ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅម៉ារ៉ុក​ដើម្បី​បញ្ជាក់​ពី​ការ​ផ្សះ

លោកប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ម៉ារ៉ុក ចាប់​ពី​ថ្ងៃ​ចន្ទទី ​ដល់​ថ្ងៃ​ពុធ​ទី​៣០​​​តុលា អម​ដោយ​រដ្ឋមន្ត្រី​៩​រូប និង​ប្រតិភូ​សំខាន់ៗ​ជា​ច្រើន​នាក់។ ព្រះ​មហាក្សត្រ​ម៉ារ៉ុក មូហាម៉េដទី​៦ បាន​យាង​មក​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​ ដោយ​ផ្ទាល់​ព្រះ​អង្គ​ដល់​អាកាសយានដ្ឋាន​តែ​ម្តង។ នេះ​ជា​និម្មិតរូប​បញ្ជាក់​អំពី​ឆន្ទៈ​របស់​ប្រទេស​ទាំងពីរ​ក្នុង​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ​បន្ទាប់​ពី​ល្អក់កករ​នឹង​គ្នា​អស់​រយៈ​ពេល​បី​ឆ្នាំ។

ម៉ារ៉ុក​បាន​ប្រែមុខ​មាត់​មាត់​ថ្មី មាន​ទង់ជាតិ​បារាំង​​បក់​រវិច​តាម​ដង​ផ្លូវ​រដ្ឋធានី។​​ ព្រះ​មហាក្សត្រ​ម៉ារ៉ុក ម៉ូហាម៉េដទី​៦ និង​រាជវង្សានុវង្ស​បាន​យាង​មក​ទទួល​ស្វាគមន៍ ​ប្រធានាធិបតី​បារាំង​និង​ភរិយា​ដល់​ជើង​យន្តហោះតែម្តង។ ម៉ារ៉ុក​បាន​បាញ់​កាំភ្លើង​ធំ​២១​គ្រាប់​ កិច្ចស្វាគមន៍​​ផង។ បន្ទាប់​មក​ទើប​ព្រះ​មហាក្សត្រ​ និង​លោកម៉ាក្រុង គោរព​ភ្លេង​ជាតិ និង​ធ្វើ​ដំណើរ​រួម​គ្នា​តាំង​ពី​ព្រលាន​យន្ត​ហោះ​ចូល​រដ្ឋធានី​តាម​រាជ​រថ​បើក​ដំបូល ស្វាគមន៍​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវ។

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បី​ថ្ងៃ​របស់​លោកប្រធានាធិបតី​ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ ដែល​មានអម​ដំណើរ​ដោយ​​ប្រតិភូ​​គ្រាក់ៗ​និង​សំខាន់ៗ​ របស់​រដ្ឋាភិបាល​មានអាទិ៍​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច វប្បធម៌ ព្រមទាំង​តំណាង​សហគ្រាស ក្រុមហ៊ុន អ្នក​ជំនួញ អ្នក​​សិល្បៈ កីឡា ... ជា​​ច្រើន​រូប ដើម្បី​ឱ្យ​សក្តិសម​នឹង​មហិច្ឆតា​ផ្សះ​ផ្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

កិច្ចសន្យា​១០ពាន់​លានអឺរ៉ូ

រហូត​ដល់​ថ្ងៃពុធ លោក​ម៉ាក្រុង​ ត្រូវ​​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ ថ្លែង​សុន្ទរកថា​នៅចំពោះ​សភាម៉ារ៉ុក ទទួល​ទាន​ភោជនីអាហារ​ផ្លូវ​រដ្ឋ​ និង​កម្មវិធី​ជា​ច្រើន​ផ្សេង​ទៀត។ ជា​សរុប​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បារាំង​និង​ម៉ារ៉ុក​អាច​នឹង​ចុះ​កិច្ចសន្យា​វិនិយោគ​​ទំហំ​ដល់​ទៅ​១០​ពាន់​លាន​អឺរ៉ូ រាប់​តាំងពី​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ដែក ថាមពល​បៃតង ឬ​មជ្ឈមណ្ឌល​ជួសជុល​យន្តហោះ​ ។ល។ និង​។ល។ និយាយ​ជា​រួម ទស្សនកិច្ច​​នេះប្រៀប​ដូច​ជា​ម៉ាស៊ីន​​ពន្លឿន​រាល់​គ្រប់​កិច្ចចរចា​នានាផង និង​វែក​បំភ្លឺ​ឱ្យ​ឃើញ​ថា​អ្វី​ជា​ឧបសគ្គ។

