នាទីសុខភាពនិងអនាម័យ

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

  1. 22 HR AGO

    ប្រេស៊ីលប្រកាសសម្រេចបានវ៉ាក់សាំងប្រឆាំងគ្រុនឈាម មួយដូស

    ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ចាក់​តែ​មួយ​ដូស ទើប​ត្រូវ​បាន​ប្រេស៊ីល អនុម័ត​ឱ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ពុធ​ទី​ ២៦​វិច្ឆិកា ២០២៥។ អាជ្ញាធរ​ប្រេស៊ីល​បាន​ចាត់​ទុករបកគំហើញ​នេះ​ថា ជា​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ ព្រោះ​​កាលពី​ឆ្នាំទៅ ជំងឺគ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់ ជាង​ ៦ពាន់​នាក់។ តើ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​គ្រុន​ឈាម​របស់​ប្រេស៊ីល​ មាន​ប្រសិទ្ធភាព​យ៉ាងណា? ប្រេស៊ីល​ប្រកាស​សម្រេច​បាននូវ​សមិទ្ធិផល​ថ្មីដែល​​អាច​ចាត់ទុក​បាន​ថា ជា​ជោគជ័យ​ ជា​ប្រវត្តិសាស្ត្រ ក្នុង​វិស័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ នោះ​គឺ​ ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម ចាក់តែ​មួយដូស។​ អភិវឌ្ឍន៍​ដោយ​វិទ្យាស្ថាន​Butantan នៃ​ក្រុង​ Sao Paulo ថ្នាំ​បង្ការ​ជំងឺគ្រុនឈាម បាន​ទទួល​ការអនុម័តនៅ​ថ្ងៃ​ពុធ​ទី​២៦​វិច្ឆិកា ពីសំណាក់​​ទី​ភ្នាក់ងារ​សុខាភិបាល​ជាតិ​ប្រេស៊ីល​ ​ឱ្យ​​ធ្វើ​ចរាចរណ៍​និង​ប្រើប្រាស់។  ប្រេស៊ីល​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ហើយ​ដែរ ជាមួយ​ក្រុមហ៊ុន​ចិន Wuxi ដើម្បី​អាច​ផ្គត់​ផ្គង់​ថ្នាំវ៉ាក់សាំង ចំនួន ប្រមាណ​៣០លា​ន​ដូស នៅ​រវាង​ត្រីមាស​ទីពីរ​នៃឆ្នាំ​២០២៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកAlexandre Padilha រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រេស៊ីល។ បន្ទាប់ពីឆ្លងកាត់​ការ​សាកល្បង​ជាច្រើនដំណាក់កាល ស្រប​តាមបទដ្ឋាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ថ្នាំ​បង្ការ ប៊ូតង់តង់ឌីវី​ បាន​ចាក់សាកល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ជាង​១៦០០០នាក់ រស់​នៅក្នុង​រដ្ឋ​ចំនួន​១៤​របស់ប្រេស៊ីល​ ក្នុង​រយៈ​ពេល​៨​ឆ្នាំ។ ជា​លទ្ធផល ថ្នាំ​មានប្រសិទ្ធភាព​ខ្ពស់ ដល់​ទៅ ៩១,៦% ប្រឆាំងនឹង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម។ Butantan DV ​ផ្សំ​ឡើង​ដោយ​​វីរ៉ុស​រស់​នៃ​គំរូវីរ៉ុស​គ្រុនឈាម​ទាំង​បួន​ប្រភេទ​ និង​​អាច​ចាក់​លើ​គ្រប់​បុគ្គល​មាន​អាយុ​ពី​១២​ទៅ​៥៩​ឆ្នាំ។ តាម​រយៈ​​វ៉ាក់សាំងថ្មី​ ​ប្រើ​​តែ​មួយ​ដូស ប្រេស៊ីល​រំពឹងថានឹង​អាច​ពន្លឿន​ និង​សម្រួលយុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​ជំងឺ​គ្រុនឈាមបាន​ ក្នុង​ទ្រង់ទ្រាយ​ធំ ព្រោះ​ជំងឺ​គ្រុនឈាមបាននិង​​កំពុង​ផ្ទុះឡើងយ៉ាង​​ខ្លាំង។ ដោយមាន​អាវុធ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្លាំង ប្រេស៊ីល​ពេល​នេះ​អាច​នឹង​កម្ចាត​ជំងឺ​ដែល​បានញាំញី​ប្រទេស​អស់​ជា​ច្រើន​ទសវត្សរ៍​។ នេះ​ជា​ប្រសាសន៍​របស់​នាយក​វិទ្យាស្ថាន​Butantan Sao Paulo ទៅ​កាន់​អ្នក​សារព័ត៌មាន។​ នៅ​ឆ្នាំ​២០២៤ ជំងឺ​គ្រុនឈាម​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​ប្រេស៊ីល​អស់​ជាង​៦ពាន់​នាក់  ឬ​ត្រូវ​ជា​ជិត​ពាក់​កណ្តាល​នៃ​អត្រាមរណៈ​ដោយ​ជំងឺគ្រុនឈាម​នៅ​ទូទាំងពិភពលោក។ ក្នុង​កំរិត​ពិភពលោក ក្នុង​មួយ​ឆ្នាំៗ មានករណី​ កើត​ជំងឺ​គ្រុនឈាម​ប្រមាណ​ពី​ ១រយទៅ​៤​រយ​លាន​នាក់ និងមានមនុស្ស​​ជិត​៤ពាន់​លាន​នាក់​រស់​ក្នុង​តំបន់ប្រឈមនឹង​ជំងឺគ្រុនឈាម ដូច​ជា​អាស៊ី​អាគ្នេយ៍ អាហ្វ្រិក​ ​អាមេរិកកណ្តាល​និង​ខាងត្បូង​។ ២០២៣ ជាឆ្នាំ​ដែល​មានករណី​គ្រុនឈាម​ច្រើន​ជាង​គេ​បំផុត មិន​ធ្លាប់​មាន។ តែ​ករណី​​កើត​ជំងឺគ្រុនឈាម​អាច​នឹងបន្ត​​កើនឡើងរហូត ហើយ​តំបន់​រងគ្រោះ​ហានិភ័យ​ក៏​កាន់​តែរីកធំ​ដែរ ដោយ​ហេតុ​បម្រែបម្រួល​អាកាសធាតុ។ ការសិក្សា​របស់សាកលវិទ្យា​Standford ចេញ​ផ្សាយ​​នៅ​ឆ្នាំ​២០២៤ បាន​ប៉ាន់​ប្រមាណ​​ថា​ការឡើង​កម្តៅ​សីតុណ្ហភាពនៃ​ភពផែនដី ​មាន​ចំណែក​ទទួលខុស​ត្រូវ ១៩% នៃករណីកើត​ជំងឺ​គ្រុនឈាមបច្ចុប្បន្ន។ ​អាចបង្ក​ជា​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង ឈឺ​ក្បាល ចុកចាប់​សាច់​ដុំ ក្អួត​ និង​ឡើង​កន្ទួល​លើ​ស្បែក​ ហើយ​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង ព្យាបាល​មិនទាន់ ជំងឺ​គ្រុនឈាម មាន​ភ្នាក់ងារ​ចម្លង​ជា​សត្វមូស​ខ្លា។ មូសខ្លា មិន​អាច​ទ្រាំទ្រ​​នឹង​អាកាសធាតុ​ត្រជាក់​បានទេ។ តាំងពី​ដើមមក មូសខ្លា កើត​សុះសាយ​តែ​ក្នុង​តំបន់​ត្រូពិក​ មាន​អាកាសធាតុ​ក្តៅ​ហើយសើម។ តែ​ពេល​នេះ មូសខ្លា​បាន​មក​ដល់​អឺរ៉ុប និង​ដល់​តំបនធ្លាប់​មាន​សីតុណ្ហភាព​ត្រជាក់ល្មម​​ផ្សេងទៀត ដោយ​សារ​តែ​លក្ខខណ្ឌអាកាសធាតុប្រែប្រួល រដូវ​រងារ​ឡើង​ក្តៅ​ រដូវ​ក្តៅ​កាន់​តែ​ក្តៅ​ខ្លាំង។ ជាងនេះទៅ​ទៀតមូសខ្លា ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុនឈាម ហ្ស៊ីកា គ្រុនឈីក គ្រុនលឿង ព្រមទាំង​អាច​ចម្លង​វីរ៉ុស​ដល់​ប្រមាណ​៥០​មុខ​ទៀត នៅ​ពេល​ចុចខាំមនុស្ស បានបំប្លែង​ខ្លួន និង​ចាប់ស៊ាំ​ខ្លាំង​នឹងថ្នាំ​គីមី​​សម្លាប់​សត្វ​ល្អិត មាន​ប្រើ​នៅ​លើ​ពិភពលោក​ប

    11 min
  2. 26 NOV

    កែសម្ផស្ស អាច​មាន​ហានិភ័យ​យ៉ាងណាខ្លះ?

