ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី​ចាប់បង្ខំប្រជាជន​អ៊ុយក្រែន​ឲ្យ​ចូលបម្រើទ័ពធ្វើសង្រ្គាម​ប្រឆាំង​មាតុភូមិរបស់ខ

នៅក្នុង​សង្រ្គាម​អ៊ុយក្រែន កងទ័ព​រុស្ស៊ី​នៅបន្ត​រុលទៅមុខ ដោយវាយដណ្តើម​យក​ភូមិ​ដែនដីរបស់អ៊ុយក្រែន​កាន់តែ​ច្រើន ជាពិសេស​នៅក្នុង​តំបន់ទាំង​៤ភាគខាងកើតអ៊ុយក្រែនដែល​រុស្ស៊ី​បានរំលោភ​កាត់យក​ទៅ​ដាក់​ក្នុង​ផែនទី​របស់ខ្លួន។ ដោយ​វាយចូល​កាន់តែជ្រៅក្នុងទឹកដីអ៊ុយក្រែន រុស្ស៊ីមិនត្រឹម​ពង្រីកវិសាលភាពទឹកដី និងចំណេញបានធនធានធម្មជាតិរបស់អ៊ុយក្រែនតែប៉ុណ្ណោះទេ ប៉ុន្តែ រុស្ស៊ី​នៅចំណេញបានទាំងធនធានមនុស្ស។ នៅក្នុង​ទឹកដីអ៊ុយក្រែន​ដែល​រុស្ស៊ីបាន​កាត់យកមកគ្រប់គ្រង ប្រជាជនអ៊ុយក្រែន​ត្រូវ​​រុស្ស៊ី​​កេណ្ឌ​យកទៅ​ធ្វើទ័ពប្រយុទ្ធនឹង​កម្លាំងទ័ព​ជាតិអ៊ុយក្រែន​ក្នុង​សមរភូមិ។ បើតាម​អង្គការការពារ​សិទ្ធិមនុស្សអន្តរជាតិ និង​ស្នងការអ៊ុយក្រែនទទួលបន្ទុកផ្នែកសិទ្ធមនុស្ស ប្រជាជន​អ៊ុយក្រែនជាច្រើន​សែននាក់​ត្រូវ​រុស្ស៊ី​ចាប់បង្ខំ រើស​បញ្ចូល​ក្នុងជួរកងទ័ពដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អ៊ុយក្រែនដែលជាប្រទេសជាតិមាតុភូមិរបស់ខ្លួន។

នៅ​ខែ​តុលាឆ្នាំ ២០២២ ពោលគឺ​នៅ​១០ខែ​ក្រោយ​ចាប់ផ្តើម​សង្រ្គាម​ឈ្លានពានអ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី លោកពូទីនបាន​ចុះហត្ថលេខាលើច្បាប់ដាក់​បញ្ចូលតំបន់ទាំង៤​នៅភាគខាងកើត​របស់​អ៊ុយក្រែន ទៅក្នុង​ដែនដី​របស់រុស្ស៊ី នោះបើទោះបីជា​កងទ័ពរុស្ស៊ី​នៅមិនទាន់​វាយចូលគ្រប់គ្រង​តំបន់ទាំង៤​បានទាំងស្រុង​ក៏ដោយ។

ភ្លាមៗ ដោយ​មិនបង្អែបង្អង់យូរ ម៉ូស្គូចាប់ផ្តើម​នយោបាយ​ប្រែក្លាយ​តំបន់​អ៊ុយក្រែនទាំង៤​ទៅជាតំបន់រុស្ស៊ី ពោល​គឺ​លុបចោលអ្វីៗទាំងអស់ដែល​ជាអត្តសញ្ញាណ​របស់អ៊ុយក្រែន ដូចជា​ផ្តល់​លិខិតឆ្លងដែនរុស្ស៊ី និង​បង្ខំឲ្យ​ប្រជាជនអ៊ុយក្រែននិយាយភាសា​រុស្ស៊ីជាដើម។ ដោយ​ចាប់បង្ខំឲ្យ​ប្រជាជន​អ៊ុយក្រែន​កាន់លិខិតឆ្លងដែនរុស្ស៊ី ​ម៉ូស្គូមាន​លេសចាប់រើស​បញ្ចូល​ប្រជាជន​អ៊ុយក្រែន​ដែលរស់នៅក្នុង​តំបន់ត្រួតត្រា​របស់រុស្ស៊ី ទៅក្នុង​ជួរកងទ័ព។ គោលដៅចំបង​របស់​រុស្ស៊ី គឺ​ប្រែក្លាយ​ប្រជាជន​អ៊ុយក្រែន​ឲ្យទៅទាហាន​ដែល​រុស្ស៊ី​យកទៅប្រើ​ដើម្បីពាំងគ្រាប់កាំភ្លើង​នៅសមរភូមិ។ គេ​អាច​និយាយបានថា នៅក្នុង​តំបន់​ត្រួតត្រា​របស់​រុស្ស៊ី ប្រជាជន​អ៊ុយក្រែន​ត្រូវ​រុស្ស៊ី​ចាប់បង្ខំឲ្យចូលបម្រើទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំង​នឹង​អ៊ុយក្រែនដែលជា​ប្រទេស​ជាតិមាតុភូមិរបស់ខ្លួន។

