ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

  1. 6 UUR GELEDEN

    តើអ្នកនយោបាយខ្មែរគួរមានឯកភាពជាតិយ៉ាងណា គ្រាប្រទេសជិតខាងចង់ឈ្លានពាន?

    ភាពតានតឹងរវាងកម្ពុជា និងថៃបានបន្តកើនឡើង នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលនៅជាប់ភ្នំដងរែក និងតំបន់ប្រាសាទបុរាណខ្មែរមួយចំនួននៅ ប៉ែកឧត្តរនៃប្រទេសកម្ពុជា។ ភាគីថៃ​បានបង្ហាញជំហររួបរួមផ្ទៃក្នុង ក្រោយការបែកធ្លាយសំឡេងសន្ទនារវាងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ។ ចំណែក ក្រុម​ប្រឹក្សាជាតិ​តស៊ូ ដែលបង្កើត​ឡើង​ដោយ​ លោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នក​នយោបាយ​ខ្មែរបង្រួបបង្រួមជាតិ ក្នុងកាលៈទេសៈដ៏តានតឹង ដែលកម្ពុជា កំពុងមានជម្លោះជាមួយប្រទេសថៃ។ តើក្នុងស្ថានភាពនេះ អ្នកនយោបាយខ្មែរអាចស្វែងរកការឯកភាពជាតិយ៉ាងណា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់បរទេស?

    13 min
  2. 1 DAG GELEDEN

    តើកម្ពុជាអាចធានាតម្រូវការប្រេងបានគ្រប់គ្រាន់ទេ បើបិទការនាំចូលប្រេងពីថៃ?

    ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២០មិថុនា ថាកម្ពុជាមិនស្លាប់ដោយសារការបិទការនាំចូលប្រេងពីប្រទេសថៃឡើយ តែថាក្រុមហ៊ុនថៃ ដូចជា PTT ទៅវិញដែលស្លាប់ខ្លួនឯង។ ការចេញអះអាងរបស់ប្រមុខគណបក្សកាន់អំណាច ជាការឆ្លើយតបនឹងក្រុមប្រឆាំងថៃ ដែលចង់ឲ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឲ្យកម្ពុជា ក្នុងស្ថានភាពប្រឈមនៃបញ្ហាព្រំដែន។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា យល់ស្របនឹងការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថា កម្ពុជាមិនបារម្ភចំពោះករណីខ្វះប្រេង ព្រោះកម្ពុជាមានទីផ្សារដទៃសម្រាប់នាំចូលប្រេងមកជំនួស។ តែអ្វីដែលអ្នកសេដ្ឋកិច្ច លើកជាយោបល់ គឺកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារនាំចូលប្រេងបន្ថែមទៀត ដើម្បីទប់ទល់ក្នុងគ្រាអាសន្នណាមួយកើតឡើង។

    12 min
  3. 3 DGN GELEDEN

    ជម្លោះខ្មែរ-ថៃ៖ កម្ពុជាគួរមានយុទ្ធសាស្ត្រយ៉ាងណាក្នុងករណីថៃមានសាមគ្គីភាពផ្ទៃក្នុងរឹងមា

    ក្រោយព្យុះភ្លៀងក្នុងចំណោមផ្ទៃក្នុងថៃ ដែលបណ្តាលមកពីការបែកធ្លាយសំឡេងសន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ថៃហាក់បង្ហាញនូវរូបភាពស្ងប់ស្ងាត់បន្តិច។ ថៃតាមរយៈលោកស្រី ផែថងថាន បានអះអាងពីសាមគ្គីភាពផ្ទៃក្នុងនៃប្រជាជាតិខ្លួន  និងថា ថៃគ្មានពេលបង្កើតជម្លោះផ្ទៃក្នុងឡើយ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនានេះ នាយករដ្ឋមន្ត្រីថៃ និងមេទ័ពថៃបានធ្វើទស្សនកិច្ចរួមគ្នានៅតំបន់ព្រំដែនជាប់កម្ពុជា។ អ្នកតាមដានកិច្ចការអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងពេលដែលថៃកំពុងបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងបែបនេះ កម្ពុជាត្រូវត្រៀមយុទ្ធសាស្ត្រយ៉ាងសកម្មបំផុត ទាំងផ្នែកការទូត ផ្នែកច្បាប់ និងផ្នែកការពារជាតិ។

    12 min
  4. 4 DGN GELEDEN

    ការបែកធ្លាយសំឡេងសន្ទនាឯកជនរវាងមេដឹកនាំរដ្ឋនិងរដ្ឋ ឆ្លុះបញ្ចាំងយ៉ាងណាក្នុងទំនាក់ទំនងអន

    ក្រសួងការបរទេសថៃនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ពាក់ព័ន្ធនឹងការបែកធ្លាយសារសំឡេងសន្ទនាជាលក្ខណៈឯកជនរវាងលោកស្រី ផែថងថាន ស៊ីណាវ៉ាត នាយករដ្ឋមន្រ្តីថៃ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ក្រសួងការបរទេសថៃអះអាងថា ការបញ្ចេញសារសន្ទនានេះ គឺមិនអាចទទួលយកបាន ដោយសារការបែកធ្លាយសំឡេងសន្ទនានេះប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងទំនុកចិត្តជាអន្តរជាតិ។ អ្នកជំនាញកិច្ចការទំនាក់ទំនងអន្តរជាតិយល់ឃើញថា ការបែកធ្លាយ ឬបញ្ចេញសន្ទនាឯកជនរបស់ថ្នាក់ដឹកនាំកម្ពុជា-ថៃនេះ​ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរក្នុងទំនាក់ទំនងការទូតឡើយ។ តើការបែកធ្លាយសំឡេងសន្ទនាឯកជនរវាងមេដឹកនាំរដ្ឋនិងរដ្ឋ ឆ្លុះបញ្ចាំងយ៉ាងណាក្នុងទំនាក់ទំនងអន្តរជាតិ?