    វិធីកែ​សម្ផស្ស​រីក​ដុះដាល​ពេញ​បណ្តាញ​សង្គម។ ចង់​ស្អាត​ ចង់​ល្អ ចង់​នៅ​ក្មេង​ មាន​ស្បែក​រលោង បបូរមាត់​រីក​ សុដន់ប៉ោង​ កំប៉េះគូថ​ទយ ត្រគៀកសាយ... ដូចរូប​ក្នុង​បណ្តាញ​​សង្គម​ មនុស្ស​សម័យ​ថ្មី​មិន​ខ្លាច​នឹងទៅ​​វះកាត់​កែសម្ផស្ស​ទេ​។ ប៉ុន្តែ​ រាល់គ្រប់​អន្តរាគមន៍​ “​វះកាត់​” ចាក់​ជួស សុទ្ធ​តែ​មាន​បង្កប់​ហានិភ័យ។ ហើយ​បើ​អ្នក​កែសម្ផស្ស​មិនមែន​ជា​គ្រូពេទ្យ​ មិន​បាន​ឆ្លង​កាត់​ការ​សិក្សានិងការ​​ទទួល​ស្គាល់​ត្រឹម​ត្រូវពី​សំណាក់​អាជ្ញាធរ​ជំនាញ​ទេ គ្រោះ​ជួប​ផលវិបាក​​ធ្ងន់ធ្ងរ និង​មិន​អាច​ស្តារ​បាន​វិញ មាន​កាន់​តែ​ធំ។ បច្ចុប្បន្ន​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​បាន​ទៅកែសម្ផស្ស កែមុខ​កែមាត់ កែ​ច្រមុះ ចាក់​លុប​បំបាត់​ស្នាម​ជ្រួញ ចាក់​បំប៉ោង​សុដន់ ត្រគៀក​ ប្តូរ​ទម្រង់​បបូរមាត់ ។ល។និង​។ល។ ចង់ស្អាត ចង់​ក្មេង ចង់​មានស្បែក​តឹង​រលោង ​ ​តែ​គ្មាន​មធ្យោបាយ​ ឬ​ដើម្បី​សំចៃ​ថវិកា អ្នក​ចង់​កែសម្ផស្ស​ខ្លះ​ មិន​ខ្លាច​នឹង​ទៅ​រក​ជំនួយក្រៅផ្លូវការ ដោយលួច​លាក់​ខុស​ច្បាប់​ ឬ​លង់​ធ្វើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មេ​ពន្យុះ​តាម​បណ្តាញ​សង្គម​ទេ។ ប៉ុន្តែ​គ្រប់​ការ​វះកាត់ រាប់​ទាំង​​ការ​វះកាត់​កែសម្ផស្ស​ ​ ឬ​ចាក់ជួស​ដោយ​ប្រើ​ផលិតផល​ផ្សេងៗ​ ដើម្បី​កែសម្ផស្ស​​តាម​សេចក្តី​ត្រូវការ សុទ្ធ​តែ​មាន​បង្កប់​ហានិភ័យ​ទាំងអស់ ព្រោះ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​​ គ្មានទេភាព​ប្រាកដ​១០០%។ ​បើការ​កែសម្ផស្ស​ធ្វើ​ដោយ​លួច​លាក់ ពី​សំណាក់​ពេទ្យ​គ្មាន​សញ្ញាប័ត្រ គ្មាន​ឆ្លង​កាត់​ការ​សិក្សា​ជំនាញ​ត្រឹមត្រូវ​ទៀត  ហានិភ័យ​មានកាន់​តែ​ខ្ពស់ ជាមួយ​​ផលវិបាក ជួន​​ធ្ងន់ធ្ងរ​ខ្លាំង និង​ មិន​អាច​កែកុនថយ​ត្រលប់​ក្រោយ​ទៅ​​រក​សភាព​ដើម​បានទេ។ ​ ជា​ទូទៅ​ បើនិយាយ​ពី​ទម្រង់​នៃ​ការវះកាត់​កែសម្ផស្ស​ ក្រោម​ហេតុផល​ចង់​ល្អ ឬ​ដោយ​​មូលហេតុ​សុខភាព គ្មានទេ​ហានិភ័យ​ដល់​ជីវិត​។ មាន​ន័យ​ថា គេ​មិន​អាច​ស្លាប់​ដោយ​សកម្មភាព​វះកាត់​កែសម្ផស្សឡើយ ប៉ុន្តែ​អ្នក​ជំងឺ​អាច​បាត់​បង់​ជីវិត​ប្រសិន​បើ​ការ​វះកាត់​ជួប​បញ្ហា​ស្មុគស្មាញ​ និង​មិន​អាច​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ ដូច​ជា​ករណី​មាន​ការ​ហូរឈាម​ខ្លាំង​ ឬ​ករណីស្ទះ​សរសៃ​ឈាម​នៅ​​សួត។ ជា​ករណី​កម្រខ្លាំង​​មែន តែ​មិន​អត់​សោះ​នោះឡើយ។ ហានិភ័យ​ខ្លះ​ទៀត កើត​មាន​ជា​លក្ខណៈ​រួម​ ក្នុង​គ្រប់​ឬ​ស្ទើរ​គ្រប់​អន្តរាគមន៍​កែសម្ផស្ស​ទាំង​អស់។ នោះ​គឺ ការជាំដក់​ឈាម​ប៉ោង​ជា​ថ្នក់​ ដែល​ខុស​ពី​សភាព​ជាំ​លើ​ស្បែក​ពេល​បុក​ឬ​ប៉ះ​ទង្គិច​។ ការ​ជាំដក់​ឈាម​នេះ អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ចាំបាច់​ត្រូវ​បញ្ជូន​ទៅវះ​ចាក់​បង្ហូរ​ឈាម​ចេញ​ ក្នុងករណីភាគ​ច្រើន។ ការ​បង្ករោគ​ ក្រោយ​ការ​វះកាត់។ ​ជា​ករណី​កាន់​តែ​កម្រ​ឡើងៗ ដោយ​សារ​គ្រូពេទ្យ​ជំនាញ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​យល់​ពី​វិធានការ​រក្សា​អនាម័យ​ក្នុង​បន្ទប់​វះកាត់។ តែ​យ៉ាង​ណា​ក៏​​ផលវិបាក​នេះ​នៅ​តែ​អាច​កើត​មាន​បាន។ មនុស្ស​ម្នាក់ៗ​មាន​សាច់​ខុស​គ្នា ខ្លះ​ឆាប់​សះ​ស្នាម​វះកាត់​ ខ្លះ​ត្រូវ​ការ​ពេលវេលា​យូរ។ កន្លែង​វះ​កាត់​កែសម្ផស្ស​ខ្លះ​ក្រជា​ កន្លែង​ខ្លះ​ទៀតក៏​ឆាប់ ដោយ​បន្សល់​ទុក​នូវ​ស្នាម​ផ្លែ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យមើល​ឃើញ​ មើល​ដឹង​ថា​មាន​ការ​កែសម្ផស្ស​។ នេះ​នៅ​មិន​ទាន់​រាប់​អំពី​ផលវិបាក​ធំ​មួយ​ទៀត គឺ​ ក្រោយ​ការ​វះកាត់​កែសម្ផស្សចប់​សព្វគ្រប់ លទ្ធផលជាក់ស្តែង​​​​មិន​ដូចក្តីស្រមៃចង់បាន។ ក្រៅ​អំពី​ហានិភ័យ​រួម អន្តរាគមន៍​កែ​សម្ផស្ស​ខ្លះ អាច​នាំ​ផលវិបាក​ពិសេស ដូច​ជា បាត់បង់​ភាព​រសើប​លើ​ស្បែក (ស្ពឹក​ស្បែក) មួយ​រយៈ អាច​ពី​​បីបួន​សប្តាហ៍​ឬ​ដល់​រាប់​ខែ តែ​ជួន​ស្ពឹក​អស់​មួយ​ផ្នែក​តែ​ម្តង​។ ករណី​ពិសេស​នេះ ច្រើន​កើត​ឡើង​ក្រោយ​ពេល​វះកាត់ដាក់​សុដន់​សិប្បនិម្មិត​ វះកាត់ធ្វើ​រាង​ឱ្យ​ស្វែល ដោយ​កាត់​​ខ្លាញ់​ពោះ ស្បែកយារ​​ក្រោម​ដើម​ដៃ​ នៅ​​ភ្លៅ ឬ​​វះកាត់​កែ​មុខ ធ្វើ​ចង្ការ​ព្រែក។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺរ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន សុទ្ធ​សឹង​ជា​អ្នក​ងាយ​រង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វះកាត់​កែសម្ផស្ស ដែល​មិន​គួរ​ធ្វេសប្រហែស​ទេ។ ជា​ចុងក្រោយ ហានិភ័យ​នៃ​ការ​វះកាត់​ដែល​គ្រប់​គ្នា​ខ្លាច​និង​ព្រួយ​ជាង​គេ គឺ​ការ​ចាក់​ថ្នាំ​សន្តំ​។ ថ្នាំ​សន្តំ​បច្ចុប្បន្ន ទោះ​ក្នុង​ការ​វះកាត់​ជំងឺ​ធម្មតា ឬ​ជំងឺ​សម្ផស្ស​ មាន​ប្រសិទ្ធភាពកាន់​តែខ្ពស់​ផ្តល់​​ផល​រ

