បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ

នាទីសុខភាពនិងអនាម័យ

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​អេក្រង់​របស់​ក្មេង ​អាជ្ញាធរ​បារាំង​បាន​បញ្ចូល​អនុសាសន៍​ស្តីពីការ​ប្រើប្រាស់អេក្រង់​ក្នុង​សៀវភៅតាម​ដាន​​សុខភាព​កុមារ​ ចាប់​ពី​ថ្ងៃទី​១​មករា​២០២៥​នេះ​ទៅ។ តើការ​លេង​​ទូរស័ព្ទ ឬ​នៅ​មុខ​អេក្រង់​ តាំង​ពី​តូច ​មាន​​គ្រោះថ្នាក់យ៉ាងណា?

ការ​ប្រើប្រាស់​អេក្រង់ (មើល​ទូរស័ព្ទ មើល​ទូរទស្សន៍ មើល​អាយផេត...) កំពុង​ក្លាយ​ជា​ចំណោទ​​សង្គម​កាន់​តែ​ធំៗឡើង។ នៅ​ប្រទេស​បារាំង ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​ នៅ​មុខ​អេក្រង់​រយៈ​ពេល​បីម៉ោង​និង​១១​នាទី​ ជា​មធ្យម​ ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ​២០២២។ ដើម្បី​ផ្តល់​ព័ត៌មាន​ជុំ​វិញ​គ្រោះ​ថ្នាក់​របស់​អេក្រង់​ចំពោះ​ទារក​ និង​កុមារ រដ្ឋ​បារាំង​បាន​សម្រេច​ចិត្ត​ ចាប់​ពី​ថ្ងៃទី ១​មករា​២០២៥​នេះ បោះពុម្ព​សារ​ណែនាំ​អំពី​របៀប​ប្រើប្រាស់​អេក្រង់ សម្រាប់​ទារក​​ចាប់​ពី​បី​ខែ​ដល់​វ័យ​ជំទង់ នៅក្នុង​សៀវភៅ​តាម​សុខភាព​របស់​ទារក​តែម្តង។ សៀវភៅ​តាម​ដាន​សុខភាព​ថ្មីដែល​ មាន​ចែក​ជូន​ទារក​កើត​ចាប់​ពី​ថ្ងៃ​ពុធ​ទី ១​មករា២០២៥​នេះ​ទៅ បាន​ចំណាយ​ជា​ច្រើន​ទំព័រ​រំឭក​ឪពុកម្តាយ អំពី​ផលប៉ះពាល់ និង​បម្រាម​កុំ​​ឱ្យ​កូន​ក្មេងអាយុ​ក្រោម​បីឆ្នាំ លេង​​អេក្រង់ ឬ​នៅ​មុខ​អេក្រង់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​របស់​ក្មេង។

គ្រោះថ្នាក់​​នៃ​អេក្រង់​បាន​ក្លាយ​ជា​ភាព​បន្ទាន់​នៃ​សុខភាព​សាធារណៈ។ ហេតុ​ដូច្នេះ​ហើយ​បានជា​​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល​ម៉ាក្រុង បាន​​ស្នើ​កាលពី​ដើម​ឆ្នាំ​២០២៤ឱ្យ​គណៈកម្មាធិការ​ជំនាញ សិក្សា​អង្កេត​ និង​រៀប​ចំ​គម្រោង​ច្បាប់​ដើម្បី​ឈាន​ទៅ​កំរិត​រយៈ​ពេល​​ប្រើប្រាស់​អេក្រង់​របស់ក្មេង អាយុ​ក្រោម​៦​ឆ្នាំ។

ក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ដ៏​ទំនើប គេ​មិន​អាច​ហាមឃាត់​ការ​ប្រើប្រាស់​អេក្រង់​បាន​ទេ ប៉ុន្តែ​ដើម្បី​ប្រយោជន៍​សុខភាព​សាធារណៈ អាជ្ញាធរ​ចាំបាច់​ត្រូវ​មាន​វិធានការ​គោល​ ​ សម្រាប់​ឱ្យ​ស្ថាប័ន​អប់រំ-សុខាភិបាល ស្ថាប័ន​ទទួល​បន្ទុក​ថែទាំ​ទារក​ បាន​យល់​ដឹង​កាន់​តែច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​អេក្រង់​របស់​ក្មេង​ និង​ដើម្បី​ផ្សព្វផ្សាយ​សារ​ការពារ​ បង្ការ​​ហានិភ័យ​បង្ក​ឡើង​ដោយ​អេក្រង់​ចំពោះ​កុមារ ព្រមទាំង​មនុស្សធំ ក្នុង​ទម្រង់​ជា​មគ្គុទេសក៍ចង្អុលប្រាប់​ឪពុកម្តាយ​​​អំពី​របៀប​ប្រើប្រាស់ និង​គ្រប់គ្រង​​អេក្រង់​ឱ្យ​បាន​ត្រឹម​ត្រូវ។

