50 episodes

កម្មវិធី​ផ្សាយ​ប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់ VOA ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវ​ព័ត៌មានពិពណ៌នា អត្ថាធិប្បាយ ទាន់​ហេតុការណ៍ ​ស៊ីជម្រៅ ពិត​មិន​លំអៀង ​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក៕

ព័ត៌មានពេលព្រឹក - វីអូអេ Voice of America

    • News

កម្មវិធី​ផ្សាយ​ប្រចាំថ្ងៃ​រយៈពេល ៣០​នាទី​របស់ VOA ដែល​ផ្សាយ​ផ្ទាល់ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​អស់​លោក​អ្នកនាង​នូវ​ព័ត៌មានពិពណ៌នា អត្ថាធិប្បាយ ទាន់​ហេតុការណ៍ ​ស៊ីជម្រៅ ពិត​មិន​លំអៀង ​អំពី​កម្ពុជា​ សហរដ្ឋអាមេរិក អាស៊ី និងពិភពលោក៕

    ព័ត៌មានពេលព្រឹក - ឧសភា 31, 2020

    ព័ត៌មានពេលព្រឹក - ឧសភា 31, 2020

    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

    • 30 min
    ព័ត៌មានពេលព្រឹក - ឧសភា 30, 2020

    ព័ត៌មានពេលព្រឹក - ឧសភា 30, 2020

    ព័ត៌មានសំខាន់ៗអំពីកម្ពុជា សហរដ្ឋអាមេរិក និងតំបន់អាស៊ី មានដូចជា៖ នៅតំបន់បឹងកក់ រាជធានីភ្នំពេញ សកម្មជនដីធ្លីមួយចំនួនត្រូវងាកមកដោះស្រាយបំណុលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខណៈជំងឺកូវីដ១៩ បានបង្អាក់សកម្មភាពសេដ្ឋកិច្ចមួយចំនួនក្នុងប្រទេសកម្ពុជា។ ធនាគារពិភពលោកឲ្យដឹងថា វិបត្តិជំងឺកូវីដ១៩បណ្តាលឲ្យសេដ្ឋកិច្ចកម្ពុជាដើរយឺតខ្លាំងបំផុត ក្នុងរយៈពេល២៥ឆ្នាំមកនេះ ហើយនឹងបណ្តាលឲ្យការងាររបស់ពលរដ្ឋប្រមាណ ១លាន ៧សែននាក់ «ស្ថិតក្នុងហានិភ័យ» ។ អគ្គស្នងការរងនគរបាលជាតិ ឲ្យដឹងថា សមត្ថកិច្ចតាមចាប់ខ្លួនមេបញ្ជាការរងមូលដ្ឋានទ័ពសមុទ្ររាម ពាក់ព័ន្ធជម្លោះបាញ់បោះជាមួយជនជាតិចិននៅកោះរ៉ុង។ អង្គការសង្គមស៊ីវិលជាង ៣០ ជំរុញឲ្យរដ្ឋាភិបាលជួយពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី បានត្រឡប់មកកម្ពុជាវិញ។ ប្រធានាធិបតីអាមេរិកលោក Donald Trump ចេញបទបញ្ជាដើម្បីព្យាយាមពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើក្រុមហ៊ុនបណ្តេញសង្គម។ បាតុករហុងកុង បន្តតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខរបស់ចិនលើទីក្រុងហុងកុង។ ឧត្តមសេនីយ៍ចិនម្នាក់ គំរាមវាយប្រហារលើតៃវ៉ាន់ដើម្បីទប់ស្កាត់ការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់។ ព័ត៌មានអន្តរជាតិផ្សេងៗទៀតមានដូចជា៖ មនុស្សជិត៦លាននាក់នៅជុំវិញពិភពលោកបានឆ្លងជំងឺកូវីដ១៩៕