ប្រធានាធិបតី​បារាំង និង​ព្រះ​មហាក្សត្រ​ម៉ារ៉ុក នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ប្រកាស​ ថា​បារាំង​និង​ម៉ារ៉ុក ជា​ដៃគូ​ពង្រឹង​ពិសេស​ បិទ​បញ្ចប់​ដំណាក់កាល​​ល្អក់កករគ្នា​​អស់​ជាង​បី​ឆ្នាំ។

បារាំង​និងម៉ារ៉ុក​មើលមុខ​​​គ្នាមិន​​ចំ​អស់បីឆ្នាំ

ក្រៅ​អំពី​មាន​ប្រវត្តិ​ជា​ប្រទេស​ម្ចាស់​អាណានិគម និង​ប្រទេស​ក្រោម​អាណានិគម ម្តង​ល្អ​ម្តង​អាក្រក់​នឹង​គ្នា ហើយ​ប្រទេស​ទាំងពីរ​បាន​ខិត​ខំ​ស្តារ ឱ្យ​ជា​នា​គ្នា​ឡើង​វិញ​ក៏​ដោយ ក៏​បារាំង​និង​ម៉ារ៉ុកបន្ត​ល្អក់កករ​នឹង​គ្នា​ក្នុង​សំណុំ​រឿង​ជា​ច្រើនទៀត នា​រយៈ​ពេល​បី​ឆ្នាំ​ចុងក្រោយ​មក​នេះ មាន​អាទិ៍​រឿងអាស្រូវ​Pegasusសង្ស័យ​ថា​ម៉ារ៉ុក​ឈ្លប​ការណ៍​ប្រទេស​បារាំង​។ ក្រោយ​មក​បារាំង​បាន​សម្រេច​កាត់​បន្ថយ​ការ​ផ្តល់​ទិដ្ឋការ​ដល់​ម៉ារ៉ុក​ ក្នុង​អំឡុង​ឆ្នាំ​២០២១-២០២២ ដើម្បី​ដាក់​គំនាប​ឱ្យ​ម៉ារ៉ុក​ទទួល​យក​​ពលរដ្ឋខុសច្បាប់​​ម៉ារ៉ុកដែល​បារាំង​បណ្តេញ​ចេញ​ឱ្យ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ។ ​ជា​ចុងក្រោយ ​ការ​​ផ្តល់​អាទិភាព​ដល់​ប្រទេស​អាល់ហ្សេរី​ ក្រោយពេល​​ប្រធានាធិបតី​បារាំងជាប់​ឆ្នោត​អាណត្តិទីពីរ​ឆ្នាំ​២០២២​​ បាន​ធ្វើ​ឱ្យ​ម៉ារ៉ុក​អាក់អន់​ចិត្តកាន់​តែ​​ខ្លាំង ព្រោះ​ម៉ារ៉ុក​និ​ងអាល់ហ្សេរី​ជា​មហាអំណាច​ក្នុង​តំបន់​ដែល​ប្រកួត​ប្រជែងឥទ្ធិពល​​គ្នា​ខ្លាំង​ណាស់ និង​មាន​ជម្លោះតាំង​តឹង​នឹង​គ្នា​ តាំង​ពី​ជិត​៥០​ឆ្នាំមក​ហើយ ជុំ​វិញ​ដែន​ដីវាល​សាហារ៉ា​ខាង​លិច​។

​សាហារ៉ា​ខាង​លិច​រឹត​ចំណង​បារាំង​ម៉ារ៉ុក

តំបន់​សាហារ៉ាខាង​លិច ត្រូវ​បាន​ម៉ារ៉ុក​ចាត់​ទុក​ជាដែនដី​​ដ៏ពិសិទ្ធ។ តំបន់​នេះ​ធ្លាប់​ស្ថិត​នៅ​ក្រោម​អាណានិគម​អេស្ប៉ាញ រហូត​ដល់​ឆ្នាំ​១៩៧៥ និង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​មួយ​ភាគ​ធំ​ដោយ​ម៉ារ៉ុក តែ​មាន​ជម្លោះ​ទាមទារ​ផ្តាច់ទឹក​ដី​តាំងពី​ក