    9 min
  3. 21 NOV

    គុណសម្បត្តិ​ពិសេស​​នៃ​គ្រឿង​ទេស ​សម្រាប់​សុខភាព

    រមៀត ខ្ញី ម្រេច ម្ទេស... ​គ្រឿង​ទេស មាន​គុណប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​ណាស់ ដូច​ជា​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំ​ងនឹង​ការ​រោល​រលាក ទល់ឬ​​ហើមពោះ។ បើ​ចេះ​ផ្សំ​ប្រើ​ គ្រឿង​ទេស​មិន​ត្រឹម​តែ​ជួយ​​លើក​រសជាតិម្ហូបអាហារទេ តែ​​អាច​កាត់​បន្ថយ​ការ​ប្រើ​អំបិល និង​ស្ករ បាន​ទៀត។ ពី​អាមេរិកឡាទីន ទៅ​ចិន កាត់​តាម​អាហ្វ្រិក និង​ឥណ្ឌា ការ​ទទួល​ទាន​អាហារហឹរ​ ជា​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​នីមួយៗ។ ម្រេច ម្ទេស ខ្ញី ខ្ទឹម ឈើអែម គ្រាប់​វ៉ាន់ស៊ុយ រមៀត  ឈ្មោះ​​គ្រឿង​ទេស​ប្រើ​ក្នុង​ម្ហូប​អាហារ បើ​ចង​ក្រង​ជា​បញ្ជី​ពិត​ជា​វែង​ខ្លាំងណាស់។ ​អាស្រ័យ​ទៅ​តាម​វប្បធម៌ ​និង​អាកាសធាតុ ចំណូល​ចិត្ត​ប្រើ​គ្រឿង​ទេស​អាច​ខុស​គ្នា​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ពីទ្វីបមួយ​ទៅទ្វីប​មួយ។ ប៉ុន្តែគេ​អាច​ចែក​គ្រឿង​ទេស​ជា​ក្រុម ទៅ​តាម​ប្រភេទ​នៃ​ចំណូល​ចិត្ត​ទទួល​ទាន។ ឈើ​អែម វ៉ាន់នីឡា ជា​ប្រភេទ​គ្រឿងទេស​ស្រទន់ ដែល​ពាំនាំ​មក​នូវ​រសជាតិ​ផ្អែម និង​ក្រអូប ម្ទេស ម្រេច ខ្ញី ជា​ប្រភេទ​គ្រឿង​ទេស​ក្តៅ ជួយ​លើក​រសជាតិ​ម្ហូបអាហារ​ឱ្យ​មុត​ល្អ​ និង​ហឹរ រមៀត ជា​ប្រភេទ​គ្រឿង​ទេស​ល្វីងចត់​​ ដែល​អាច​ផ្តល់​លំនឹង​ដល់​រសជាតិ​របស់​ម្ហូប​កុំ​ឱ្យ​មុត​ពេក។ បន្សំ​គ្រឿង​ទេស បង្កើន​គុណប្រយោជន៍​ ទោះស្ថិត​នៅ​ក្នុង​ក្រុម​ណា​ក៏​ដោយ ក៏​​គ្រឿង​ទេស មាន​គុណសម្បត្តិ​ច្រើន។ ប៉ុន្តែ​ត្រូវ​​​ចេះ​ប្រើ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ តាំងពី​បូរាណកាលមក​ មនុស្ស​លោក​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប ឆ្លងមហា​​សមុទ្ទ ដើម្បី​ស្វែងរក​គ្រឿង​ទេស​មក​ធ្វើ​ម្ហូប និង​ព្យាបាល​ជំងឺ​។ ជា​ច្រើន​សតវត្សរ៍​កន្លង​មកនិង​រហូត​មក​ទល់​ថ្ងៃ​នេះ គ្រឿង​ទេស​នៅ​តែ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ក៏​ដូច​ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ។ សម្រាប់​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ គុណសម្បត្តិ​ទីមួយ​នៃ​គ្រឿង​ទេស គឺ​ជួយកាត់​បន្ថយ​ជាតិ​ប្រៃ ជាតិ​ផ្អែម​ ខ្លាញ់ តែ​​​​ម្ហូបអាហារ​​មាន​ឱជារស​ខ្ពស់​។ គ្រឿង​ទេស​ជា​ប្រភព​ផ្តល់​រសជាតិ និង​ជា​ប្រភេទ​អាហារ​បន្ថែម​​ ព្រោះ​គ្រឿង​ទេស​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ច្រើន​សម្រាប់​សុខភាព។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ស្រី Nathalie Hutter-Lardeau ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភម្នាក់​នៅ​ប្រទេស​បារាំង។ គ្រឿង​ទេស​ខ្លះ មាន​គុណសម្បត្តិ​ខ្ពស់ខ្លាំង​មែន​ទែន​សម្រាប់​សុខភាព ជាពិសេស​​រមៀត។ ដុះ​ច្រើន​នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា​ប្រើ​​រមៀត​ តាំងពីជាង​​ពីរ​ពាន់​ឆ្នាំមកហើយ។ ពេល​នេះ​ អ្នក​ស្រាវជ្រាវ​បារាំង​កំពុង​ពិសោធន៍​រមៀត​​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​មហារីកខ្លះ មាន​ជាអាទិ៍​មហារីក​សុដន់ និង​មហារីក​ប្រូស្តាត។ លទ្ធផល​នៃ​ការ​សិក្សា​​បឋម​ ​មាន​លក្ខណៈ​គួរ​ទី​សង្ឃឹម​ ដោយ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​​រមៀត​ជា​ថ្នាំ​ (ម្សៅ​រមៀត​បន្សុទ្ធ​ខ្លាំង​យក​តែ​កំហាប់​ធាតុ​សកម្ម​) មុន​-​ក្រោយ និង​ទន្ទឹម​ពេល​ចាក់​ថ្នាំ​គីមី បានជួយ​លើក​តម្កើង​ប្រសិទ្ធភាព​ថ្នាំព្យាបាល និង​ជួយ​បន្ថយ​ឥទ្ធិពល​កំណាច​របស់​​កោសិកា​មហារីក​បាន​៥៩%​សម្រាប់​អ្នក​ជំងឺ​មហារីក​ប្រូស្តាត និង​៤០%​សម្រាប់​​អ្នកជំងឺ​មហារីកសុដន់​​។ គ្រឿង​ទេស​ដូច​យ៉ាង​រមៀត​នេះ​មាន​គុណសម្បត្តិ​​ខ្ពស់​សម្រាប់​សុខភាព​ហើយ ហើយ​កាន់តែ​​ខ្ពស់​និង​ប្រសើរ​ទៀត​ថែម​ទៀត​ ប្រសិន​បើ​គេ​ប្រើ​រមៀត​លាយ​ជាមួយ​គ្រឿង​ទេស​ផ្សេង​ទៀត។ បើ​តាម​មេចុងភៅ​Olivier Roellinger និង​ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ Hutter-Lardeau រមៀត​ស៊ីចង្វាក់​ខ្លាំង​នឹង​ម្រេច។ ​មាន​ផ្ទុក​អង់ទី​ស៊ីដង់​ក៏​ខ្លាំង​ក្លា​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់ជរា​នៃកោសិកា ហើយ​បើ​បាន​ប្រើ​​លាយ​ជាមួយ​ម្រេច​ទៀត ​រមៀតកាន់​តែមាន​មហិទ្ធិឫទ្ធិ​កាន់​តែ​​ខ្ពស់​ខ្លាំង​​ប្រឆាំង​នឹង​មហារីក ព្រោះ​ម្រេច​ក៏​ជា​គ្រឿង​ទេស​មាន​គុណ​សម្បត្តិ​ខ្លាំង​ផ្នែក​ប្រឆាំង​បាក់តេរី​និង​ផ្នែក​បំបាត់​ការ​ឈឺចាប់។ ចំណែក​ ឈើ​អែម ដែល​ផ្តល់​រសជាតិផ្អែម មាន​សមាសធាតុ​ស្រដៀង​នឹងអាំងស៊ុយលីន អាច​ជួយ​គ្រប់គ្រងជំងឺ​ទឹក​នោម​ផ្អែម និង​​ជាតិ​ស្ករក្នុង​ឈាម​បាន។​ មាន​ប្រភព​នៅ​ប្រទេស​ស្រីលង្កា និង​ប្រើ​ជា​ថ្នាំ​តាំង​ពី​ជាង​៥ពាន់​ឆ្នាំ​មក ក្បួន​​បូរាណរបស់​​គម្ពីរវេទ។ ​ឈើ​អែម ជា​គ្រឿង​ទេសឱសថ​មាន​អំណាច​សម្លាប់​មេរោគ មានសកម្មភាព​ជាបង់​​បិតក្រពះ បិត​ប្រព័ន្ធរំឡាយ​អាហារ​​នៅ​ពេល​រោគ​រលាក និ

    7 min
  4. 14 NOV

    ភេសជ្ជៈផ្អែម​​ប៉ូវ​កម្លាំង​អាច​បង្កគ្រោះថ្នាក់​ដល់​សុខភាពយ៉ាងណា?