    • 29 min
    ព័ត៌មានពេលព្រឹក - ឧសភា 29, 2020

    ព័ត៌មានពេលព្រឹក - ឧសភា 29, 2020

    ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​ សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ី​ មាន​ដូច​ជា៖ ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ជាង ១០០នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ឆ្លង​ចូល​ប្រទេស​ថៃ ខណៈ​រដ្ឋាភិបាល​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មួយ​ខែ​ទៀត។ អាជ្ញាធរ​កម្ពុជា​បន្ត​ហាមឃាត់​ពលរដ្ឋ​កម្ពុជា មិន​ឲ្យ​ឆ្លង​ចូល​ព្រំដែន​ប្រទេស​ថៃ ក្នុង​គ្រា​វិបត្តិ​កូវីដ១៩។ រដ្ឋាភិបាល​ចិន​មាន​គម្រោង​បញ្ចេញ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់​ពី​បាន​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត មាន​ដូចជា៖ ​ប្រធានាធិបតី​អាមេរិក លោក​ Donald Trump ថា​ចំនួន​អ្នក​ស្លាប់​ពី​កូវីដ​១៩​ជាង​ ១សែន​នាក់​នៅ​អាមេរិក គឺជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​យ៉ាង​ខ្លាំង។ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​ថ្មី​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។ អ្នក​វិភាគ​ថា ច្បាប់​សន្តិសុខ​ហុងកុង​ អាច​បង្កើន​ក្តី​បារម្ភ​ដល់​សហរដ្ឋ​អាមេរិក​អំពី​អនាគត​ទី​ក្រុង​នេះ។ ពលរដ្ឋ​អាមេរិក​ ២,១លាន​នាក់​បន្ថែម​ទៀត​ បាន​សុំ​ជំនួយ​ពី​រដ្ឋ ដោយសារ​អត់​ការងារ​ធ្វើ។ បាតុកម្ម​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង Minneapolis រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក ក្រោយ​ករណី​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដោយ​ប៉ូលិស​ស្បែក​ស៕

    • 30 min
    ព័ត៌មានពេលព្រឹក - ឧសភា 28, 2020

    ព័ត៌មានពេលព្រឹក - ឧសភា 28, 2020

    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ថា​ អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ជិត​ផុត​កាល​កំណត់ អាច​នឹង​ត្រូវ​ពិចារណា​ដោះ​លែង ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច។ សមត្ថកិច្ច​ចាប់ខ្លួន​មនុស្ស​២៧​នាក់​នៅ​កន្លែង​ជល់មាន់​និង​លេង​អាប៉ោង​ តែដោះ​លែងវិញ​ក្រោយ​ពី​«ធ្វើការ​អប់រំ ​និង​ធ្វើ​កិច្ច​សន្យា»។ កម្ពុជា​លុប​ចោល​ការ​តម្រូវ​ឲ្យ​មានវិញ្ញា​បន​បត្រ​បញ្ជាក់ថាគ្មាន​ជំងឺ​កូវីដ​១៩​ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស។ តុលាការ​កំពូល​សម្រេច​បន្ដ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ គឺ​លោក យាង សុធារិន្ទ និង​លោក​ អ៊ួន ឈិន​។


    ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ សហរដ្ឋអាមេរិក​ថា ក្រុងហុងកុង​លែង​មាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ទៀត​ហើយ ហើយសហរដ្ឋ​អាមេរិក​អាចដក​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​ពិសេស​ដែល​ខ្លួន​ផ្តល់​ឲ្យ​ក្រុង​នេះ​កន្លង​មក។ កូរ៉េ​ខាង​ត្បូង​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ថ្មី ​ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ដែល​ករណី​ថ្មី​ទាំង​អស់​៤០ ជាប់​ទាក់ទង​ទៅ​នឹង​ការ​ឆ្លង​នៅ​ក្នុង​ក្លឹបកម្សាន្ត​ពេល​រាត្រីមួយ​ក្នុង​ទី​ក្រុង​សេអ៊ូល។ ឥណ្ឌា​ប្រកាស​កញ្ចប់​ថវិកា​ចំនួន​ ២៦៥​ ពាន់​ លាន ​ដុល្លារ ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។ ការ​ស្ទង់​មតិមួយ​បង្ហាញ​ថា ​ពលរដ្ឋ​អាមេរិក​ពាក់​កណ្តាលចង់ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ការ​ស្ទង់​មតិ​មួយ​ទៀត​បង្ហាញ​ថា ពលរដ្ឋ​ប្រេស៊ីល​៦០%​គាំទ្រ​ឲ្យ​មាន​វិធានការ​រឹតត្បិតខ្លាំង​ជាង​មុន​ទ

