​ និង​ថៃ ​បាន​ឡើយ​។​ ហេតុ​អ្វី​ថៃ​ប្រឆាំង​កម្ពុជា ​មិន​ឲ្យលើក​ករណី​ជម្លោះ​ព្រំ​ដែន​ដាក់​ក្នុង​កិច្ច​ប្រជុំ​អន្តរ​សភា​AIPA​?

    ٩ من الدقائق
  7. ١٨ سبتمبر

    កម្ពុជាចំណេញអ្វីខ្លះពីការដែលវៀតណាមគ្រោងបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន?

    វៀតណាមគ្រោងដាក់បញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាភាសាបរទេសរបស់ខ្លួនដោយអនុវត្តជំហានដំបូងនៅក្នុងសាលារៀនតាមព្រំដែនចាប់ពីឆ្នាំ ២០២៨ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកជំនាញសង្គម និងវប្បធម៌ខ្មែរមើលឃើញពីអត្ថប្រយោជន៍មួយចំនួននៃការបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាវៀតណាម។ តែពួកគេក៏បារម្ភខ្លាចវៀតណាមឆ្លៀតឱកាសនេះដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីខ្មែរដូចដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

    ١٠ من الدقائق
  8. ١٦ سبتمبر

    តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

    ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike 2025» នៅប្រទេសថៃ។ បើតាមក្រសួងការពារជាតិចិន សមយុទ្ធរួមគ្នានេះមានគោលដៅពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម ក៏ដូចជាការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ អ្នកវិភាគនយោបាយនានារបស់កម្ពុជាមើលឃើញផ្សេងៗគ្នាអំពីគម្រោងសមយុទ្ធទ័ពអាកាសរវាងប្រទេសចិន និងប្រទេសថៃ។ តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

    ١١ من الدقائق

حول

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

المزيد من RFI ខេមរភាសា / RFI Khmer

قد يعجبك أيضًا