    នៅថ្ងៃទី​៣​វិច្ឆិកា ​សប្តាហ៍​មុន លោកនាយករដ្ឋមន្ត្រី​ហ៊ុន​ម៉ាណែត បាន​បញ្ជា​ឱ្យ​ក្រសួង​អប់​រំ​ ពង្រឹង​វិធានការ​ហាមឃាត់​ការ​លក់​ ចែកចាយ ផ្សព្វផ្សាយ​ និង​​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​​ នៅ​ក្នុង​សាលារៀន​រដ្ឋ​និង​ឯកជន ដើម្បី​លើក​កម្ពស់​​សុខភាព​។ តើ​ភេសជ្ជៈ​ផ្អែម ឬ​និយាយ​ជា​រួម ជាតិ​ស្ករ​​ បង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា? ប្រៃ​ធ្វើ​ឱ្យ​ឡើង​ឈាម ខ្លាញ់​ធ្វើ​ធាត់​ ចុះ​ផ្អែម? បើ​មិន​ឱ្យ​បរិភោគ​ចេក​​មួយ​អាទិត្យ​ក៏មិន​អី ! មិន​បរិភោគ​សាច់​ក្រក​មួយ​ខែ​ក៏​បាន! ឱ្យ​តម​គ្រាប់​ស្វាយចន្ទីកន្លះ​ខែ គ្មានអ្វី​​លំបាកសោះ! ចុះ​បើ​ត្រូវ​ខ្វែង​ឈប់​បរិភោគ​គ្រឿង​​ផ្អែម ភេសជ្ជៈ​ផ្អែម ប៉ូវកម្លាំង តើ​អ្នក​ធ្វើ​បាន​ទេ?! ចម្លើយ​តាម​បែប​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បើ​មិន​ទទួល​ទាន​ជាតិ​ផ្អែម​សោះ អ្នក​នឹង​មាន​អារម្មណ៍​មួរហ្មង​ ខ្វល់​ខ្វាយ បាក់​ទឹក​ចិត្ត មាន​វិបត្តិ​ដំណេក ប្រៀប​ដូច​ជា​ខ្វះ​ជាតិ​ញៀន​អ្វីម្យ៉ាង​ដូច្នោះ។ មាន​មនុស្ស​ច្រើន​ណាស់ ដែល​ចូល​ចិត្ត​ស្ករ​សូកូឡា ស្ករគ្រាប់ ការ៉េម គ្រឿង​ផ្អែមៗ ... យុវជន​យុវនារី ក្មេង​ជំទង់​ស្រីប្រុស​សម័យ​ថ្មី វក់​វី​នឹង​ភេសជ្ជៈ​ផ្អែម ភេសជ្ជៈ​ប៉ូវ​កម្លាំង​ យ៉ាង​ខ្លាំង​... ពេញ​និយម​​ពេក​ រហូត​មិន​ខ្វល់​ មិន​បាន​គិតផង​ថា​ជាតិ​ស្ករ​ផ្អែម ក្នុង​អាហារ​ទាំងអស់​​នេះ​ អាក្រក់​សម្រាប់​សុខភាព។ ​ចំណី​អាហារ នំ មាន​​ជាតិ​ផ្អែម ឬ​និយាយ​ជា​ទូទៅ ស្ករ បង្ក​ឱ្យ​មាន​ដង្កូវ​ស៊ីធ្មេញ ជំងឺរលាក​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​ថ្លើម ជំងឺ​សម្ពាធឈាម ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​ជំងឺ​ធាត់ និង​​​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅ​លើ​ខួរក្បាល។ បើ​មាន​ទោស​ច្រើន​ម្លឹងៗ ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ផលិត​និងនៅ​តែបន្ត​បរិភោគ​ស្ករ​ទៀត? មាន​នាទី​ជា​អ្នក​ចុច​ភ្ជោច​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ផ្នែករីករាយ​​ទទួល​បាន​ទទួល​រង្វាន់​ ស្ករ​ជាតិ​ផ្អែម ស្ករ ប្រៀប​ដូច​ជា​គ្រឿង​ញៀន ដាក់​ចូល​មាត់​កាលណា ស្ករ នឹង​ទៅ​រំញោច​រំដោះ​អរមូន​ដូប៉ាមីន​ ដែល​ជា​អរមូន​រីករាយ​។ ដូច្នេះ​កាន់​តែ​ញ៉ាំច្រើន​ យើង​កាន់​តែ​ចូល​ចិត្ត​ ចង់​បរិភោគ​ទៀត។ ក្រុមហ៊ុន​ឧស្សាហកម្ម​ចំណីអាហារ​បាន​យល់​អំពី​បាតុភូតនៃ​គ្រឿងញៀន​ស្រទន់​​នេះ ទើបលួច​​បញ្ចូល​ជាតិ​ផ្អែម​ស្ករ ទៅ​ក្នុង​ផលិតផល​ចំណី​អាហារ​ទាំង​ឡាយ រាប់​ទាំង​អាហារ​ប្រៃ​ផង។ ជា​លទ្ធផល​ មនុស្ស​សម័យ​បច្ចុប្បន្ន បរិភោគ​ស្ករ ច្រើន​ហួស​កំរិត​ដែល​បេះ​ដូង​អាច​ទ្រាំទ្រ​បាន។ បើ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ស្ករ​បន្ថែម​ប្រមាណ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើ​នឹង​៦​ស្លាបព្រាកាហ្វេ។ តែ​ភេសជ្ជៈ​ផ្អែមមួយកំប៉ុង៣៣០​មីល្លីលីត្រ​ មាន​ផ្ទុក​ជាតិ​ស្ករ​លើស​សេចក្តី​ណែនាំ​របស់​ភ្នាក់ងារ​​សហប្រជាជាតិ​ស្រេចបាត់​ទៅហើយ។ ជាង​នេះ​ទៅ​ទៀត ជាតិ​ផ្អែម ស្ករ​នៅ​ក្នុង​ភេសជ្ជៈ​ ជា​ប្រភេទ​ស្ករ​មាន​សកម្មភាព​លឿន ដែល​អាច​ជ្រៀប​ចូល​ក្នុង​សរីរាង្គ​បាន​យ៉ាង​លឿន​រហ័ស ជា​ហេតុ​ធ្វើអត្រា​​ជាតិ​ស្ករក្នុង​ឈាម ​បុកឡើង​ខ្ពស់​ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។ ភេសជ្ជៈ​ប៉ូវ​កម្លាំង តើ​វា​ពិត​ជា​ជួយ​លើក​កម្លាំង​មែនឬ? ភេសជ្ជៈ​ផ្អែម​មាន​ច្រើន​ម៉ាក ច្រើនទម្រង់ណាស់ ដាក់​លក់​យ៉ាង​ពោរពាស​ ក្នុង​ហាង​ ក្នុង​តូប​ គ្រប់​ទិសទី​ទាំងអស់។ ទីផ្សារ​ភេសជ្ជៈ​ប៉ូវកម្លាំង​បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង និង​ប្រមូល​ចំណូល​បាន​ច្រើន​ណាស់ ដល់​ទៅ​ជាង​៦០០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០២៤​នៅ​ប្រទេស​បារាំង។ ក្មេងៗ​ជា​ផ្ទាំងស៊ីប​នេះ​ភេសជ្ជៈ​នេះ​ខ្លាំង​ជាង​គេ ព្រោះ​អ្នក​ទទួល​ទាន​ចំនួន​ជាង​ពាក់កណ្តាល​ មាន​អាយុ​ប្រមាណ​ពី​១៨ទៅ​៣៥​ឆ្នាំ។ ប៉ុន្តែមិន​ដូច​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ ភេសជ្ជៈ​ប៉ូវ​កម្លាំង នេះ ជា​គ្រាប់​បែកស្ករ​​ប្រឆាំង​សុខភាព ជា​ភេសជ្ជៈ​ផ្តល់​ថាមពល​ប្រហោង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាសំឡេង​ប្រឆាំង​បាន​ផ្ទុះ​លាន់​ឡើង​នៅ​សភា​បារាំង។ នៅថ្ងៃសុក្រ​ទី​៧​វិច្ឆិកា សភាបារាំង​បាន​អនុម័ត​ច្បាប់​យក​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម ប៉ូវ​កម្លាំង​ មាន​ជាតិ​អាល់កុល ​ក្នុង​កម្មវត្ថុ​រារាំង​ការ​ដុះដាល​នៃ​ទីផ្សារ​ភេសជ្ជៈ​ផ្អែម​ថ្មី មាន​ជាតិ​រំញោច​រំភើប​ និង​ជាតិ​ស្ករ​ ហើយ​ដែល​អាច​យក​ទៅ​​​​លាយជា​មួយ​ស្រាខ្លាំង។ គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​​សុរា ឬ​អាល់កុល អាក្រក់​ចំពោះ​សុខភាព ថា​ជា​កត្តា​នាំ​ឱ្យ​ មាន​​គ្រោះ​កើត​ជ

    8 min
  5. 5 NOV

    ម្សៅកូនក្មេង មានគុណសម្បត្តិ​និង​គុណវិបត្តិ​ចំពោះ​​សុខភាព​យ៉ាងណា?