រហូត​មក​ទល់​នឹង​ពេល​នេះ ពុំ​ទាន់​មានទេអនុសាសន៍​ផ្លូវការ​ ថាតើ​ត្រូវ​ធ្វើ​ដូចម្តេចទើប​អាច​ហាមឃាត់​​​ការ​ប្រើអេក្រង់​ហួសហេតុដែល​អាច​ប៉ះពាល់​​​ដល់​លូត​លាស់​របស់​កុមារ​។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​យល់​ស្រប​គ្នា​ទាំងអស់ និង​បាន​បញ្ចេញ​មតិ​យោបល់​ដូច​គ្នា​ថា “ក្រោម​អាយុ​៣ខួប ក្មេងមិន​ត្រូវ​ប្រឈម​នឹង​អេក្រង់​ទេ”។ អង្គការសុខភាពពិភពលោក​សំណូមពរ​ឱ្យ​​ហាមផ្តាច់​មិន​ឱ្យ​ក្មេង​ក្រោម​អាយុ​ពីរ​ខួប​មើល​អេក្រង់ទេ។ ពាក្យ​ថា​អេក្រង់គឺ​រាប់​ទាំង ទូរទស្សន៍ ទូរស័ព្ទ អាយផេត អាយផាត់ ស្មាតហ្វូន។ ពោល​គឺ​មិន​ត្រូវ​បណ្តោយ​ក្មេង​ឱ្យ​មើល​វត្ថុ​ទាំងអស់​នេះ​ទេ។ ហេតុអ្វី? ពីព្រោះ​មិនមែនតួ​​អេក្រង់​ទេ​ដែល​​ជា​បញ្ហា។ បញ្ហា​នៅ​ត្រង់​ភាព​អសកម្ម។ ​នៅ​ពេល​ក្មេង​រវល់​វក់​លេង​ ឬមើល​អេក្រង់ ក្មេង​​លែង​មាន​អន្តរកម្ម (សកម្មភាព​ប្រទាក់គ្នា)​​ជាមួយ​ឪពុកម្តាយ​ ជីដូនជីតា បងឬ​ប្អូនហើយ គឺ​ស្លុង​ជាប់​នឹង​អេក្រង់។ ​ក្នុង​វ័យ​នេះ ដើម្បី​លូតលាស់​ ខួរក្បាល​ក្មេង​ត្រូវ​ការ​សកម្មភាពរំញោច​ជាប់​ជា​ប្រចាំ។ បើ​គ្មាន​ការ​ភ្ញោច​ទេ ខួរ​ក្បាល​អាច​នឹង​រង​ផល​ប៉ះពាល់​លូត​លាស់​មិន​បាន​ល្អ​ត្រឹម​ត្រូវ​ទេ។ ក្មេង​នៅ​មុខអេក្រង់​កាន់តែ​ច្រើន កាន់​តែ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការនិយាយ​ស្តី ក្នុង​ការ​រៀន ក្នុង​ការ​អាន​ ក្នុង​ការ​ផ្ចង់​អារម្មណ៍ ក្នុង​ការ​ដេក ហើយ​មិន​សូវ​ចេះ​ប្រើ​ពាក្យពេចន៍​ទេ។

ការ​សិក្សា ​របស់​ក្រុម​អ្នក​ជំនាញ​បារាំង​ បាន​សង្កេតឃើញ​ទៀត​ថា គ្រាន់​តែ​បើក​ទូរទស្សន៍​ចោល ពេល​កំពុង​ញ៉ាំបាយ ហើយ​ក្មេងគ្រាន់​តែឮ និង​​មិន​ទាំង​ផ្តោច​ភ្នែក​មើល​ផង ក៏​ផល​រំខាន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​អាច​ធ្វើ​ក្មេង​ក្រ​ចេះ​និយាយ ជាង​ក្មេង​ដែល​គ្មាន​ទូរទស្សន៍​នៅ​ក្បែរ​សោះ។ ម្យ៉ាង​វិញ​ទៀត ​ការ​មើល​ទូរ

Pour écouter des épisodes au contenu explicite, connectez‑vous.

Recevez les dernières actualités sur cette émission

Connectez‑vous ou inscrivez‑vous pour suivre des émissions, enregistrer des épisodes et recevoir les dernières actualités.

Choisissez un pays ou une région

Afrique, Moyen‑Orient et Inde

Asie‑Pacifique

Europe

Amérique latine et Caraïbes

États‑Unis et Canada