    16 min
  5. 5 DGN GELEDEN

    តើការសម្រួលឥណទានឡើងវិញរបស់វិស័យធនាគារ អាចសម្រាលបន្ទុកពលករបានកម្រិតណា?

    នៅថ្ងៃទី១៤ មិនុថាកន្លងទៅ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងថា សមាជិករបស់សមាគម នឹងពិនិត្យលទ្ធភាពក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ការប្តេជ្ញាចិត្តរបស់សមាគមទាំងពីរ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតអំពាវនាវឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុជួយរៀបចំឥណទានឡើងវិញដល់ពលករខ្មែរមកពីប្រទេសថៃ និងដែលកំពុងជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមគាំទ្រចំពោះយន្តការនេះ តែក៏ស្នើឱ្យធនាគារ​ និងមីក្រូហិរញ្ញវត្ថុមានសុចរិតភាពចំពោះអតិថិជន ដោយមិនត្រូវដាក់បន្ទុកបន្ថែម​តាមរយៈការបង្កើនអត្រាការប្រាក់ ក្រោយរៀបចំឥណទានសារថ្មីនោះទេ។

    14 min
  6. 6 DGN GELEDEN

    តើយុទ្ធសាស្ត្រការទូតរបស់កម្ពុជាមានប្រសិទ្ធភាពកំរិតណានៅក្នុងជម្លោះព្រំដែនជាមួយថៃ?

    នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោះអញ្ជើញអង្គទូតបរទេសចំនួន២៧ ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយបណ្តាអង្គទូតប្រចាំនៅកម្ពុជាពេលនេះ ត្រូវអ្នកតាមដានសង្គម និងនយោបាយមើលឃើញថាជាពេលវេលាដ៏ល្អ ដែលកម្ពុជាត្រូវបញ្ជូនសារសំខាន់ៗទៅកាន់បរទេស និងសហគមអន្តរជាតិដោយផ្ទាល់ជុំវិញស្ថានភាពជាក់ស្តែងនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

    13 min
  7. 16 JUN

    តើនឹងមានផលប៉ះពាល់អ្វីខ្លះ ប្រសិនបើកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីថៃ?

    កម្ពុជា​ទុក​ពេល​២៤​ម៉ោង​ឲ្យ​ទាហាន​ថៃ​បើក​ព្រំដែន​របស់​ខ្លួន​ឲ្យ​ដូច​ដើម​វិញ​ បើ​ពុំ​បើក​វិញ​ទេ​ កម្ពុជា​នឹង​បិទ​ការ​នាំ​ចូល​បន្លែ ​និង​ផ្លែ​ឈើ​ទាំង​អស់​ពី​ប្រទេស​ថៃ ​នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ឆ្នាំ​២០២៥​។​ នេះ​ជា​ការ​ព្រមាន​របស់ ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធ​សភា ​នាថ្ងៃ​ចន្ទ​ទី​១៦​ខែ​មិថុនា​នេះ​។ ​អ្នក​តាម​ដាន​សង្គម ​ចាត់​ទុក​ថា ​នេះ​ជា​ការ​ឆ្លើយ​តប​សម​ស្រប​របស់​កម្ពុជា​ទៅ​លើ​ការ​បិទ​ព្រំ​ដែន​ជា​ឯក​តោ​ភាគីរបស់​យោធា​ថៃ​។​ តែ​ពួកគេ ​យល់​ថា ​ផល​ប៉ះ​ពាល់​នឹង​ធ្លាក់​ទៅ​លើ​ប្រជា​ជន​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​៕

    10 min
  8. 15 JUN

    តើកម្ពុជាត្រូវត្រៀមលក្ខណៈអ្វីខ្លះដើម្បីទទួលពលរដ្ឋខ្មែរពីថៃមកស្រុកវិញ?

    កម្ពុជា​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​វិល​ចូល​មក​កម្ពុជា​វិញ​ឲ្យ​បាន​មុន​ពេល​ដែល​អាជ្ញាធរ​ថៃ​បណ្តេញ​ចេញ ​គ្រា​ដែល​បញ្ហា​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​តែ​តាន​តឹង​ និង​អាច​អូស​បន្លាយ​ពេល​យូរ​។ ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​គូស​បញ្ជាក់​ថា​ បើ​ទោះជា​ពល​រដ្ឋ​ខ្មែរ​រស់នៅ​ថៃ មិន​មាន​ឯកសារ​ក៏ដោយ ​ក៏​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​បាន​ទាំង​អស់​ដោយ​គ្មាន​ការ​រើស​អើង​។​ តើ​កម្ពុជា​ត្រូវ​ត្រៀម​​លក្ខណៈ​អ្វី​ខ្លះ​ដើម្បី​ទទួល​ពល​រដ្ឋ​ខ្មែរ​ពី​ថៃ​មក​ស្រុក​វិញ​?

    12 min

Info

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Meer van RFI ខេមរភាសា / RFI Khmer

Suggesties voor jou

Om naar expliciete afleveringen te luisteren, moet je inloggen

Blijf op de hoogte van dit programma

Log in of meld je aan om programma’s te volgen, afleveringen te bewaren en de laatste updates te ontvangen.

Kies een land of regio

Afrika, Midden-Oosten en India

Azië, Stille Oceaan

Europa

Latijns-Amerika en het Caribisch gebied

Verenigde Staten en Canada