    ម្សៅ​កូនក្មេង ហុយៗ​ពណ៌ស ក្រអូប​ឈ្ងុយ​ ដែល​មាន​ប្រើ​ស្ទើរ​គ្រប់​ផ្ទះ សម្រាប់​លាប​លើ​ស្បែក​ទារក​បង្ការ​ភាព​រលាក ឬ​សម្រាប់​លើក​សម្ផស្ស​ការពារ​ស្បែក​ចំពោះមនុស្ស​ធំ ឬសម្រាប់​​លាប​ដៃរបស់​អ្នក​កីឡាលើក​អាល់ទែ ។ល។ និង​។ល។ ជា​អ្វី?  តើ​ម្សៅដែល​យើង​ទម្លាប់​ហៅ​ថា​ម្សៅ​​កូន​ក្មេង​នេះ​ មានអត្ថប្រយោជន៍ និង​គ្រោះ​ថ្នាក់​យ៉ាងណា​​សម្រាប់​សុខភាព? លោក​អ្នក​ប្រហែល​នៅ​ចាំ​បាន ការ​ផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​កូនក្មេង​ កាលពី​ប្រមាណ​១០​-២០​ឆ្នាំ​មុន។ ពេល​នោះ​ ម្សៅ​កូនក្មេង ពណ៌​ស ក្រអូប​ឈ្ងុយ​ សឹងអា​ច​ចាត់​ទុកថា​ជា​របស់​មិន​អាច​ខ្វះ​បាន នៅក្នុងគ្រប់​​ផ្ទះ មិនមែន​ត្រឹម​តែ​នៅ​​ផ្ទះ​ដែល​មានកូន​ទើប​នឹង​កើតទេ។ មនុស្ស​ចាស់ មនុស្សធំ ក៏ធ្លាប់​និងនៅ​បន្ត​​ប្រើ​ម្សៅ​នេះ​ច្រើនដែរ។ តើ​ម្សៅ​នេះ​ជា​អ្វី? ​ ​ផ្សំឡើង​ដោយ​សមាសធាតុ​​​ស៊ីលីកាត ដឺ​ម៉ាញេស្យូម (​រ៉ែ​ក្នុង​ចង្កោមគ្រួសារ​ដីឥដ្ឋ) ម្សៅ​កូនក្មេង​ ឬម្សៅ​Talc បើ​ហៅ​តាម​​ភាសាបារាំង មានប្រើ​តាំងពីបុរណបុរាណកាលដ៏​យូរលង់​មកហើយ នៅទូទាំង​ពិភពលោក​ មិនថា​នៅប្រទេសបារាំង ​នៅ​ប្រទេស​ផ្សេង​ឬកម្ពុជា​ទេ។ ម្សៅ​Talc មាន​គុណសម្បត្តិ​ពិសេស ខាង​ស្រូប​ជាតិ​សើម និង​បំបាត់​ក្លិន បំបាត់សំណើម ប្រឆាំង​នឹង​ភាព​កកិត ព្រមទាំង​ជួយ​ស្បែក​ឱ្យមាន​ភាពទន់ល្មើយទៀត។ ​គេសង្កេត​ឃើញ​មានការប្រើប្រាស់​ម្សៅ​នេះ​ជា​ពិសេស ចំពោះ​ក្មេង​តូច ទើប​ខ្មែរ​ប្រើ​ពាក្យ​ថា​ម្សៅ​កូន​ក្មេង សម្រាប់​រោយ​លាប​នៅ​លើ​កំប៉េះគូថ​កូន​ងារ តាម​គន្លាក់​ដៃគន្លាក់​ជើង តាម​ផ្នត់​ស្បែក ក្រលៀន​ ក្រោម​ឃ្លៀក​របស់​ទារក ដើម្បី​កុំ​ឱ្យមាន​សំណើម និង​ភាព​ស្អិត​ និង​ដើម្បី​បញ្ចៀស​គ្រោះ​រលាក​តាម​ស្នាមភ្លីស្បែកទាំងអស់​នោះ។ ខ្លះ​ទៀត បានយកម្សៅកូនក្មេង​​នេះទៅ​ចាក់​​ក្នុង​ស្បែកជើង លាប​ជើង​ដើម្បី​បំបាត់​ក្លិន ឬដើម្បី​សម្អាត ​បំបាត់​ស្នាម ដោយ​ចាក់​ម្សៅ​លើ​ក្រណាត់ប្រលាក់​​សារធាតុ​​ខ្លាញ់។ល។ និង​។ល។ និយាយ​ជា​រួម ក្រៅ​អំពី​បម្រើ​នៅក្នុង​ផ្ទះ​ ជា​ប្រចាំ​ថ្ងៃ ម្សៅ​តាល់ ក៏​ជា​គ្រឿង​ផ្សំ​សម្រាប់​លើ​ក​សម្រស់ ជា​គ្រឿង​សំអាង បន្ទន់​ស្បែក ឱ្យ​ឡើង​រលោង ទន់​ល្អ ដូច​ស្បែកកូន​ក្មេង និង​សាប៊ូ​កក់​សក់​ស្ងួត ​សម្រាប់​ប្រឆាំង​នឹង​អាការៈ​ឡើង​ខ្លាញ់សេប៊ុម​នៅ​ក្បាល និង​សម្រាប់​បង្កើនទម្ងន់​សក់​ ដោយ​យក​ម្សៅ​នេះ​ទៅ​ដាក់​រោយ​លាប​តាម​ជើង​សក់​ រួច​ច្របាច់​ស្បែក​ក្បាល​ឱ្យ​សព្វ​ដោយ​ឱន​ក្បាល រួច​ងើប​រលាស់​ឡើង​វិញ​ជា​ការ​ស្រេច។​  វិស័យ​​ឧស្សាហកម្ម ក៏​មាន​ប្រើ​ម្សៅ​តាក់នេះច្រើន​ដែរ។ ប៉ុន្តែម្សៅ​កូនក្មេង​នេះក៏​មានគុណវិបត្តិ​ច្រើន​ដែរ និង​​ធ្លាប់ឆ្លងកាត់​រឿង​អាស្រូវ​ម្តង​ជា​ពីរ​ម្តង។ នៅ​ទសវត្សរ៍​ឆ្នាំ១៩៧០ ឆ្នាំ​ដែល​មានប្រើម្សៅ​កូនក្មេង​​ច្រើនខ្លាំង និង​យ៉ាង​ពេញ​និយម​បំផុតនៅ​លើ​ពិភពលោក​នោះ ក៏ជា​ឆ្នាំ​ដែលផ្ទុះ​រឿង​អាស្រូវ និយាយ​ជា​លើក​ទីមួយ អំពី​គ្រោះ​ថ្នាក់​​នៃ​ផលិតផល​​​ម្សៅ​តាល់ចំពោះ​សុខភាព។ កាលណោះ​ម្សៅ​តាល់​ជាប់​ចោទ​ ថាមានផ្ទុក​បាក់តេរី​កំណាចចម្លង​ទៅ​ទារក​ដែល​ប្រើ​​ម្សៅ​តាល់ ឱ្យ​មាន​ជំងឺក្បាល​ធំ និង​ស្លាប់​អស់​ជា​ច្រើននាក់។  នៅ​ឆ្នាំ​១៩៨២ ក្រុមហ៊ុន​ឱសថ​អាមេរិក Johnson & Johnson បាន​ទទួល​ស្គាល់​ ជា​លើក​ទីមួយ​ដែរ អំពី​គ្រោះ​ថ្នាក់​នៃ​ផលិតផលម្សៅ​តាល់ ចំពោះ​សុខភាព​ទារក​ ​នៅ​ពេល​ប្រើមិន​ត្រឹម​ត្រូវ​ តាម​តំបន់​រសើបៗ​ងាយ​រងគ្រោះ។ នៅពេល​នោះ ក្រុមហ៊ុន​និង​អាជ្ញាធរ​បាន​ពន្យល់​ថា ​គ្រោះ​ថ្នាក់​មិនមែនបង្ក​ឡើង​​ដោយ​សារធាតុ​រ៉ែតាល់ទេ គឺមកពីមានដី​នៅ​តំបន់​ជីក​យក​រ៉ែ​តាល់នោះ​ ​ជាតិ​ពុល​ផ្សេង​ទៀត ដូច​យ៉ាង​សារធាតុ អាមីញង់ ហើយ​ដោយ​​ជាប់​មក​​ជាមួយ ទើប​ម្សៅ​តាល់​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ ដូច្នេះគេ​នៅ​តែ​អាច​បន្ត​ប្រើ​​ម្សៅ​តាល់​បាន​ ប្រសិន​បើ​គេ​ដឹង​ប្រភព​ច្បាស់​លាស់​នៃ​រ៉ែ​តាល់ ដែល​បើ​សុទ្ធ​ល្អ​​ជា​តាល់១០០%  មិន​ជីក​ចេញ​ពី​​​ទីតាំង​ភូមិសាស្ត្រមាន​ជាតិ​ពុលផ្សេង​ទេ នឹងគ្មានគ្រោះថ្នាក់​ឡើយ។ ប៉ុន្តែតើ​ធ្វើ​ម្តេច​នឹងដឹង​ថាម្សៅ​កូនក្មេង​នោះ ធ្វើ​រ៉ែ​តាល់​សុទ្ធ​គ្មានប្រលាក់​ប្រលូសជាតិ​ពុលផ្សេង?! នេះហើយ​ជាបញ្ហា។ នៅ​ឆ្នាំ​២០២៤ រឿង​អាស្រូវ​តាល់​បាន​ផ្ទុះ​ឡើង​កាន់​តែ​ធំ ជា​ថ្មីម្តង​ទៀត។ ការសិក្សារបស់​ក្រុមអ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺមហារីកអន្តរជាតិ ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ផ្ស

