ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. -2 Ч

    តើវិស័យទេសចរណ៍អាចរងផលប៉ះពាល់កម្រិតណា ពីសង្គ្រាមព្រំដែនកម្ពុជា និងថៃ?

    ក្រ​សួង​ទេស​ចរណ៍​បាន​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ដើម្បី​ដាក់​ចេញ​វិធាន​ការ​គន្លឹះ​ ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ដែល​កើត​មាន​ពី​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។​ ក្រុម​អ្នក​តាម​ដាន​វិស័យ​ទេសចរណ៍ លើក​ឡើង​ថា ​សង្គ្រាម​រវាង​កម្ពុជា និង​ថៃ​នាពេល​កន្លង​មក​នេះ​ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​។​ ប៉ះ​ពាល់​ខ្លាំង​គឺ​ភ្ញៀវ​ជា​ជន​ជាតិ​ខ្មែរ​ទៅ​ប្រទេស​ថៃ ​និង​ភ្ញៀវ​ជា​ជន​ជាតិ​ថៃមក​កាន់​កម្ពុជា​។​ តែ​សម្រាប់​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ផ្សេងៗ​ ហាក់​ដូច​ជា​ពុំ​ទាន់​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​នៅ​ឡើយ​៕

    12 мин.
  2. -1 ДН.

    កម្ពុជាគួរប្រកាន់ជំហរយ៉ាងណា ក្រោយមេទ័ពថៃប្រកាសឈ្លានពានកម្ពុជាជាថ្មីមុនចូលនិវត្តន៍?

    មេទ័ពភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាង បានប្រកាសថាលោក នឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសរបស់មេទ័ពភូមិភាគ២ថៃរូបនេះ ត្រូវបានធ្វើឡើងមុនលោកចូលនិវត្តន៍ ដែលនៅសល់ពេល ៥១ថ្ងៃទៀត។ ចំពោះការប្រកាសបង្កហេតុរបស់មេទ័ពថៃពេលនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា អ្នកតាមដានសង្គម និងនយោបាយខ្មែរនានាមើលឃើញថា ជាចេតនាឈ្លានពានគិតទុកជាមុនរបស់ថៃ គប្បីកម្ពុជាត្រូវរក្សាភាពស្ងប់ស្ងាត់ផង និងត្រូវមានការប្រុងប្រយ័ត្នផង។

    13 мин.
  3. -2 ДН.

    តើករណីផ្ទុះមីនរបួសទាហានថៃជាថ្មី អាចជាល្បិចដើម្បីឈ្លានពានមកលើកម្ពុជាម្តងទៀត?

    ថៃអះអាងថាទាហានរបស់ខ្លួន៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ទី៩សីហា អំឡុងពេលពួកគេដើរល្បាត រាយលួសបន្លា។ ក្រសួងការបរទេសថៃក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានចោទប្រកាន់ភាគីកម្ពុជាថា បានដាក់មីនថ្មី នៅតាមព្រំដែន ដែលជាការរំលោភមកលើដែនអធិបតេយ្យភាពរបស់ថៃ។ ព័ត៌មាននេះ ត្រូវបានបដិសេធដោយភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ បង្ហាញកង្វល់ថា ហេតុការណ៍ផ្ទុះមីនជាថ្មីនេះ អាចជាចេតនារបស់ថៃ ចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជាជាថ្មីម្តងទៀត។

    10 мин.
  4. -4 ДН.

    តើកិច្ចព្រមព្រៀងនៃGBC អាចដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ?

    កម្ពុជា និង​ថៃសម្រេចបាននូវ​​ការឯកភាពគ្នាចំនួន ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍ទី៧សីហាម្សិលមិញ​។ ១៣ចំណុចនោះមានទាក់ទងនឹងការអនុវត្តបទឈប់បាញ់ឲ្យខ្ជាប់ខ្ជួន និងយន្តការនានាដើម្បីបញ្ចៀសស្ថានការណ៍តានតឹង​ក្នុងជម្លោះ​​ព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា កិច្ចព្រមព្រៀងទាំង ១៣ចំណុចនៃ GBC មិនទាន់អាចធានា​បានទាំងស្រុងនូវដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃនៅឡើយ។

    14 мин.
  5. -5 ДН.

    ហេតុអ្វីអាមេរិកខំខ្នះខ្នែងចេញមុខសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ?

    ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជាបងធំទី១ពិភពលោកបានចេញមុខភ្លាមៗមកសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរ និងបានបន្តតាមដានការអនុវត្តបទឈប់បាញ់គ្នានោះយ៉ាងដិតដល់ថែមទៀតផង។ ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែសីហា មេបញ្ជាការកងកម្លាំងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងគ្រាដែលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហា ក៏បានអះអាងថា អាមេរិកនឹងផ្តល់ជំនួយចំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធិភាព ឈានទៅដល់ការកសាងសន្តិភាពឋិតថេរមួយ នៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា អាមេរិកកំពុងបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ក្នុងនាមជាប្រទេសមហាអំណាចដែលស្រឡាញ់សន្តិភាព តែមិនមែនក្នុងន័យទប់ឥទ្ធិពលរបស់ចិនដែលកំពុងរីកធំក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។

    15 мин.
  6. -6 ДН.

    អ្វីជាដំណោះស្រាយចំពោះមុខ និងទៅអនាគតសម្រាប់ពលករខ្មែររាប់សែននាក់ដែលវិលត្រឡប់ពីថៃ?

    គិតចាប់តាំងពីមានជម្លោះព្រំដែនខ្មែរ-ថៃ កន្លងមកនេះ ពលករខ្មែររាប់ម៉ឺននាក់បានសម្រុកចាកចេញពីប្រទេសថៃក្នុងមួយថ្ងៃៗមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិនានា។ តាមក្រសួងការងារកម្ពុជា មានពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៧៥ម៉ឺននាក់ បានវិលចូលកម្ពុជាវិញ។ អ្នកធ្វើការក្នុងវិស័យការងារមើលឃើញថា ការសម្រុកចូលយ៉ាងគំហុករបស់ពលរដ្ឋខ្មែរពីប្រទេសថៃនាពេលនេះ គឺដោយសារតែភាពភ័យខ្លាច និងការគំរាមកំហែងក្នុងប្រទេសថៃ។ ក្រុមអ្នកជំនាញ លើកឡើងថា ពលករទាំងនោះ ប្រឈមនឹងការដោះវិបត្តិបំណុល និងកង្វះការងារនៅកម្ពុជាជាដើម។ តើរដ្ឋាភិបាលគួរមានដំណោះស្រាយយ៉ាងណា ដើម្បីឆ្លើយតបនឹងការត្រឡប់របស់ពលករខ្មែរនាពេលនេះ?

    12 мин.
  7. 4 АВГ.

    តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?

    ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ម្តងជាពីរដង។ ប៉ុន្តែកម្ពុជាបានច្រានចោល និងបញ្ជាក់ថាខ្លួនតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានតាមអនុលោមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិនានា បានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលនេះ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិចាត់តាំងក្រុមសង្កេតការណ៍ឯករាជ្យជាបន្ទាន់ក្នុងការតាមដាន។ តាមក្រុមអ្នកជំនាញ សហគមន៍អន្តរជាតិត្រូវមានវិធានការច្បាស់លាស់មួយ ក្នុងការដាក់សម្ពាធ ឬទណ្ឌកម្មចំពោះភាគីថៃប្រសិនបើនៅតែបន្តរំលោភបទឈប់បាញ់។ ស្ថិតក្នុងអំឡុងពេលនេះ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងណា ដើម្បីឲ្យភាគីថៃគោរពបទបាញ់ជាមួយកម្ពុជា?

    14 мин.
  8. 3 АВГ.

    តើប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងណា អំឡុងពេលមាន​បទឈប់បាញ់រវាងកម្ពុជា-ថៃ?

    អស់រយៈ ៦ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមាន។ ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ ​មាតិកាព័ត៌មានជាច្រើន​បែបត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ដោយគ្មានការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អ្នកជំនាញ​ប្រព័ន្ធផ្សព្វផ្សាយនានា​លើកឡើងថា ក្នុងអំឡុងពេលមានបទឈប់បាញ់​ អ្នកប្រើបណ្តាញសង្គមកម្ពុជា និងថៃមួយចំនួន​បានប្រើប្រាស់​​ប្រព័ន្ធផ្សព្វផ្សាយ​​​ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក​​​ និងថា អ្នកខ្លះបានបង្កើត​​ព័ត៌មានក្លែងក្លាយថែមទៀត។ ក្នុងន័យនេះ អ្នកជំនាញជំរុញឲ្យគ្រប់គ្នា​រក្សាជំហរ​​​​​​លើព័ត៌មាន​ឯករាជ្យ តម្លាភាព និងមានប្រភពច្បាស់លាស់។ តើអ្វីជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ អំឡុង​កម្ពុជា-ថៃកំពុងអនុវត្តបទឈប់បាញ់?

    14 мин.

Об этом подкасте

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Еще от провайдера «RFI ខេមរភាសា / RFI Khmer»

Вам может также понравиться