    • 29 min
    ព័ត៌មានពេលព្រឹក - ឧសភា 27, 2020

    ព័ត៌មានពេលព្រឹក - ឧសភា 27, 2020

    ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចត​ទៅ៖ ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ជំរុញ​ឲ្យ​កម្ពុជា​រឹត​បន្តឹង​វិធានការ​នៅ​តាម​ច្រក​ចូល​ប្រទេស​ឲ្យ​បាន​ហ្មត់​ចត់​ ដើម្បី​បញ្ចៀស​ការ​នាំ​ចូល​ជំងឺ​កូវីដ១៩។ ​បញ្ហា​ចម្រូង​ចម្រាស​រវាង​ក្រុមហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ​(HAGL)​និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី នៅ​តែ​មិន​ទាន់​ដោះស្រាយចេញ​។ ទូត​ខ្មែរ​នៅ​ថៃ​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ ក្នុង​ពេល​ថៃ​ពន្យារ​ពេល​គ្រា​អាសន្ន​១​ខែ​ទៀត។ រដ្ឋាភិបាល​កម្ពុជា​គ្រោង​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩ ចាប់​ពី​ខែ​មិថុនា ដែល​ផ្ដោត​លើ​គ្រួសារក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​«ដែល​មាន​បណ្ណ​សមធម៌»​ទូទាំង​ប្រទេស។

    ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ អង្គការ​សុខភាព​ពិភពលោក​ WHO សម្រេច​ផ្អាកប្រើថ្នាំ​គ្រុន​ចាញ់ hydroxychloroquine ក្នុង​ការសាកល្បង​ព្យាបាលជំងឺ​កូវីដ១៩ ដោយសារការ​សិក្សាថ្មី​មួយ​រក​ឃើញ​ថា អ្នក​ជំងឺ​កូវីដ​១៩​ដែល​បាន​ប្រើ​ថ្នាំ​នេះមាន​អត្រា​ស្លាប់​ខ្ពស់​ជាង​អ្នក​មិន​ប្រើ។​ លោក ​ត្រាំ ចង់​ប្តូរ​ទី​តាំង​សន្និបាត​គណបក្ស​សាធារណរដ្ឋ​ចេញ​ពី​រដ្ឋ North Carolina។ គ្រូ​បង្រៀន​កំពុង​បង្កើត​ធនធាន​អនឡាញ​ជា​ភាសា​សញ្ញាសម្រាប់​មនុស្ស​គរ​ថ្លង់ ក្នុង​អំឡុងពេល​មាន​ជំងឺកូវីដ១៩។ ក្រុមហ៊ុន SpaceX នឹងបញ្ជូន​អ្នកអវកាស​អាមេរិក​ទៅ​អវកាស​វិញ​ក្រោយអង្គការ NASA ​ផ្អាក​៩​ឆ្នាំ។ លោក​ពូទីន​ពន្យារពិធី​រឭក​ខួប​៧៥​ឆ្នាំ​នៃ​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ដោយ​សារ​ជំងឺ​កូវីដ១៩៕

    • 29 min
    ព័ត៌មានពេលព្រឹក - ឧសភា 26, 2020

    ព័ត៌មានពេលព្រឹក - ឧសភា 26, 2020

    នេះជា​កម្ម​វិធីផ្សាយ​ប្រចាំថ្ងៃ​តាម​វិទ្យុ​ជា​ភាសា​ខ្មែរ​ រយៈ​ពេល​ ៣០នាទី ដែល​ផ្តល់​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា​និង​ពិភព​លោក​ ក៏ដូចជា​ព័ត៌មាន​ពិពណ៌នា​ ព័ត៌មាន​អត្ថា​ធិប្បាយ​ និង​បទវិចារណកថា​ ជូន​ដល់​អ្នក​ស្តាប់​ភាសា​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

    • 30 min

Top Podcasts In News

Listeners Also Subscribed To

More by Voice of America