    9 min
  6. 30 OCT

    ស្រុត​ស្បូន​​ មិន​​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​តែកុំ​ប្រហែស

    មានអារម្មណ៍​ថាធ្ងន់​ស្រយ៉ុងនៅ​ផ្នែក​ខាងក្រោម​នៃពោះ ... នេះអាច​ជា​អាការៈ​ស្រុត​សរីរាង្គ​ណាមួយ​នៅអាង​ត្រគៀក។ សម្រាប់​ស្ត្រី សរីរាង្គ​ដែល​ងាយ​ស្រុត​និងលូន​ចេញ​មក​ក្រៅ​ជាង​គេ គឺ​ស្បូន​។ ហេតុ​អ្វី​សរីរាង្គ​ទាំងនេះ​ស្រុត​ ? តើ​មាន​មធ្យោបាយ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាងណា? ស្រុត​សរីរាង្គ ជា​អាការៈ​ចុះខ្សោយខុស​ប្រក្រតី​​នៃសរីរាង្គ​ណាមួយ​នៅ​តំបន់​អាង​ត្រគៀក​ ដូច​ជា​ប្លោកនោម ស្បូន ឬពោះវៀនទ័ល (ថង់​លាមក) ដែល​​តម្រៀ​ប​ត​គ្នា​ជា​ថ្នាក់ៗនាំ​ឆ្ពោះ​ទៅទ្វារ​តូច (រន្ធនោម) រន្ធ​ភេទ​សម្រាប់​រួម​រក្ស​និង​បង្កើត​កូន និង​រន្ធ​លាមក (ទ្វារធំ)​។ មាន​ទម្ងន់​គួរ​សម តាមធម្មតា សរីរាង្គនៅក្នុង​​អាង​ត្រគៀក អាចឈរ​ជាប់​ដោយ​មានសរសៃ​​​សាច់​ដុំ​និង​​សរសៃពួរ​ខាង​ក្នុង នៅ​បាត​​អាង​ត្រគៀក​ ចង​ប្រទាក់​គ្នា​ជាទម្រ​​​​។ ប៉ុន្តែ​នៅពេល​ សរសៃ​ចង និង​ប្រព័ន្ធ​សាច់​ដុំ​ក្នុង​អាង​ត្រគៀកនោះ​ យារ រលា​ ឬ​ចុះ​ខ្សោយ សរីរាង្គ​ទាំងនោះ​ មិន​អាច​នៅ​​ជាប់​ត្រង់​កន្លែង​ដើម​​ដ៏​ត្រឹមត្រូវ​ទេ ដោយបាតុភូត​នៃ​ទំនាញ​ផែនដី វាត្រូវ​តែ​​ធ្លាក់​​ចុះ​មក​ក្រោម។ ដូច្នេះ​ហើយ​ទើប​គេ​ប្រើ​ពាក្យ​ថា ស្រុតសរីរាង្គ ឬ prolapsus ជា​ភាសាបារាំង។ ស្បូន ​ប្លោកនោម ​ពោះ​វៀន​ទ័ល ជា​សរីរាង្គងាយ​ស្រុត​ជាង​គេ។ ផ្នែក​វេជ្ជសាស្ត្រ បែង​ចែង​​ការស្រុត​សរីរាង្គជា​បួន​ដំណាក់កាល។ ទីមួយ​ ជា​ការ​ស្រុត​ចុះ​​ខុស​កន្លែង​ដើម តែ​នៅ​ក្នុងអាង​ត្រគៀក​ដដែល​ និង​ទីបួន ជា​​ករណី​ធ្ងន់ធ្ងរខ្លាំង​ សរីរាង្គ​ដូច​យ៉ាង​ ស្បូន ​អាចស្រុត​​ធ្លាក់​ខ្លាំង រហូត​រុល​​ចេញ​មក​ផ្នែក​ខាង​ក្រៅ​តែម្តង​ផង ដែល​បណ្តាជន​ខ្មែរ​មានទម្លាប់​​ហៅ​ថា​ស្បូន​លូន។ តាមការ​ពិត បុរស​ក៏​អាច​ជួប​ករណី​ស្រុត​សរីរាង្គ​នេះ​ដែរ តែការ​លូន​លៀន​​ចេញមក​ក្រៅ​​តាម​រន្ធគូថ និងជា​ករណី​កម្រ​ខ្លាំងណាស់។ ស្ត្រី​ទើប​​ជា​ជន​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ ​ ជា​ពិសេស​ស្ត្រី​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ព្រោះ​តែច្រក​​​ទ្វារមាស​​របស់​ស្ត្រី​ជា​​តំបន់​ខ្សោយ ងាយ​រង​គ្រោះ​។​ បើ​តាមការ​ចុះ​ផ្សាយ​ក្នុង​ទំព័រអ៊ីនធ័រនែតរបស់​​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ស្ត្រី​ខ្មែរ​ប្រមាណ​៣០% ជួប​បញ្ហា​ស្រុត​ស្បូន នៅ​ពេល​ចូល​វ័យ​ចំណាស់​និង​អស់​រដូវ។ អត្រាស្ត្រី​មាន​វិបត្តិ​ស្រុត​ស្បូន បាន​ឡើងដល់​៤៩,៧%​ នៅ​​អាយុចាប់​ពី​៨០​ឆ្នាំ​ឡើង​ទៅ ​ និង​ប្រមាណ​ដល់​ទៅ​ ៩,៧%​ដែរ​ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចន្លោះ​ពី​២០ទៅ​៣០​ឆ្នាំ​។ នេះ​បើ​តាមតួលេខ​របស់​​មន្ទីរពេទ្យកាល់ម៉ែត្រ​ដដែល។ ហេតុអ្វី​ស្បូន​ស្រុត? សរសៃ​និង​សាច់​ដុំ​នៃ​តំបន់​អាង​ត្រគៀកដែល​មានភារៈ​ទ្រទ្រង់​សរីរាង្គ​​ក្នុង​អា​ង​ត្រគៀក ដូច​យ៉ាង​ស្បូន​​ជា​ដើម​នេះ អាច​នឹង​យារ ឬ​រលា​ ហើយ​ចុះ​ខ្សោយ ដោយ​ហេតុ បាន​ជួប​បាតុភូត ប្រឹង​​ប្រើ​កម្លាំងខ្លាំង​​ ​ដោយ​បញ្ហា​អរម៉ូន ឬ​ដោយ​ការលើក​ដាក់រុញ​របស់​ធ្ងន់ ដែលមាន​​សម្ពាធ​ខ្លាំងសង្កត់​​លើ​ផ្នែក​ខាង​ក្រោមនៃ​​ពោះ លើ​ប្រព័ន្ធ​អាង​ត្រគៀក ​ញឹកញាប់ពេក។ ក្នុង​ន័យ​នេះ  ការ​ពរពោះ មាន​កូន​ច្រើន ហើយ​​ប្រសូតបុត្រ​​តាម​ផ្លូវ​ធម្មជាតិ (តាម​ទ្វារមាស) ច្រើន​ដង​ ជា​មូលហេតុ​ចម្បង​ទីមួយនៃការ​ស្រុត​សរីរាង្គ។ នៅ​ពេល​ឆ្លង​ទន្លេ (សម្រាលកូន) ស្ត្រី​ជា​ម្តាយ​ត្រូវ​ប្រឹង​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ធ្វើ​សរសៃ​សរសូង ក្នុង​តំបន់​អាង​ត្រគៀក ជា​អ្នក​ទ្រ​ទ្រង់​សរីរាង្គ​ស្បូន ប្លោកនោម​... ត្រូវ​​គ្រាំ ឬ​របួស​ស្នាម​តិច​តួច ដោយ​កម្លាំង​ប្រឹង​​បង្កើត​កូន។ ករណី​ខ្លះ ទារកក្នុង​ផ្ទៃ​ធំ​ពេក ការប្រសូត​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង និង​ត្រូវ​មាន​ជំនួយ​ពី​ផ្នែក​វេជ្ជសាស្ត្រ​ ដូច​ជា​ការ​បូម ការ​គាប​ទាញទារក ក៏​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​អាង​ត្រគៀក​របស់​ស្ត្រី​ដែរ។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅស្រុក​បារាំង គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​ស្ត្រី​ធ្វើ​លំហាត់​ពង្រឹង​សាច់ដុំ​និង​ប្រព័ន្ធ​អាង​ត្រគៀក​ឡើង​វិញ នៅ​ក្រោយ​ពេល​ឆ្លង​​ទន្លេ​រួច ដើម្បី​បញ្ចៀស​​ផលវិបាកនៃ​ការ​ស្រុត​សរីរាង្គ​ស្រុត​ស្បូន​ នៅ​ជា​ច្រើន​ឆ្នាំ​ក្រោយ​។ ក្រៅ​អំពី​មូលហេតុ​ឆ្លង​ទន្លេ ក្អក​រ៉ាំរ៉ៃ ធាត់​ជ្រុល​ចុក​ខ្លាញ់​ក្នុង​ពោះ​ ឧស្សាហ៍ទល់​លាមក ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​ធំតូច​ណាមួយ​ត្រង់​តំបន់​អាង​ត្រគៀក ក៏​ជា​​កត្តា​​​ដែល​អាច​សម្រួល​ឱ្យ​​មាន​បញ្ហា​ស្រុត​សរីរាង្គដែរ។ ថ្វី​បើ​ជំងឺ​ស្រុត​ មាន​ពាក់​ព័ន្ធ​ខ្លាំង​នឹង​ក

    10 min
  7. 16 OCT

    លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?

    កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង​ប្រឹង​ប្រែងផ្សព្វផ្សាយ​ដើម្បី​​ណែនាំ​ដល់​ប្រជាពលរដ្ឋគ្រប់​រូប គ្រប់​វ័យ គិត​គូរ​អំពី​ប្រយោជន៍​​សុខភាព​។ ឧទាហរណ៍ លើស​ស្ករ​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើសជាតិ​​ប្រៃ​នឹង​ធ្វើឱ្យ​មាន​សម្ពាធ​ឈាមខ្ពស់​ ។ល។ និ​ង។ល។ ចុះ​បើលើ​សខ្លាញ់នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាងណា​ខ្លះ? ខ្លាញ់​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ប៉ុន្តែ​នៅ​ពេល​សារធាតុ​នេះ​មាន​​បរិមាណ​ច្រើន​ជ្រុល លើស​សេចក្តី​ត្រូវការរបស់​សពាង្គកាយ​ ច្បាស់​ណាស់​ដែល​ថា​​ ខ្លាញ់អាច​​នឹង​ក្លាយ​ទៅ​ជា​សត្រូវ​វិញ។ លើសជាតិ​ខ្លាញ់ គ្មាន​ផ្តល់​រោគ​សញ្ញា​អ្វី​ទាំង​អស់ ក្នុង​ដំណាក់កាលដំបូង​។ ដើម្បី​បានដឹង​អំពីបរិមាណ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ថាច្រើន​-​តិច​ឬ​ល្មម វិធី​មានតែ​មួយ​គឺ​ការ​ជួសធ្វើ​​តេស្ត​វិភាគ​ឈាម ដើម្បី​វាល់​កំរិត​ជាតិ​ខ្លាញ់ក្នុង​ឈាម ដែល​មាន​ឈ្មោះ បច្ចេកទេស​ថា កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត។ តើ​កូឡេស្តេរ៉ុល និង​ ទ្រីគ្លីសេរីតជា​អ្វី? នៅ​ក្នុង​លទ្ធផល​នៃ​ការ​វិភាគ​ឈាម​ឆែកមើល​សុខភាព​ជា​ទូទៅ គេ​តែង​ឃើញ​មានរបាយការណ៍​ ស្តីពី​​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត​ នៅត្រសង​គ្នា។ ​កូឡេស្តេរ៉ុល មាន​អ្នក​ស្គាល់​ច្រើន​ជាង និង​គួរ​ឱ្យ​​ខ្លាច​ជាង។ តែតាមការ​ពិត ​អត្រាជាតិ​ខ្លាញ់​​កូឡេស្តេរ៉ុល​ និង​អត្រា​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត គួរ​តែ​ទទួល​បាន​ការ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​ដូច​គ្នា ព្រោះ​កូឡេស្តេរ៉ុល​និង​ទ្រីគ្លីសេរីត អាច​បង្ក​បញ្ហា​ដូច​គ្នា​ដល់​សុខភាព ជាពិសេស​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ​ប្រសិន​បើ​យើងជាតិខ្លាញ់​ទាំងពីរ​មាន​បរិមាណ​ច្រើនជ្រុល ឬ​ឡើង​ខ្ពស់​ពេក នៅក្នុង​ឈាម។ ផលិត​ដោយ​សរីរាង្គកាយ និង​តាម​រយៈ​​ចំណី​អាហារ ​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត ជា​ប្រភេទ​​​សារធាតុ​លីពីតដ៏​ចាំបាច់​ដូចគ្នា​សម្រាប់​សរីរាង្គកាយ ឬ​និយាយ​ឱ្យ​ចំ គឺ​ជា​ខ្លាញ់​ដែល​នៅ​ក្នុង​ឈាម និង​ដែល​​មាន​ប្រភព​និង​តួនាទី​ខុស​គ្នា​។ កូឡេស្តេរ៉ុល ប្រៀបដូចប្រេង​រំអិល មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​ដំណើរការ​របស់កោសិកានៃ​ខ្លួនប្រាណ​​ទាំងមូល សម្រាប់ការ​សំយោគ​​ស្រូប​ទាញ​វីតាមីន​ D ពី​​​ផ្ទៃ​ស្បែក​ សម្រាប់​ដំណើរការ​នៃ​ថង់ប្រមាត់ ឬ​ដំណើរការ​នៃ​អរមូន​មួយ​ចំនួន​ដូច​ជា អរមូន​ករទីហ្សូន និងអរមូនតេស្តេរ៉ូន។ ៦៥%​នៃ​ខ្លាញ់​កូឡេស្តេរ៉ុល បាន​មកពី​ការ​ផលិត​របស់​ថ្លើម សល់​ប៉ុន្មាន​បាន​មក​ពី​ចំណីអាហារ។ និយាយ​ជា​រួម កូឡេស្តេរ៉ុល មានចំណែក​ចាំបាច់​ណាស់​សម្រាប់​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ល្អជា​ទូទៅ។ ដូច្នេះ​ បរិមាណ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល​​នេះមិន​ត្រូវ​ឱ្យ​ខ្វះទេ តែ​ក៏​មិន​ត្រូវ​​ច្រើន​ជ្រុល​ដែរ។ ហេតុអ្វី​មិន​ត្រូវ​ឱ្យ​ខ្វះ និង​មិន​ឱ្យ​លើស? ​នៅក្នុង​ឈាម ខ្លាញ់​​កូឡេស្តេរ៉ុល ចែក​ជា​​​ពីរ​ទម្រង់​ទៀត គឺ​កូឡេស្តេរ៉ុល LDL ដែល​ជាប់​ឈ្មោះ​ថា​ជា​ខ្លាញ់​មិនល្អ ព្រោះ​វា​ងាយ​នឹង​​កក​ជាប់​នៅ​តាម​ផ្ទៃនៃ​ជញ្ជាំង​សរសៃ​ឈាមអាទែ (សរសៃហូរចេញ​ពី​បេះដូង) និង​កូឡេស្តេរ៉ុល​ HDL ឬ​ហៅ​ថា​ខ្លាញ់​កូឡេស្តេរ៉ុលល្អ។ ​កូឡេស្តេរ៉ុលល្អ​HDL ជា​អ្នក​ដឹក​ជញ្ជូនប្រមូល​​​​ខ្លាញ់​កូឡេស្តេរ៉ុលក្នុង​ឈាម​ដែល​ហួសចំណុះ​ -លើស​សេចក្តី​ត្រូវ​ការ នាំ​ទៅ​ថ្លើម​ ដើម្បី​បំប្លែងចោល។ មាន​ន័យ​ថា​កូឡេស្តេរ៉ុលHDL​នេះ បាន​ដើរ​តួនាទី​ជា​អ្នក​ការពារ​មិន​ឱ្យ​មាន​បញ្ហា​សុខភាព​សរសៃ​ឈាម​បេះដូង។ ដូច្នេះ​មិន​ត្រូវ​ឱ្យ​ខ្វះ​ខ្លាញ់​ល្អ​ប្រភេទ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ្លាញ់​មិនល្អ​កូឡេស្តេរ៉ុល LDL បើ​មាន​ច្រើន​កាលណា​វា​នឹង​សម្រួល​ឱ្យ​មាន​ផលវិបាក​ច្រើន​ ដូច​ជា​បណ្តាល​ឱ្យ​សរសៃ​ឈាម​រួម​តូច ដោយ​មាន​ការ​កក​ខ្លាញ់​នៅ​តាមជញ្ជាំង​​សរសៃ​ឈាម​​។ បើ​សរសៃ​ឈាម​រួម​តូច និងមាន​កាកសំណល់​កករាំង​ចរន្ត​ឈាម គ្រោះហានិភ័យ​ជួប​ករណី​​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម នៅ​​​​បេះ​ដូង (ស្លោកបេះដូង) និង​នៅ​ខួរក្បាល (ស្ត្រូប) ​អាច​កើត​បាន​គ្រប់​ពេល។ ចំណែក​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត ក៏​​ផលិត​ដោយ​ថ្លើម​ និង​ចំណីអាហារ​ដែរ។ ជាតិ​​ស្ករ ជាតិ​ម្សៅ និង​អាល់កុល ដែល​យើង​ទទួល​ទាន​ចូល​ទៅ​​ច្រើន​ជ្រុល​នឹង​ត្រូវ​បាន​ថ្លើម​បំប្លែង​ទៅ​ជា​ទ្រីគ្លីសេរីត រួច​នាំ​ទៅ​ស្តុក​ទុក​ក្នុង​ជាលិកាស្បែក ក្នុង​ទម្រង់ជាជាតិ​ខ្លាញ់​ និង​

