បទសម្ភាស

លោក ញឹក ប៊ុនឆៃ៖ អូរតាមបណ្តោយព្រំដែនជាភស្តុតាងបញ្ជាក់ថា ថៃកំពុងទន្រ្ទានចូលទឹកដីខ្មែរ

នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា លោក ញឹក ប៊ុនឆៃ ដែលជាអតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ លោក ញឹក ប៊ុនឆៃ បានផ្តល់កំណត់សម្គាល់ចំនួន ៧ចំណុច ស្តីពីទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ពីលេខ៤១ ដល់លេខ៤៩ ក្បែរស្ពានប៉ោយប៉ែត។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ កញ្ញានេះ លោក ញឹក ប៊ុនឆៃបានឲ្យដឹងថា លោកអាចធ្វើជាសាក្សីជូនរដ្ឋាភិបាលកម្ពុជាថា សកម្មភាពរបស់ទាហានថៃបច្ចុប្បន្ន គឺជាសកម្មភាពទន្ទ្រានចូលអធិបតេយ្យភាពកម្ពុជា។ តាម​លោក ញឹក ប៊ុនឆៃ អូរតាមបណ្តោយព្រំដែនខ្មែរ-ថៃ ដែលភាគីថៃបានជីកក្រោយឆ្នាំ ១៩៧៩ ជាភស្តុតាងបញ្ជាក់បានថា ថៃកំពុងវាតទីចូលក្នុងដីរបស់ខ្មែរ។