បើតាមអត្ថបទ​ស៊ើបអង្កេត​របស់​កាសែត​បារាំង​ Le Monde នៅក្នុង​តំបន់អ៊ុយក្រែន ដែល​រុស្ស៊ីត្រួតត្រា បុរស​អ៊ុយក្រែន​អាយុ​ពី​១៨ទៅ​៦០ឆ្នាំ ត្រូវជាប់ក្នុង​កាតព្វកិច្ច​យោធា​រុស្ស៊ី និងត្រូវបញ្ជូនឲ្យ​ទៅបាញ់​សម្លាប់ប្រជាជនឯង នៅក្នុង​សមរភូមិអ៊ុយក្រែន។ កាសែត Le Monde ហ៊ាន​អះអាង​ដូច្នេះ ដោយ​ផ្អែកលើ​ព័ត៌មាន​ទទួលបាន​ពី​មណ្ឌល​ឃុំឈ្លើយសឹក​មួយកន្លែងក្នុង​ទឹកដី​អ៊ុយក្រែន។

នៅទីនោះគេ​រកឃើញថា ក្នុងចំណោម​ឈ្លើយសឹក​រុស្ស៊ី​៤នាក់ ដែល​កងទ័ពអ៊ុយក្រែនបានចាប់ខ្លួននៅក្នុង​សមរភូមិ មាន​១នាក់​ជាជនជាតិអ៊ុយក្រែន មកពីតំបន់​ដែលស្ថិតក្រោម​ការត្រួតត្រារបស់កងទ័ពរុស្ស៊ី។ អ្នកទោស​ម្នាក់​បាននិយាយ​​ប្រាប់​ទាហាន​អ៊ុយក្រែនថា រូបគេ​គ្មាន​បំណងមក​ប្រយុទ្ធធ្វើសង្រ្គាម​សម្លាប់​ប្រជាជន​ឯងនោះទេ។ រូបគេ​ធ្លាប់រង់ចាំ​ឲ្យ​កងទ័ពអ៊ុយក្រែន​ទៅរំដោះ​ទីក្រុងតំបន់​ខាងកើតដែរ ប៉ុន្តែ មិនឃើញសោះ។ នៅក្រោម​ការគ្រប់គ្រង​របស់រុស្ស៊ី ដែលគំរាមកំហែងដល់អាយុជីវិត ក្នុងករណីមិន​ចូលបម្រើទ័ព ឈ្លើយសឹក​​ខាងលើ​សារភាពថា រូបគេក៏ដូចជា​ប្រជាជន​អ៊ុយក្រែន​ផ្សេងទៀត​ដែលរស់នៅក្នុងតំបន់​រុស្ស៊ីត្រួត្រា ​គ្មានជម្រើសអ្វីទាំងអស់។

លោក​Dmytro Lubinets ស្នងការ​អ៊ុយក្រែនទទួលបន្ទុក​សិទ្ធិមនុស្ស​ដែល​ឧស្សាហ៍ទៅ​សួរសុខទុក្ខ​នៅ​មណ្ឌល​ដាក់​ឈ្លើយសឹក​រុស្ស៊ី​ និយាយ​ថា ២៥%​នៃ​ទាហាន​រុស្ស៊ី​រាប់រយនាក់​ដែលជាប់ក្នុង​ឃុំ​របស់​អ៊ុយក្រែន គឺជា​ប្រជាជន​អ៊ុយក្រែនដែលរស់នៅក្នុងតំបន់ក្រោម​រុស្ស៊ីត្រួតត្រា។

តើ​ប្រជាជន​អ៊ុយក្រែនដែល​ពាក់ឯកសណ្ឋានទាហាន​រុស្ស៊ី និង​ប្រយុទ្ធតទល់នឹង​កងទ័ពអ៊ុយក្រែនក្នុងសមរភូម ជាជនរងគ្រោះ ឬ​ជា​សត្រូវរបស់​អ៊ុយក្រែន?

ចំពោះ​កងទ័ពអ៊ុយក្រែន រាល់អ្នកដែលកាន់អាវុធ​ បាញ់សម្លាប់​ទាហាន​អ៊ុយក្រែននៅក្នុងសមរភូមិ ត្រូវចាត់ទុកជា​សត្រូវ​ដែល​អ៊ុយក្រែនមិនអាច​អត់ឱនឲ្យបាន មិនថា ពួកគេ​ទាំងនោះជាជនជាតិអ៊ុយក្រែនដែល​រុស្ស៊ី​ចាប់បង្ខំ​ឲ្យ​ចូល​បម្រើទ័ព​។ ប៉ុន្តែ នៅក្នុងក្រសែភ្នែក​របស់​ស្នងការ​អ៊ុយក