    9 min
  8. 8 OCT

    ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ

    ​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់។ ដូច​ជា​រៀង​រាល់​ឆ្នាំ ពេញ​មួយ​ខែ​តុលា​នេះ អាជ្ញាធរ​សុខាភិបាល​នានា​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​​ជា​ច្រើន​ដើម្បី​បញ្ចៀប​ពលរដ្ឋ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​ធ្វើ​តេស្តេ​វែក​រក​ ​ជំងឺ​មហារីក​សុដន់ ដែល​បើ​គេ​ឆាប់​ដឹង​ ឆាប់​បាន​ទទួល​ការ​ព្យាបាល ​នោះ​សំណាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ មាន​ចំណោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជាមាន​​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​កើត​​ជំងឺ​មហារីក​សុដន់​? រហូត​មក​ទល់​នឹ​ង​ពេល​បច្ចុប្បន្ន​នេះ មហារីក​សុដន់ នៅ​តែ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​ស្ត្រី​ដោយ​ជំងឺ​មហារីក។ ក្នុង​មួយ​ឆ្នាំៗ​ ជំងឺ​មហារីក​សុដន់​បាន​សម្លាប់​​​ស្ត្រី​ប្រមាណ​១២០០០នាក់​ នៅ​ក្នុង​ប្រទេស​បារាំង។ ការ​វែក​រក​ឃើញ​ជំងឺ​មហារីក​សុដន់បាន​ឆាប់​ តាំងពី​ដំណាក់កាល​ដំបូង​ៗ មុន​ចេញ​រោគ​សញ្ញា ផ្តល់លទ្ធភាព​​ខ្ពស់​ដល់​ការ​ព្យាបាល ឱ្យ​បាន​ជា​សះស្បើយ​ ក្នុង​៩​ករណី​លើ​១០។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ជា​រៀង​រាល់​ឆ្នាំ​​ ពិភពលោក​តែង​រៀប​ចំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​ ពេញ​មួយ​ខែ​តុលា​ តាម​រយៈ​ព្រឹត្តិការណ៍​​ផ្សេងៗ​ ដូច​ជា​ការលម្អ​ទី​កន្លែងដោយ​ចង​បូ​ពណ៌​កុលាប បំភ្លឺ​អាគារសាធារណៈ អាគារ​ប្រវត្តិសាស្ត្រ ​​ទេសចរណ៍ ឧទាហរណ៍ តួអេហ្វែល នៅ​ក្រុង​ប៉ារីស បានប្តូរ​ទៅ​ជាមាន​ពណ៌កុលាប​នៅ​ពេល​យប់​ពេញមួយ​តែតុលា ព្រមទាំងកម្មវិធី​ជួប​ជុំ បែប​កំសាន្ត បែប​អប់រំ បែប​កីឡា​ ។ល។ កម្មវិធី​ដ៏​ពេញនិយម​ជាង​គេ​នៅ​ប្រទេស​បារាំង គឺ​ការ​ជួប​ជុំ​រត់​ បែ​បពាក់កណ្តាល​ម៉ារ៉ាតុង ដើរ​ជា​គ្រួសារ​រយៈ​ឆ្ងាយ​ ... កម្មវត្ថុ​នៃ​ការ​រៀ​ប​ចំ​ព្រឹត្តិការណ៍​ មាន​តែ​មួយ​គឺ​ ដើម្បី​បញ្ចៀប បំផុស ​ព័ត៌មាន និង​បញ្ចុះ​បញ្ចូល​ស្ត្រី​ឱ្យ​ទៅធ្វើ​តេស្ត​វិភាគ​​ក្រែងមាន​​កើត​ជំងឺ​មហារីក​សុដន់ ជាទូទៅ​ ​អាយុ​​​៥០​ឆ្នាំ​ទ់ៅ​៧៤​ឆ្នាំ ជា​វ័យ​ងាយ​រងគ្រោះកើត​ជំងឺ​មហារីក​សុដន់​​ជាង​គេ។ ដោយ​មូលហេតុ​នេះទើបពលរដ្ឋ​បារាំង​ភេទ​ស្រី​ ក្នុង​វ័យ​នេះ​ ​បាន​ទទួល​ការ​អញ្ជើញ​និង​ណែនាំ​ឱ្យ​ធ្វើ​តេស្ត​​ដោយ​ឥតគិត​ថ្លៃ​ជា​រៀង​រាល់​ពី​រ​ឆ្នាំម្តង។ ​ប៉ុន្តែ​មហារីក​សុដន់ជា​​ជំងឺដែល​កើត​មាន​ជា​ញឹកញាប់​ជាង​គេបង្អស់​សម្រាប់​​ស្ត្រី កំពុង​​​កើនឡើង​ជា​លំដាប់​ និង​​កាន់​តែ​ច្រើន​ឡើងៗលើ​រូប​​ស្រ្តី​វ័យ​ក្មេង។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បារាំង។ ស្ត្រីកាន់​តែ​​ក្មេងឡើងៗ​​ និង​កាន់​តែ​ច្រើនឡើងៗ​មាន​ជំងឺ​មហារីក​សុដន់ នៅ​អាយុ​ក្រោម​៤០ឆ្នាំ។ ដូច្នេះ​ត្រូវមាន​កម្មវិធី​វិភាគ​រក​ជំងឺ​មហារីក​សុដន់​ជា​ស្វ័យ​ប្រវត្តិ​លើ​ស្ត្រីគ្រប់​វ័យឬ? មិន​ទេ! ​ការ​ធ្វើ​តេស្ត​វិភាគ​វែក​ជំងឺមហារីក​សុដន់​ ថ្វីបើ​ផ្តល់​គុណប្រយោជន៍​មែន តែ​នៅមាន​កំរិត និង​អាច​ផ្តល់​ផល​អវិជ្ជមាន​វិញ។​ ឆាប់​ទៅ​ធ្វើ​តេស្ត​ពេក ក៏​អាច​ក្លាយ​ជា​​កា​រ​វិភាគ​ធ្វើ​រោគ​វិនិច្ឆ័យ​ជ្រុល​ហួសហេតុ​ និង​នាំ​ឱ្យ​មាន​​ជា​ការ​ព្យាបាល​ដុំ​ដំបៅ​ដែល​មិន​ប្រាកដ​ថា​នឹង​វិវឌ្ឍន៍​ទៅ​ដុំ​មហារីក។ ការ​ថតឆ្លុះ​​ដោយ​កាំរស្មី​X ក្នុង​ករណី​ខ្លះ​ ក៏អាច​ជំរុញ​ឱ្យ​មាន​ផលវិបាក​​បញ្ច្រាសខ្យល់ ដោយអាច​នឹង​បង្កើន​លទ្ធភាព​មាន​ជំងឺមហារីក​ទៅ​វិញ។ នេះ​ជា​មូលហេតុចម្បង​មួយ​ដែល​ក្រុម​អ្នក​ជំនាញ​ផ្តល់​អនុសាសន៍ឱ្យតែ​ស្ត្រី​ចាប់​ពី​វ័យ​​៥០​ឆ្នាំ​​ឡើង​ទៅ ទៅ​ធ្វើ​តេស្ត​​ថត​សុដន់​វិភាគ​រក​ជំងឺ​មហារីក​ ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​នោះ។ ចំណែក​ស្ត្រី​វ័យ​ក្មេង ត្រូវ​រំពឹង​​លើ​ការ​វិភាគ​គ្លីនិក មាន​ន័យ​ថា ត្រូវ​តាម​ដាន​សុខភាព​សុដន់ ដោយ​ផ្ទាល់​ភ្នែក ដោយ​ខ្លួន​​ឯង ឬ​ដោយ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី។ ចាប់​ពីអាយុ​២៥​ឆ្នាំ​ឡើង​ទៅ ស្ត្រី​ត្រូវ​ចេះ​និង​ឧស្សាហ៍​ពិនិត្យ​មើល​សុដន់ មើល​រូបភាពខាង​ក្រៅ​ ក្រែង​សុដន់​មាន​ទម្រង់​ខុស​ប្រក្រតី។ នៅ​ពេល​ឃើញ​មាន​- ដុំ សាច់​ពក​នៅ​ក្នុងសុដន់ ឬនៅតំបន់​​ក្រោមឃ្លៀក - មាន​ស្នាម​ក្រហម​ ឬ​ស្បែកសុដន់​ឡើង​ពណ៌​លឿង - ក្បាល​ដោះ​ប្រទាញ​ប្រទង់ លិប​ ខុស​ប្រក្រតី ឬ​មាន​ហូរ​ទឹក​ដោះ ត្រូវ​រួស​រាន់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម។ បន្ថែម​ពី​លើ​ការ​តាមដាន​ស្ថានភាព​សុដន់ ​ស្

    8 min

About

សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។

More From RFI ខេមរភាសា / RFI Khmer

You Might Also Like